FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
សហព័ន្ធឥណ្ឌា មិនអស់ចិត្តចំពោះការសម្រេចររបស់ FIFA តែមានឱកាសដល់ចុងខែសីហាដើម្បីដោះស្រាយ
19, Aug 2022 , 8:30 am        
រូបភាព
គណៈកម្មាធិការគ្រប់គ្រងកីឡាបាល់ទាត់ឥណ្ឌា សម្តែងការភ្ញាក់ផ្អើល និងខកចិត្តចំពោះ FIFA លើបញ្ហា បញ្ឈប់រាល់សកម្មភាពប្រកួត និងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗដែលរៀបចំដោយ សហព័ន្ធបាល់ទាត់ឥណ្ឌា។ លោក Anil Dave ប្រធានគណៈកម្មាធិការគ្រប់គ្រងកីឡាបាល់ទាត់ឥណ្ឌា អះអាងថា កិច្ចពិភាក្សារកដំណោះស្រាយ មិនទាន់បញ្ចប់ទេ ហើយភាគីពាក់ព័ន្ធទាំងអស់ កំពុងពន្លឿនដោះស្រាយឲ្យចប់នៅចុងខែសីហានេះ។



«យើងកំពុងពិភាក្សាឥតឈប់ឈរជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំង FIFA ដើម្បីស្វែងរកដំណោះស្រាយត្រឹមត្រូវចំពោះស្ថានភាពនេះ ហើយនឹងធ្វើឲ្យមានសកម្មភាពបាល់ទាត់ឡើងវិញម្តងទៀត។» លោក Anil Dave អះអាងបែបនេះ។ ប្រធានរូបនេះ បានសម្ដែងការសោកស្ដាយចំពោះការគ្រប់គ្រងជិត២ឆ្នាំចុងក្រោយ ក្រោមអាណត្ដិរបស់លោក Praful Patel អតីតប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌា ដែលបានបន្សល់លក្ខណៈគ្មានប្រជាធិបតេយ្យ និងខុសច្បាប់ទាំងស្រុង។ 
 
ក្រោមការសម្រេចរបស់ FIFA ដែលចោទថា រដ្ឋាភិបាលលូកលាន់កិច្ចការកីឡា ឥណ្ឌា មិនអាចចូលរួមប្រកួត AFC Asian Cup 2023 ទេ ហើយជម្រើសជំនួស ឥណ្ឌា គឺប្រទេសហ្វីលីពីន។ ម្យ៉ាងវិញទៀត ការប្រកួតមិត្តភាពជាមួយវៀតណាម ក្នុងថ្ងៃ FIFA ក៏ត្រូវបានលុបចោល ហើយសម្រាប់ ជើងឯកលីគ ក៏មិនអាចមានចូលរួមប្រកួត ជាមួយក្រុមផ្សេងទៀត ក្នុងព្រឹត្តិការណ៍ AFC Championship ​ដែរ។ 
 
បន្ថែមលើសពីនេះទៀត ការធ្វើជាម្ចាស់ផ្ទះរបស់ឥណ្ឌា FIFA U-17 Women's World Cup នឹងត្រូវប្ដូរម្ចាស់ផ្ទះថ្មី។ ការព្យួរនេះ នឹងត្រូវលុបចោលវិញ នៅពេលបង្កើតគណៈកម្មាធិការគ្រប់គ្រង ដើម្បីទទួលយកអំណាចរបស់គណៈកម្មាធិការប្រតិបត្តិ AIFF៕
 
 

Tag:
 បាល់ទាត់
  FIFA
  AIFF
© រក្សាសិទ្ធិដោយ thmeythmey.com