កីឡាអន្តរជាតិ
អន្តរជាតិ
Ligue 1 សប្ដាហទី៣៖ អាជ្ញាកណ្ដាលឱ្យកាតក្រហមដល់ទៅ១១ ដែលជាកំណត់ត្រាក្នុងពេល៣០ឆ្នាំ
24, Aug 2022 , 8:29 am        
រូបភាព
នៅក្របខណ្ឌ Ligue 1 របស់បារាំងសប្តាហ៍ទីបី ក្រុមអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតបានផ្តល់កាតក្រហមរហូតដល់ ១១កាតទៅឱ្យកីឡាករ ដែលជាការផ្តល់កាតក្រហមច្រើនបំផុតក្នុងលីគបាល់ទាត់រយៈពេលជាង៣០ឆ្នាំមកនេះ។

 
ក្នុងការប្រកួតរវាងក្រុម ​Montpellier ទល់នឹង Auxerre កីឡាករ ៤នាក់ ពោលមានម្ខាងពីរនាក់ ត្រូវពិន័យកាតក្រហមបណ្តេញចេញពីការប្រកួត។ ក្រុម Auxerre ឈ្នះ Montpellier លទ្ធផល ២-១។ 
 
ក្រុម OGC Nice ក៏មានកីឡាករ ២នាក់ដែលទទួលបានកាតក្រហម អំឡុងជំនួបដែលពួកគេចាញ់ Clermont Foot លទ្ធផល ១-០ ។ រីឯជំនួបដែលក្រុម ​Rennes FC ឈ្នះ AC Ajaccio លទ្ធផល ២-១ មានកីឡាករ Rennes ២រូបទទួលបានកាតក្រហម។
 
ពេលក្រុម Angers ប្រកួតចាញ់ Brest លទ្ធផល ៣-១ កីឡាករក្រុម Angers ម្នាក់ បានកាតក្រហមបណ្តេញចេញ។ ចំណែក Olympique de Marseille មានកីឡាករម្នាក់ បានកាតក្រហមដែល ទោះយកឈ្នះ Nantes ២-១។  ក្រុម Monaco ក៏មានកីឡាករម្នាក់ បានកាតក្រហម ក្នុងជំនួបដែលចាញ់ក្រុម Lens FC លទ្ធផល ៤-១។
 
កាតក្រហមទាំងនេះ ស៊ុតសឹងតែជាការប្រកួតដែលលេងក្នុងថ្ងៃទី២១ សីហា ម៉ោងតំណាលគ្នា មុនជំនួបចុងក្រោយគេបង្អស់ថ្ងៃទី២២ ដែលParis Saint Germain បំបាក់ LOSC Lille ដល់ទៅលទ្ធផល ៧-១ ដែលគ្មានកាតក្រហម។
 
១១កាតក្រហមដែលផ្តល់ឱ្យកីឡាករក្នុង ​Ligue 1 នាការប្រកួតសប្តាហ៍ទីបី ក្លាយជាកំណត់ត្រាថ្មីមួយ ជាកាតប្រកួតសប្តាហ៍តែមួយដែលមានកាតក្រហមច្រើនបំផុតមិនធ្លាប់មានរយៈពេលជាង ៣០ឆ្នាំមកនេះ។ នេះបើតាម OptaJoe ថ្ងៃទី២២​ សីហា។
 
បើប្រៀបធៀបទៅ Premier League របស់អង់គ្លេស និង Bundesliga របស់អាល្លឺម៉ង់ ប្រកួតសប្តាហ៍ទីបីនៃលីគទាំងពីរនេះមានកាតក្រហមត្រឹមតែ១ប៉ុណ្ណោះ៕
 

Tag:
 Ligue 1
  Referees
© រក្សាសិទ្ធិដោយ thmeythmey.com