កីឡាអន្តរជាតិ
អន្តរជាតិ
AFC CUP៖ PSM ជួបKuala Lumpur វគ្គផ្តាច់ព្រ័ត្រ ប្រជែងកៅអីតំបន់អាស៊ាន
24, Aug 2022 , 4:59 pm        
រូបភាព
ការដណ្តើមបាល់គ្នារវាងខ្សែប្រយុទ្ធ PSM កីឡាករ Wiljan Pluim(ស្វាយ) ខ្សែបម្រើ Paulo Josue របស់ Kuala Lumpur City(ស)រូបពី AFC
ការដណ្តើមបាល់គ្នារវាងខ្សែប្រយុទ្ធ PSM កីឡាករ Wiljan Pluim(ស្វាយ) ខ្សែបម្រើ Paulo Josue របស់ Kuala Lumpur City(ស)រូបពី AFC
ដោយ:
ក្រុមបាល់ទាត់មកពីឥណ្ឌូណេស៊ី PSM Makasaar ត្រូវប្រកួតជាមួយក្រុមពីម៉ាឡេស៊ី Kuala Lumpur City វគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ AFC ASIAN CUP 2022 នាកីឡដ្ឋាន Kuala Lumpur Stadium ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ម៉ោង ៨៖០០នាទីយប់ ថ្ងៃទី២៤ ខែសីហា។

-
 
ជំនួបវគ្គផ្តាច់ព្រ័ត្ររវាងក្រុមបាល់ទាត់ PSM Makasaar និងម្ចាស់ផ្ទះ Kuala Lumpur City នឹងប្រជែងកៅអីក្នុងតំបន់អាស៊ានទៅប្រជែងបន្តជាមួយក្រុមផ្សេងៗក្នុងតំបន់អាស៊ី។ PSM Makasaar មុននឹងឡើងមកដល់វគ្គនេះស្មើ Kuala Lumpur ០-០ ឈ្នះTampines Rovers FC ៣-១ និងឈ្នះ Kedah ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ 
 
ចំណែកក្រុមម្ចាស់ផ្ទះ Kuala Lumpur City ៣ប្រកួតកន្លងមករបស់គេស្មើ PSM Makasaar ០-០ ឈ្នះTampines Rover FC ២-១ និងឈ្នះViettel ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៦-៥ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
ក្រុមទាំងពីជួបគ្នាមួយលើកក្នុងវគ្គសន្សំពិន្ទុក្នុងពូល H ដែលបញ្ចប់ក្នុងលទ្ធផល ០-០ ទទួលបានម្នាក់១ពិន្ទុ។ ក្រុមដែលឈ្នះនឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអន្តរតំបន់(Inter Zone Play of Semi Finals)៕
 

Tag:
 បាល់ទាត់
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com