កីឡាអន្តរជាតិ
អន្តរជាតិ
ទម្រាំរឹងមាំដូចសព្វថ្ងៃ Man Utd និង Chelsea ធ្លាប់ធ្លាក់ក្នុងបំណុលធនាគារជិត១ពាន់លានដុល្លារ
25, Aug 2022 , 8:29 am        
រូបភាព
កីឡាបាល់ទាត់ជាកីឡាដែលរកលុយបានច្រើនបំផុតក្នុងចំណោមកីឡាដែលមានប្រជាប្រិយភាពលើលោក។ កីឡានេះអាចរកចំណូលបានតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម កិច្ចព្រមព្រៀងសិទ្ធិទូរទស្សន៍ លក់សម្លៀកបំពាក់ និងការឧបត្ថម្ភផ្សេងៗ។ យ៉ាងណាក៏ដោយ ក្លិបល្បីៗមួយចំនួននៅតែជួយវិបត្តិហិរញ្ញវត្ថុ រហូតជំពាក់បំណុលធនាគាររាប់រយលានដុល្លារ។

 
Manchester United ជាក្លិបបាល់ទាត់លំដាប់មហាសេដ្ឋីនាពេលបច្ចុប្បន្ននេះ។ ដោយសារភាពល្បីល្បាញ និងមានអ្នកគាំទ្រច្រើននៅជុំវិញពិភពលោក បិសាចក្រហមអាចទាញចំណូលបានច្រើនពីកិច្ចព្រមព្រៀងផ្សេងៗ។ 
 
មុនឈានមកកាន់ភាពជោគជ័យនេះ Man Utd ធ្លាប់ធ្លាក់ក្នុងបំណុលច្រើនបំផុតលំដាប់ទី២ក្នុងប្រវត្តិសាស្ត្របាល់ទាត់។ កាលពីឆ្នាំ ១៩០៨ ក្រុមយក្សអង់គ្លេសមួយនេះជំពាក់បំណុលធនាគារចំនួន ៧០៥ លានដុល្លារ។
 
លើសពី Man Utd ទៅទៀត ក្លិបគូប្រជែង Premier League និងជាក្លិបអ្នកមានអង់គ្លេសបច្ចុប្បន្ន Chelsea ធ្លាប់មានប្រវត្តិជំពាក់បំណុលធនាគារច្រើនជាងគេបង្អស់ក្នុងចំណោមក្លិបបាល់ទាត់ល្បីៗលើលោក ក្នុងចំនួន ៩៥៧លានដុល្លារ កាលពីឆ្នាំ ១៩៨០។ 
 
ខាងក្រោមនេះ យើងនឹងបង្ហាញលោកអ្នកអំពីក្លិបបាល់ទាត់ទាំង១០ ដែលធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុ ដោយក្នុងនោះរួមមានទាំងក្លិបស្តារស្ថានការល្អឡើងវិញ និងក្លិបដែលត្រដាបត្រដួសដោយសារបញ្ហានេះរហូតសព្វថ្ងៃ៖
 
១- Chelsea ធ្លាប់ជំពាក់បំណុលធនាគារ ៩៥៧លានដុល្លារ កាលពីឆ្នាំ ១៩៨០
២- Manchester United ធ្លាប់ជំពាក់បំណុលធនាគារ ៧០៥ លានដុល្លារ កាលពីឆ្នាំ ១៩០៨
៣- Parma ធ្លាប់ជំពាក់បំណុលធនាគារ ២២៨ លានដុល្លារ កាលពីឆ្នាំ ២០១៥
៤- Rangers ធ្លាប់ជំពាក់បំណុលធនាគារ ១៩៨ លានដុល្លារ កាលពីឆ្នាំ ២០១៣
៥- Portsmouth ធ្លាប់ជំពាក់បំណុលធនាគារ ១៤០ លានដុល្លារ កាលពីឆ្នាំ ២០១០
៦- Leeds United ធ្លាប់ជំពាក់បំណុលធនាគារ ១៤០ លានដុល្លារ កាលពីឆ្នាំ ២០១០
៧- Fiorentina ធ្លាប់ជំពាក់បំណុលធនាគារ ៥០ លានដុល្លារ កាលពីឆ្នាំ ២០០២
៨- Coventry City ធ្លាប់ជំពាក់បំណុលធនាគារ ៣៣ លានដុល្លារ កាលពីឆ្នាំ ២០១៣
៩- Malaga CF ធ្លាប់ជំពាក់បំណុលធនាគារ ៥,២ លានដុល្លារ កាលពីឆ្នាំ ២០២០
១០- Wigan Athletic ធ្លាប់ជំពាក់បំណុលធនាគារ ៣,៥ លានដុល្លារ កាលពីឆ្នាំ ២០២០៕
 

Tag:
 Manchester United
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com