ជាតិ
សិល្បះ
កើតចាស់ឈឺស្លាប់ជារឿងធម្មជាតិ តែលោក ទេព រិនដារ៉ូ ស្តាយចំពោះការស្លាប់របស់តារាសម្តែង រិទ្ធ​ សារី
25, Aug 2022 , 11:28 am        
រូបភាព
លោក រិទ្ធិ សារី ជាតារាសម្ដែងជើងចាស់មួយរូប ដែលបានប្រឡូកក្នុងវិស័យសិល្បៈភាពយន្ត តាំងពីឆ្នាំ១៩៩០ដោយថតឱ្យផលិតកម្មព្រហ្មមានជ័យ នៅរាជធានីភ្នំពេញ។
លោក រិទ្ធិ សារី ជាតារាសម្ដែងជើងចាស់មួយរូប ដែលបានប្រឡូកក្នុងវិស័យសិល្បៈភាពយន្ត តាំងពីឆ្នាំ១៩៩០ដោយថតឱ្យផលិតកម្មព្រហ្មមានជ័យ នៅរាជធានីភ្នំពេញ។
អតីតតារាភាពយន្តលោក រិទ្ធ សារី បានទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ ដោយសារជំងឺមហារីកខួរឆ្អឹង នៅគេហដ្ឋានដែលស្ថិតនៅភូមិកន្ទួត សង្កាត់ក្ដុលដូនទាវ ក្នុងខេត្តបាត់ដំបង។  សពរបស់លោក នឹងត្រូវបូជានៅថ្ងៃទី២៦សីហា ឆ្នាំ២០២២។ នេះជាការលើកឡើងរបស់អ្នកស្រី គ្រី ណារ័ត្ន កូនរបស់លោក សារី។ ជុំវិញនៃស្លាប់របស់អតីតតារាសម្តែងជើងចាស់នេះ លោក ទេព រិន ដារ៉ូ បានបង្ហាញនូវការសោកស្តាយនិងអាឡោះអាល័យពន់ពេក។

 
លោក ទេព រិនដារ៉ូ  ជាសិល្បករមួយរូបដែលបានប្រឡូកការងារក្នុងអាជីពសម្តែងជាមួយលោក រិទ្ធ សារី។ ជុំវិញនៃការស្លាប់របស់លោក រិទ្ធ សារី បានបន្សល់នូវអនុស្សាវរីយ៍ដ៏កម្សត់កម្រ និងភាពជាគូដ៏ល្អក្នុងការបំពេញការងារដល់សិល្បករដទៃ ជាពិសេសម្រាប់លោក ទេព រិនដារ៉ូ នៅក្នុងអាជីពជាតារាសម្តែងនេះ​។ 
 
លោក ទេព រិន​ដារ៉ូ បាននិយាយដូច្នេះ៖​« ខ្ញុំធ្លាប់ប្រឡូកការងារកម្សត់កម្រជាមួយគាត់តាំងពីដើមមក។ គាត់ដូចជាឪខ្ញុំម្នាក់ដែរ! ទៅណាមកណា គាត់តែងតែនឹកខ្ញុំ គាត់ស្រលាញ់ខ្ញុំណាស់ ហើយគាត់តែងធ្វើឱ្យពួកខ្ញុំសើចសប្បាយពេលចុះថតសម្តែងជាមួយគាត់ម្តងៗ»។ លោក រិនដារ៉ូ  បន្តលើកឡើងថា លោក រិទ្ធ សារី ជាតារាមួយរូបដែលគោរពពេលវេលា និងឱ្យតម្លៃលើតម្លៃលើការងារ​។  
 
លោក រិទ្ធ សារី ជាអតីតតារាភាពយន្ត ​មាន​ជំនាញ​ល្ខោន​បាសាក់ អាយ៉ៃរឿង និងលេង​​កំប្លែង។ ក្នុង​វិស័យ​ល្ខោន​បាសាក់​ ទស្សនិកជន​ស្គាល់​លោក​ច្បាស់​ តាម​រយៈ​ឈ្មោះ​ដែល​មហាជន​ដាក់​ឱ្យ​គឺ អ្នក​កំប្លែង​ ឈុន ទិវ​។ កាលលោក​នៅ​សម្ដែង​កុន​ ក្នុង​​ឆ្នាំ១៩៩០​ ប្រាក់​ឈ្នួលដែល​លោក​ទទួល​បាន​​ ក្នុង​ចន្លោះ​១០​​ម៉ឺនរៀល​ ឬ​​​២០​ម៉ឺនរៀល​ ហើយ​​​ថ្លៃបំផុត​​ត្រឹម​៥០​ម៉ឺនរៀល​ ក្នុង​មួយ​រឿង ដោយ​អាស្រ័យ​លើ​​ការ​សម្ដែង​នោះ​យូរ​ថ្ងៃ​ ឬ​ឆាប់​។ ជា​ទូទៅ​ក្នុង​មួយ​រឿង​ លោក​ថត​ក្នុង​រង្វង់​​​ពី​កន្លះ​ខែ ទៅ​ដល់​មួយ​ខែ​​។​
 
មុននឹងស្លាប់ អតីតសិល្បកររូបនេះ មានជំងឺជាប់សរសៃចង្កេះ និងជាប់សរសៃពោះ, ត្បៀតសរសៃខួរក្បាល និងរលាកក្រពះ...ជាដើម។  ចំពោះដំណឹងមរណទុក្ខរបស់សិល្បករក្នុងទសវត្សរ៍៩០ (ឆ្នាំ១៩៩០)នេះ មានសិល្បករនិងមហាជនបានច្រើនបានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព ផងដែរ៕ 
 
 
 
 
 
 
 

Tag:
 រិទ្ធ សារី
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com