កីឡាអន្តរជាតិ
អន្តរជាតិ
AFC CUP៖ Kuala Lumpur លត់PSM ៥-២ នៅវគ្គផ្តាច់ព្រ័ត្រ
25, Aug 2022 , 12:29 pm        
រូបភាព
ការរត់ដេញដណ្តើមដោយកីឡាករ Kuala Lumpur(ក្រហម) Morales និងខ្សែបម្រើ PSM (ស) Y.Sayuri។ រូបពី AFC CUP
ការរត់ដេញដណ្តើមដោយកីឡាករ Kuala Lumpur(ក្រហម) Morales និងខ្សែបម្រើ PSM (ស) Y.Sayuri។ រូបពី AFC CUP
ដោយ:
ក្រុមបាល់ទាត់មកប្រទេសឥណ្ឌូណេស៊ី PSM Makasaar រងបរាជ័យក្នុងទឹកដីម្ចាស់ផ្ទះម៉ាឡេស៊ី Kuala Lumpur ៥-២ នាជំនួបវគ្គផ្តាច់ព្រ័ត្រតំបន់អាស៊ាន នាកីឡដ្ឋាន Kuala Lumpur Stadium ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៤ ខែសីហា។

 
នៅវគ្គទី១ ក្រុមម្ចាស់ផ្ទះKuala Lumpur នាំមុខភ្ញៀវ PSM ២-០ ពោលគ្រាប់ទី១ ធ្វើបានដោយខ្សែប្រយុទ្ធ Romel Morales នៅនាទី២៣ ក្រោយពីការបញ្ជូនបាល់ចេញពីខ្សែបម្រើ Zhafri Yaha និងគ្រាប់ទី២ កើតឡើងដោយខ្សែប្រយុទ្ធ Romel Morales ជាអ្នកបញ្ជូនបាល់ឲ្យមិត្តរួមតំបន់ប្រយុទ្ធខាងលើ Jodan Mintah ជាអ្នកបញ្ចប់ទីនៅនាទី៤៥+២។
 
ក្រោយសម្រាក់១៥នាទីហើយ Kuala Lumpur នៅតែបន្តដាក់សម្ពាធជាខ្លាំងម្តងទៀត ដោយនៅនាទី៥២ ខ្សែការពារ Yakob Sayuri បង្កកំហុសដោយច្រានខ្សែប្រយុទ្ធ Jodan Mintah នៅក្នុងតំបន់គ្រោះថ្នាក់ ហើយត្រូវបានអាជ្ញាកណ្តាលសម្រេចផ្តល់បាល់ពិន័យ១១ ម៉ែត្រទៅប្រធានក្រុមម្ចាស់ផ្ទះខ្សែបម្រើ Paulo Josue ជាបញ្ចប់ទី។ ក្រុមភ្ញៀវវាយបកមកវិញលឿនៗដោយនៅនាទី៥៨ ខ្សែបម្រើ Yan Sayuri ស៊ុតជើងស្តាំបញ្ចូលទីបាន១គ្រាប់ ក្រោយការបញ្ជូនបាល់ចេញពីខ្សែបម្រើ Kenzo Nambu។
 
មិនអស់ត្រឹមនេះទេ ក្រុមភ្ញៀវបន្តវាយសម្រុកជាថ្មីម្តងទៀតរហូតដល់នាទី៦៣ ខ្សែបម្រើ Akbar Tanjung តែតបញ្ចូលទីបានសម្រេចក្រោយខ្សែបម្រើ Assahid Bakri ទាត់បាល់ចេញពីជ្រុងខាងឆ្វេង។ ក្រុមម្ចាស់ផ្ទះបន្តបន្ថែមគ្រាប់ទី៤ ដោយខ្សែបម្រើ Paulo Josue ជាអ្នកស៊ុតបញ្ចូលទីនៅនាទី៨៤ និងនាទី៩០+២ បន្ថែម១គ្រាប់ទៀត ដោយបាល់ពិន័យ១១ម៉ែត្រ ដែលរ៉ាប់រងស៊ុតដោយខ្សែប្រយុទ្ធ Hadin Azman ក្រោយខ្សែបម្រើPSM បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់។
 
បញ្ចប់ការប្រកួត Kuala Lumpur ឈ្នះPSM Makasaar ៥-២ វគ្គផ្តាច់ព្រ័ត្រតំបន់អាស៊ាន ហើយត្រូវឡើងទៅជួបក្រុមមកពីឥណ្ឌា ATK Mohun Bagan នាជំនួបវគ្គអន្តរតំបន់ AFC CUP។ ATK ត្រូវបានផ្អាកជាបណ្តោះអាសន្នដែលបម្រាមដាក់លើ (AIFF) ដោយFIFA។ សម្រាប់ក្រុមឥណ្ឌាមួយនេះ នៅតែអាចចូលរួមប្រកួតវិញបាន ប្រសិនបើការហាមឃាត់ត្រូវបានលុបចោល។
អគ្គលេខាធិការស្តីទីរបស់ AIFF លោក Sunando Dhar បានស្នើសុំអគ្គលេខាធិការ FIFA លោក Fatma Samoura ឲ្យ «ពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ពួកគេលើការព្យួរ AIFF»។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដីឥណ្ឌា Hindustantime។
 
 

Tag:
 បាល់ទាត់
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com