កីឡាអន្តរជាតិ
អន្តរជាតិ
Champions League ចាប់ពូលយប់នេះហើយ ក្រោយរកឃើញ ៦ក្រុមចុងក្រោយ
25, Aug 2022 , 7:29 pm        
រូបភាព
រកឃើញ៦ក្រុមបន្ថែមទៀតហើយ ដើម្បីបង្គ្រប់ក្រុមទាំង ៣២ ក្នុងការប្រកួតប្រជែងដណ្តើមជើងឯកក្លិបកំពូលតំបន់អឺរ៉ុបរដូវកាល ២០២២-២៣ នៃព្រឹត្តិការណ៍ UEFA Champions League ។ យប់ថ្ងៃទី២៥ ខែសីហា នេះ នឹងមានការចាប់ឆ្នោតចែកពូលនៅក្នុងការប្រកួត UEFA Champions League ។

 
ក្លិបបាល់ទាត់​ Rangers បានវិលត្រលប់ទៅកាន់វគ្គចែកពូល Champions League លើកដំបូងក្នុងរយៈពេលពេល ១២ឆ្នាំ ក្រោយឈ្នះក្រុម PSV Eindhoven ១-០ នៅវគ្គជម្រុះ Play-off ចុងក្រោយជើងទីពីរ ថ្ងៃទី២៤ សីហា។ Benfica FC, Copenhagen FC, Dinamo Zagreb, Viktoria Plzen, Maccabi Haifa ស៊ុតសឹងជាក្រុមឡើងវគ្គចែកពូល ​UCL រដូវកាលថ្មីក្រោយឈ្នះរៀងខ្លួនៗ។
 
Rangers ត្រលប់ទៅលេងនៅ Champions League ក្រោយខកខាន ១២ឆ្នាំ។ កីឡាករ Antonio Colak ស៊ុតគ្រាប់ជ័យជម្នះនេះនៅនាទី៦០ ជួយឱ្យក្រុមដែលមកពីស្កុតឡែនមួយយកលើ PSV Eindhoven របស់ហូឡង់សរុបលទ្ធផលទាំងពីរជើង ២-៣។ 
 
រដូវកាលមុន Rangers ជាក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ Europa League ប៉ុន្តែត្រឹមជើងឯករង ព្រោះចាញ់ក្រុម Eintracht Frankfurt ហើយការឡើងទៅដល់វគ្កចែកពូល Champions League ។ រដូវកាលនេះគឺជាការការរីកចម្រើនដ៏ភ្ញាក់ផ្អើលមួយនៃក្រុមរបស់ស្កុតឡែន។
 
ចំណែកក្រុមខ្លាំងប្រចាំព័រទុយហ្គាល់វិញ ​SC Benfica បានវិលត្រលប់ការប្រកួត Champions League ជាថ្មីម្តងទៀតសម្រាប់រដូវកាល ២០២២-២៣ ក្រោយឈ្នះការប្រកួតវគ្គជម្រុះ Play-off ដោយលទ្ធផលសរុបពីរជើង ៥-០ លើក្រុម Dynamo Kyiv។ 
 
រីឯក្រុមរបស់ដាណឺម៉ាកសម្រាប់ Copenhagen​ នេះជាការវិលត្រលប់ទៅការប្រកួត Champions League ក្នុងវគ្គចែកពូលវិញក្រោយខកខានតាំងពីឆ្នាំ ២០១៦ មក។ Copenhagen ឈ្នះលើក្រុមមកពីតួកគី ​Trabzonspor លទ្ធផលសរុបពីរជើង ២-១ ជាប្រកួតដ៏លំបាករវាងក្រុមទាំងសងខាង។
 
៣ក្រុមផ្សេងទៀតដែលឈ្នះកៅអីវគ្គចែកពូល Champions League ផ្សេងទៀតនោះរួមមាន Dinamo Zagreb របស់ក្រូអាស៊ីឈ្នះលើ Bodo/Glimt របស់ន័រវែស សរុបទាំងពីរជើង ៤-២។ Viktoria Plzen មកពីសាធារណរដ្ឋឆែកឈ្នះ Qarabag មកពីអាស៊ែបៃហ្សង់លទ្ធសរុបទាំងពីរជើង ២-១ និង Maccabi Haifa មកពីអ៊ីស្រាអ៊ែល ឈ្នះក្រុម Crvena Zvezda មកពីស៊ែប៊ី លទ្ធផល ២-១។
 
ដោយឡែកក្រុមដែលធ្លាក់ពីការប្រកួតជម្រុះ ​Play-Off ជុំចុងក្រោយនេះនឹងត្រូវធ្លាក់ទៅលេងនៅក្របខណ្ឌ Europa League វគ្គចែកពូលតែម្តង ហើយការចាប់ក្រុមនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា។
 
ការចែកពូលសម្រាប់ពានរង្វាន់ UEFA Champions League នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែសីហា វេលាម៉ោង ១១ យប់ (ម៉ោងនៅកម្ពុជា)។

ខាងក្រុមនេះជាក្រុមទាំង ៣២ ខែត្រូវប្រកួតប្រជែងពានរង្វាន់ក្រុមជើងឯកតំបន់អឺរ៉ុប៖
អង់គ្លេស៖ Chelsea, Liverpool, Manchester City, Tottenham Hotspur, 
អេស្ប៉ាញ៖ Atletico Madrid, Barcelona, Real Madrid, Sevilla, 
អ៊ីតាលី៖ Inter Milan, Juventus, AC Milan, SSC Napoli
អាល្លឺម៉ង់៖ ​Bayern Munich, Borussia Dortmund, Eintracht Frankfurt, RB Leipzig, Bayer Leverkusen
បារាំង៖ Olympique des Marseille, Paris Saint Germain
ព័រទុយហ្គាល់៖ SC Benfica, FC Porto, Sporting CP
ស្កុតឡែន៖ Celtic FC, Rangers FC
 
Ajax Amsterdam (ហូឡង់) FC Salzburg (អូទ្រីស) Shakhtar Donetsk (អ៊ុយក្រែន) Club Brugge (ប៊ែលហ្ស៊ិក) Viktoria Plzen (ឆែក) Copenhagen (ដាណឺម៉ាក) Dinamo Zagreb (ក្រូអាស៊ី) និង Maccabi Haifa (អ៊ីស្រាអ៊ែល)៕
 
 
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com