កីឡាអន្តរជាតិ
អន្តរជាតិ
​Man City ត្រូវស្វាគមន៍ Chelsea ជំនួបធំ EFL Cup ជុំទីបី មុនការប្រកួត World Cup
26, Aug 2022 , 9:29 am        
រូបភាព
ក្រុមមេឃខៀវ ​Manchester City នឹងត្រូវតតាំងក្នុងជំនួបដ៏ធំជាមួយក្រុម Chelsea នៅកីឡដ្ឋាន Etihad Stadium ក្រោយការចាប់ឆ្នោតជុំទីបីនៃពានរង្វាន់ League Cup (EFL) ជាពានរង្វាន់លំដាប់ទីបីប្រទេសអង់គ្លេស។

 
ក្រុម Newcastle United និង Leeds United ថ្ងៃទី២៤ ខែសីហា ជាក្រុម Premier League ទើបឆ្លងកាត់ការប្រកួតជម្រុះជុំទីពីររួចមក។ Newcastle ឈ្នះលើក្រុមលីគលំដាប់ទី៤ (League Two) Tranmere Rovers លទ្ធផល ២-១ ចំណែក Leeds United ឈ្នះក្រុមលីគលំដាប់ទីបី (League One) Barnsley លទ្ធផល ៣-១។
 
សម្រាប់ការផ្គូរផ្គងគូរប្រកួតសម្រាប់ជុំទីបីក្រុម Manchester United ទទួល Aston, កាំភ្លើងធំ ​Arsenal ស្វាគមន៍ Brighton & hove Albion, Nottingham Forest ទទួល Tottenham Hotspur, Newcastle ទទួល Crystal Palace, Leeds United ត្រូវជួប Wolverhampton Wanderers និង Everton ជួប Bournemouth ស៊ុតសឹងតែជាក្រុមមកពី Premier League ត្រូវប៉ះគ្នា។
 
សម្រាប់ Liverpool ក្រុមការពារតំណែងជើងឯកត្រូវស្វាគមន៍ក្រុម Derby County ជាក្រុមលីគទីបីនាកីឡាដ្ឋាន Anfield រីឯ Leicester City ស្វាគមន៍ Newport County និង Brentford ទទួល Gillingham។
 
ថ្ងៃនៃការប្រកួតប្រជែងពានរង្វាន់ EFL Cup តាមជុំនីមួយៗនិងថ្ងៃប្រកួតផ្តាច់ព្រ័ត្រដែលត្រូវមានកាលកំណត់ដូចខាងក្រោម៖
ប្រកួតជុំទីបី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២២
ប្រកួតជុំទីបួន ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២
វគ្គជម្រុះ៨ក្រុមចុងក្រោយ ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៣
វគ្គផ្តាច់ព្រ័ត្រថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៣។
 
សូមជម្រាបថា ការប្រកួតជុំទីបីនៃពានរង្វាន់ EFL Cup នេះគឺធ្វើឡើងកៀកទៅនឹងការប្រកួតពានរង្វាន់ World Cup ត្រឹមតែ ១១ថ្ងៃប៉ុណ្ណោះ ដោយ World Cup កាតាត្រូវធ្វើឡើងចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ។ ចំណែកការប្រកួត ​EFL Cup នេះជុំទីបួនធ្វើឡើងក្រោយ World Cup បញ្ចប់ត្រឹម ២ថ្ងៃប៉ុណ្ណោះ៕
 
 

Tag:
 Manchester City
  Chelsea
  EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com