កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo, Salah, Kane និង Kante ស្ថិតក្នុងចំណោមកីឡាករល្អបំផុត ដែលមិនសេពគ្រឿងស្រវឹង
29, Aug 2022 , 8:30 am        
រូបភាព
តារាបាល់ទាត់នៅជុំវិញពិភពលោកភាគច្រើនសុទ្ធតែញៀនស្រា។ ទោះយ៉ាងណាក៏ដោយ ក៏មានកីឡាករមួយចំនួនបានដកខ្លួនឆ្ងាយពីការសេពគ្រឿងស្រវឹង។ មានហេតុផលជាច្រើន ដែលកីឡាករបដិសេធសេពសុរា ឬជក់បារី ដោយក្នុងនោះដោយសារការរឹតត្បឹតខាងសាសនា សីលធម៌សង្គម និងសុខភាពជាដើម។



ខាងក្រោមនេះយើងនឹងបង្ហាញកីឡាករបាល់ទាត់មានឈ្មោះល្បី និងភាពជាគំរូចំនួន៦រូប រួមទាំងហេតុផលមួយចំនួនដែលធ្វើឱ្យពួកគេចាកឆ្ងាយពីគ្រឿងស្រវឹង និងជក់បារី៖
 
១- Cristiano Ronaldo
កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យទាំងនៅលើវាលស្មៅ និងរបៀបរស់នៅ។ ទោះបី Ronaldo ចូលចិត្តប្រើសម្ភារទំនើបថ្លៃៗ ប៉ុន្តែខ្សែប្រយុទ្ធក្រុម Man Utd នេះគិតគូពីសុខភាពខ្លាំងណាស់ និងប្រឆាំងដាច់ខាតនឹងការសេបសូរ៉ា និងជក់បារី ទោះក្នុងពិធីជប់លាងអបអរការឈ្នះពានរង្វាន់ក្តី។ Ronaldo ដែលមើលឃើញពីមោរណភាពឪពុកដោយសារផឹកស្រា ក៏មិន​អនុញ្ញាត​ឱ្យ​កូនៗ​របស់ខ្លួន​ញ៉ាំ​សូកូឡា​ដែរ។
 
២- Gareth Bale
Bale ដែលបច្ចុប្បន្នលេងឱ្យក្រុម Los Angeles FC នៃលីគកំពូលអាម៉េរិក Major League Soccer មានរបៀបរស់នៅប្រកបដោយអនាម័យ និងមិនសេបគ្រឿងស្រវឹង។ ក្រៅពីស្រា កីឡាករសញ្ជាតិវែលិ៍រូបនេះ រឹតត្បិតយ៉ាងខ្លាំងចំពោះការបរិភោគភេសជ្ជៈផ្សេងៗ ជាពិសេសគ្រឿងកំប៉ុង។ 
 
៣- Mohamed Salah
ខ្សែប្រយុទ្ធឆ្នើមក្រុម Liverpool មិនដែលប៉ះពាល់គ្រឿងស្រវឹងឡើយ បើទោះសមាជិកក្រុមស្ទើទាំងអស់ចូលចិត្ត។ Salah សញ្ជាតិអេហ្ស៊ីប ជាកីឡាករបាល់ទាត់មូស្លីម និងជាអ្នកតាមដានការអប់រំអ៊ីស្លាមជុំវិញការសេបជាតិអាល់កុលយ៉ាងហ្មត់ចត់។ 
 
៤- Harry Kane
ខ្សែប្រយុទ្ធឆ្នើមក្រុម Tottenham Hotspur មិនធ្លាប់មានជាតិអាល់កុលក្នុងខ្លួនឡើយ។ Kane ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស អះអាងថារូបគេចូលចិត្តភេសជ្ជៈសម្រាប់របបអាហារប្រចាំថ្ងៃ ប៉ុន្តែមិនចូលចិត្តក្លិនស្រា ឬស្រាបៀរនោះទេ។
 
៥- Ngolo Kante
ខ្សែបម្រើកណ្តាលក្រុម Chelsea ស្អប់ការផឹកស៊ីយ៉ាងខ្លាំង។ កីឡាករអន្តរជាតិបារាំងរូបនេះ ជឿជាក់​​ថា ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​អាច​បន្ថយ​កម្រិតភាពខ្លាំងផ្នែក​កាយសម្បទា​ និងជះឥទ្ធិពលមិនល្អដល់​អាជីព​ជាកីឡាកររបស់ខ្លួន។
 
៦- Declan Rice
ខ្សែបម្រើវ័យក្មេងក្រុម West Ham United រូបនេះ តាំងចិត្តមិនសេបគ្រឿងស្រវឹងឡើយ ដើម្បីជោគជ័យក្នុងអាជីពកីឡាករបាល់ទាត់។ សមាជិកក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានបង្ហាញទម្រង់លេងដ៏ល្អនៅតំបន់កណ្តាល និងកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិបធំៗនៅអឺរ៉ុប៕ 
 

Tag:
 Cristiano Ronaldo
  Mohamed Salah
© រក្សាសិទ្ធិដោយ thmeythmey.com