កីឡាអន្តរជាតិ
អន្តរជាតិ
២សប្តាហ៍ហើយ PSG និង Bayern មានលទ្ធផលការប្រកួតក្នុងលីគដូចគ្នា
29, Aug 2022 , 12:30 pm        
រូបភាព
វាប្រៀបបីដូចជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលសប្តាហ៍មុនក្រុម Bayern Munich មកពីក្របខណ្ឌ Bundesliga អាចស៊ុតលើដៃគូប្រកួតដល់ទៅ ៧-០ មុនពេលក្រុម Paris Saint Germain យកឈ្នះលើគូប្រកួតលទ្ធផល ៧-១ នៃ Ligue 1 របស់បារាំង។ តែសប្តាហ៍នេះទាំង PSG និង Bayern បញ្ចប់ការប្រកួតដោយលទ្ធផលត្រឹមស្មើ ១-១ រៀងខ្លួន។


 
ជំនួបរវាងក្រុមម្ចាស់ជើងជើងឯក Bundesliga ១០សម័យកាលជាប់គ្នា Bayern Munich ស្វាគមន៍ក្រុមភ្ញៀវ Borussia Monchengladbach ថ្ងៃទី២៧ ខែសីហា បញ្ចប់ទៅដោយលទ្ធផល ១-១។ ក្រុមភ្ញៀវ Gladbach ស៊ុតនាំមុខលើម្ចាស់ផ្ទះ Bayern នៅនាទី៤៣ នៃវគ្គទីមួយដោយកីឡាករខ្សែប្រយុទ្ធ Marcus Thuram ។ ចំណែកគ្រាប់តាមស្មើមកវិញរបស់ Bayern ធ្វើបានដោយកីឡាករ Leroy Sane នៅនាទី៨៣ ជិតចប់ការប្រកួតទៅហើយ។ ១គ្រាប់របស់ Sadio Mane ស៊ុតនាទី៣៤ ត្រូវអាជ្ញាកណ្តាលសម្រេចមិនផ្តល់ឱ្យក្រោយពិនិត្យប្រព័ន្ធ VAR។


 
ក្រឡេកទៅកាន់ Ligue 1 បារាំងវិញ PSG ដែលជាម្ចាស់ផ្ទះស្វាគមន៍ Monaco ក៏មិនខុសគ្នាពីក្រុម Bayern Munich ឡើយនាសប្តាហ៍ទីបួននេះ ពោលគឺបញ្ចប់ការប្រកួតត្រឹមលទ្ធផល ១-១ ហើយត្រូវក្រុម ភ្ញៀវបើកការនាំមុខមុនដូចគ្នា។ ខ្សែប្រយុទ្ធ Kevin Volland អាចឆ្មក់ឱកាសស៊ុតបំប៉ោងសំណាញ់ទី PSG តាំងពីនាទី២០ មកម្ល៉េះ ហើយការប្រកួតបានអូសបន្លាយរហូតចប់វគ្គទីមួយ។ ចូលវគ្គទីពីរលទ្ធផល ១-០ នៅតែរក្សាដដែលគ្មានគ្រាប់ស៊ុតបញ្ជូលទីកើតឡើងថែមឡើយ រហូតដល់នាទី៧០ PSG ទទួលបានបាល់ពិន័យ១១ម៉ែត្រហើយ Neymar JR ជាអ្នកសម្រេចគ្រាប់តាមស្មើ ១-១។ 
 
កាលថ្ងៃទី២១ ដែលជាសប្តាហ៍ទីបីនៃ Bundesliga ក្លិបយក្សអាល្លឺម៉ង់ Bayern Munich បានបំបាក់ក្រុម Bochum ដែលទើបឡើងពីលីគទីពីរក្នុងលទ្ធផល ៧-០។ មិនចាញ់ក្រុមដែលស្ថិតនៅលីគកំពូលអាល្លឺម៉ង់ឡើយការប្រកួត ​Ligue 1 ថ្ងៃទី២២ ខែសីហា PSG បានបំបាក់ក្រុមម្ចាស់ផ្ទះ LOSC Lille លទ្ធផលរហូតដល់ទៅ ៧-១។ 
   

ខាងក្រោមនេះជាលទ្ធផលការប្រកួត Bundesliga សប្តាហ៍ទី៤៖
Freiburg ឈ្នះ Bochum ១-០
Union Berlin ឈ្នះ Schalke 04 ៦-១
Wolfsburg ចាញ់ RB Leipzig ២-០
Leverkusen ឈ្នះ Mainz 05 ៣-០
Hoffenheim ឈ្នះ Augsburg ១-០
Hertha Berlin ចាញ់ Dortmund ១-០
FC Cologne ស្មើ VfB Stuttgart ០-០ 
Eintracht Frankfurt ឈ្នះ Werder Bremen ៤-៣។
លទ្ធផលការប្រកួគ Ligue 1 បារាំងសប្តាហ៍ទី៤៖
Lille ឈ្នះ AC Ajaccio ៣-១
Auxerre ឈ្នះ Strasbourg ១-០
Lens ឈ្នះ Rennes ២-១
Nantes ឈ្នះ Toulouse ៣-១
Troyes ឈ្នះ Angers ៣-១
Marseille ឈ្នះ OGC Nice ៣-០
Lorient ឈ្នះ Clermont Foot ២-១ 
Brest ចាញ់ Montpellier ៧-០
Riems ស្មើ ​Olympique Lyon ១-១៕
 
 

Tag:
 Bundesliga
  Ligue 1
  Week 4
© រក្សាសិទ្ធិដោយ thmeythmey.com