កីឡាជាតិ
ជាតិ
នាយកប្រតិបត្តិក្រុមហ៊ុន CPL ជំរុញឲ្យកីឡដ្ឋានគ្រប់ក្លិប ដំឡើងអំពូលភ្លើង សម្រាប់ប្រកួត
01, Sep 2022 , 6:59 pm        
រូបភាព
ក្រុមអ្នកសារព័ត៌មាន មកពីស្ថាប័នផ្សព្វផ្សាយ ក្នុងកិច្ចសំណេះសំណាល ជាមួយ លោក Satoshi Siato នាយកប្រតិបត្ដិ Cambodian Premier League
ក្រុមអ្នកសារព័ត៌មាន មកពីស្ថាប័នផ្សព្វផ្សាយ ក្នុងកិច្ចសំណេះសំណាល ជាមួយ លោក Satoshi Siato នាយកប្រតិបត្ដិ Cambodian Premier League
ក្នុងកិច្ចសំណេះសំណាលជាមួយប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី៣១ ខែសីហា លោក Satoshi Saitoនាយកប្រតិបត្ដិលីគកម្ពុជា (Cambodian Premier League) បានប្រាប់អ្នកសារព័ត៌មាន ថា កីឡដ្ឋានរបស់ក្រុមនីមួយៗក្នុងលីគ គួរតែដំឡើងអំពូលភ្លើង ដើម្បីសម្រួលដល់ការប្រកួត ព្រោះការប្រកួតក្រោមពន្លឺថ្ងៃក្ដៅ កីឡាករមិនអាចបញ្ចេញសមត្ថភាពអស់។



ការប្រកួតមួយចំនួន ក្នុងលីគកំពូល និងលីគ២កម្ពុជា ត្រូវប្រកួត វេលាម៉ោង៣:៣០ ឬម៉ោង៣:៤៥ នាទីរសៀល ដែលពេលវេលានេះ មានកម្ដៅថ្ងៃមិនទាន់ចុះត្រជាក់ទេ។ ចំពោះការប្រកួតក្រោមកម្ដៅថ្ងៃបែបនេះ ត្រូវបានលោក Satoshi Saito បានប្រាប់ថា កីឡាករ មិនអាចបញ្ចេញសមត្ថភាពអស់ទេ ព្រោះឆាប់ហត់ និងចំណាយកម្លាំងខ្លាំង។
 
ពេលវេលាដែលត្រូវប្រកួត នាពេលរសៀលនោះ គឺសម្រាប់កីឡដ្ឋានណា ដែលមិនមានភ្លើងបំភ្លឺក្នុងទីលានប្រកួត។ ឧទាហរណ៍ ដូចជាទីលានបាល់ទាត់ គិរីវង់សុខសែនជ័យ និងកីឡដ្ឋានក្រុមលីគ២មួយចំនួនទៀត។
 
ក្រៅពីបញ្ហាអំពូលភ្លើងនេះ នាយកប្រតិបត្តិCPL  ក៏យកចិត្តទុកដាក់ចំពោះបញ្ហាទីលានប្រកួតបាល់ទាត់ ទាំងសុខភាពស្មៅ និងបច្ចេកទេសដាំស្មៅផងដែរ ។ លោក Satoshi យល់ថា ចំណុចទាំងនេះ គឺជាផ្នែកមួយជំរុញឲ្យកីឡាករ អាចបញ្ចេញសមត្ថភាពអស់ក្នុងទីលាន៕
 

Tag:
 បាល់ទាត់
  Satoshi Saito
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com