កីឡាជាតិ
កីឡាករ-កីឡាការិនីហែលទឹក​កម្ពុជា ទៅចូល​រួមព្រឹត្តិការណ៍ Finswimming ពិភពលោកនៅភូកេត
01, Sep 2022 , 10:59 pm        
រូបភាព
ប្រតិភូ គ្រូបង្វឹកកីឡាករ-កីឡាការិនីកីឡាហែលទឹកកម្ពុជា នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចេញដំណើរទៅថៃ។ រូបពី សហព័ន្ធខ្មែរកីឡាហែលទឹក
ប្រតិភូ គ្រូបង្វឹកកីឡាករ-កីឡាការិនីកីឡាហែលទឹកកម្ពុជា នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចេញដំណើរទៅថៃ។ រូបពី សហព័ន្ធខ្មែរកីឡាហែលទឹក
ដោយ:
សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនី គ្រូបង្វឹកចំនួន ៨រូបទៅចូលរួមការប្រកួតពានរង្វាន់ Finswimming’s World Cup Round Swimming Pool 2022 (FWCRSP)នៅប្រទេសថៃ ការប្រកួតនឹងប្រព្រឹត្តទៅនាថ្ងៃទី២ ដល់ទី៤ ខែកញ្ញា។

 
សមាគមកីឡាក្រោមទឹកប្រទេសថៃ(Association of Thailland Underwater Sport) បានរៀបចំការប្រកួតពានរង្វាន់វិលជុំលំដាប់ពិភពលោកនៅខេត្តភូកេត ប្រទេសថៃ។ សម្រាប់កម្ពុជា ក៏ទទួលបានការអញ្ជើញពីសមាគមកីឡាក្រោមទឹកថៃផងដែរ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធខ្មែរកីឡាហែលទឹក។
 
សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ៨រូបទៅចូលរួមប្រកួតប្រជែងក្នុងនោះរួមមាន លោក ហែម គីរី ប្រតិភូ លោក ហែម ថុនពន្លឺ គ្រូបង្វឹក កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាករ លឹម កែវឧត្តម កីឡាករ ឆោម ច័ន្ទថន កីឡាករ ទួន ទិត្យសត្យា និងកីឡាករ លឹម សុខវឌ្ឍន៍នន្ទ។
 
គួបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីសហព័ន្ទខ្មែរកីឡាហែលទឹកកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសថៃ កាលពីរសៀលថ្ងៃទី១ ខែកញ្ញា និងវិលត្រលប់មកវិញនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២៕
 
 

Tag:
 កីឡាហែលទឹក
 FWCRSP
© រក្សាសិទ្ធិដោយ thmeythmey.com