ជាតិ
អាណាព្យាបាលបន់ស្រន់អ្នកតាជើងភ្នំគូលែនអន្ទងចិត្តកូនឱ្យឆាប់ចេញពីចម្ការលោក ខឹម វាសនា
02, Sep 2022 , 2:09 pm        
រូបភាព
សៀមរាប៖ ក្រៅពីការទន្ទឹងរង់ចាំកូន និងក្រុមគ្រួសារដោយអន្ទះសា អាណាព្យាបាលមួយចំនួន បានបន់ស្រន់អ្នកតានៅជើងភ្នំគូលែន ដែលនៅក្បែរចម្ការលោក ខឹម វាសនា ឱ្យអន្ទងចិត្តកូនចៅពួកគេឱ្យឆាប់ចាកចេញពីជំរំរបស់មេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ និងត្រឡប់ទៅផ្ទះសម្បែងវិញ។ ពួកគេបន់ឱ្យអ្នកតាម្ចាស់ទឹកម្ចាស់ដី បន្ទន់ចិត្តកូនចៅឱ្យព្រមទៅផ្ទះវិញ និងសន្យាយកសំណែនជាក្បាលជ្រូក ផ្លែឈើ និងភេសជ្ជៈនានា មកថ្វាយអ្នកតាទាំងនោះផង។




© រក្សាសិទ្ធិដោយ thmeythmey.com