កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជារៀបចំប្រកួតនៅកំពត ដើម្បីសម្រួចកីឡាករឆ្ពោះទៅស៊ីហ្គេម២០២៣
02, Sep 2022 , 5:29 pm        
រូបភាព
ប្រតិភូ គ្រូបង្វឹកកីឡាករ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ រូបពី សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
ប្រតិភូ គ្រូបង្វឹកកីឡាករ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ រូបពី សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
ដោយ:
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានរៀបចំការប្រកួតកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិពានរង្វាន់សម្តេច ស ខេង លើកទី៩ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនាថ្ងៃទី២ ដល់ទី៤ ខែកញ្ញា នៅខេត្តកំពត។ ការរៀបចំប្រកួតនេះ ក្នុងគោលដៅពង្រឹងកីឡាករឆ្ពោះទៅដណ្តើមមេដាយកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

 
ទន្ទឹមនឹងការប្រកួតពានរង្វាន់សម្តេច ស ខេង លើកទី៩ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានដាក់គោលដៅថ្មីដោយការប្រឹងប្រែងហ្វឹកហាត់ និងខិតខំស្វែងរកបទពិសោធថ្មីពីការប្រកួតកីឡាថ្នាក់ជាតិ និងNational Game ដើម្បីពង្រឹងសមត្ថភាពក្រុមកីឡាករជម្រើសជាតិឱ្យទទួលបានបច្ចេកទេសថ្មី។
 
ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ខាងមុខដែលជាប្រវត្តិសាស្រ្តដំបូងនៅកម្ពុជា សហព័ន្ធបានយកចិត្តទុកដាក់ជាខ្លាំងចំពោះក្រុមកីឡាករ។ លោក គង់ សុភាព មន្រ្តីបច្ចេកទេសកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានប្រាប់សារព័ត៌មានថ្មីៗ តាមរយៈតេលេក្រាមថា៖«ការរៀបចំការប្រកួតនេះគឺយើងផ្តោតសំខាន់ឆ្ពោះទៅស៊ីហ្គេម។ ខែ១១ យើងប្រកួត National Game ហ្នឹងហើយជាការឆ្ពោះទៅស៊ីហ្គេម២០២៣ សម្រាប់វាស់ស្ទង់សមត្ថភាពរបស់កីឡាករដែលបានហ្វឹកហាត់»។ លោក គង់ សុភាព បញ្ជាក់យ៉ាងដូច្នេះ។
 
គួររំឭកផងដែរថា កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ចប់បេសកកម្មពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម កាលពីខែឧសភា កន្លងទៅ ដោយនាំយកមេដាយសំរឹទ្ធ១ សម្រាប់ប្រទេសកម្ពុជា៕
 

Tag:
 កីឡាទូកកានូ និងរ៉ូអ៊ីង
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com