កីឡាជាតិ
ជាតិ
កីឡាហែលទឹកកម្ពុជា ឈ្នះមេដាយមាសដំបូងនៅថៃ
05, Sep 2022 , 7:59 am        
រូបភាព
កីឡាការិនីហែលទឹក កាំង មុយនីន ក្រោយដណ្តើមបានមេដាយមាស៣ និងសំរឹទ្ធ១ នៅភូកេត។ រូបពី សម្តេច ទៀ បាញ់
កីឡាការិនីហែលទឹក កាំង មុយនីន ក្រោយដណ្តើមបានមេដាយមាស៣ និងសំរឹទ្ធ១ នៅភូកេត។ រូបពី សម្តេច ទៀ បាញ់
ដោយ:
កីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភីមេដាយមាស៣ និងមេដាយសំរឹទ្ធ១ ពីព្រឹត្តិការណ៍កីឡាហែលទឹកជុំវិញពីពិភពលោក(Finswimming’s World Cup Round Swimming Pool 2022) នៅប្រទេសថៃ កាលពីថ្ងៃទី៤ ខែកញ្ញា។

 
កីឡាការិនីកីឡាហែលទឹកកម្ពុជា កាំង មុយនីន ដណ្តើមបានមេដាយមាស៣ លើប្រភេទវិញ្ញាសារ Women 400m Bifins មេដាយមាសទី២លើប្រភេទវិញ្ញាសាហែល 200m Befins និងមេដាយមាសទី៣លើប្រភេទវិញ្ញ។ 
 
កីឡាការិនី កាំង មុយនីន ដដែលទទួលបានមេដាយសំរឹទ្ធ១ បន្ថែមទៀត លើប្រភេទវិញ្ញាសារ Women 50m Befins ។


លោក ហែម គីរី (មុខខាងស្តាំ) ក្នុងពិធីបំពាក់មេដាយជូនកីឡាការិនីហែលទឹក។ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
 
គិតចាប់តាំងពីឆ្នាំ១៩៩៥ មក នេះជាមេដាយមាសដំបូងសម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹកនៅក្នុងការប្រកួតអន្តរជាតិទាំងអស់។ កាលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ កីឡាហែលទឹកទទួលបានមេដាយសំរឹទ្ធ១ លើវិញ្ញាសាហែលបណ្តាក់ ៤x២០០ម (surface) នៅប្រទេសវៀតណាម។
 
គួបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីសហព័ន្ទខ្មែរកីឡាហែលទឹកកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសថៃ មានចំនួន៨រូប ដែលបានចេញទៅចូលរួមប្រកួតកាលពីរសៀលថ្ងៃទី១ ខែកញ្ញា និងវិលត្រលប់មកកម្ពុជាវិញនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២៕
 

Tag:
 កីឡាហែលទឹក
 មេដាយមាស
© រក្សាសិទ្ធិដោយ thmeythmey.com