កីឡាជាតិ
ជាតិ
បំបែកកំណត់ត្រា៖ អត្តពលិកហែលទឹកកម្ពុជា ឈ្នះមេដាយមាស៣ និងសំរឹទ្ធ១ នៅភូកេត
05, Sep 2022 , 10:21 am        
រូបភាព
កីឡាការិនីហែលទឹក កាំង មុយនីន ក្រោយដណ្តើមបានមេដាយមាស៣ និងសំរឹទ្ធ១ នៅក្នុងព្រឹត្តិការណ៍កីឡាហែលទឹកវិលជុំពិភពលោក (Finswimming’s World Cup Round Swimming Pool 2022) នៅភូកេត ប្រទេសថៃ កាលពីថ្ងៃទី៤ ខែកញ្ញា ២០២២។ រូបពី សម្តេច ទៀ បាញ់
កីឡាការិនីហែលទឹក កាំង មុយនីន ក្រោយដណ្តើមបានមេដាយមាស៣ និងសំរឹទ្ធ១ នៅក្នុងព្រឹត្តិការណ៍កីឡាហែលទឹកវិលជុំពិភពលោក (Finswimming’s World Cup Round Swimming Pool 2022) នៅភូកេត ប្រទេសថៃ កាលពីថ្ងៃទី៤ ខែកញ្ញា ២០២២។ រូបពី សម្តេច ទៀ បាញ់
ដោយ:
កីឡាហែលទឹកកម្ពុជា បំបែកកំណត់ត្រាថ្មី ដោយទទួលបានមេដាយមាស៣ និងសំរឹទ្ធ នៅក្នុងព្រឹត្តិការណ៍កីឡាហែលទឹកវិលជុំពិភពលោក (Finswimming’s World Cup Round Swimming Pool 2022) នៅភូកេត ប្រទេសថៃ កាលពីថ្ងៃទី៤ ខែកញ្ញា។ ប្រទេសចំនួន១៦ បានចូលរួមការប្រកួតនេះ។

 
កីឡាការិនី កាំង មុយនីន ធ្វើបានលទ្ធផលដ៏ល្អសម្រាប់កម្ពុជា ដោយឈ្នះមេដាយ៤ ម្នាក់ឯង។ មេដាយមាសទី១ សម្រេចបានលើវិញ្ញាសានារីហែល ៤០០ម៉ែត្រ(Women 400m Bifits) , មេដាយមាសទី២ សម្រេចបានលើវិញ្ញាសានារីហែល ៤០០ម៉ែត្រ(Women 200m Bifits) ,មេដាយមាសទី៣ សម្រេចបានលើវិញ្ញាសានារីហែល ១០០ម៉ែត្រ(Women 100m Bifits) និងមេដាយសំរឹទ្ធ១ សម្រេចបានលើវិញ្ញាសានារីហែល ៥០ម៉ែត្រ(Women 50m Bifits)។
 
នេះជាកំណត់ត្រាថ្មីមួយសម្រាប់កីឡាហែលទឹកកម្ពុជា គិតចាប់តាំងពីឆ្នាំ១៩៩៥ មកគឺកម្ពុជាពុំដែលទទួលបានមេដាយនោះទេ។ លុះដល់ឆ្នាំ២០២២ ទើបកម្ពុជា ទទួលបានមេដាយសំរឹទ្ធ១ ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ 
 
គួបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីសហព័ន្ទខ្មែរកីឡាហែលទឹកកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសថៃ មានចំនួន៨រូប ដែលបានចេញទៅចូលរួមប្រកួតកាលពីរសៀលថ្ងៃទី១ ខែកញ្ញា និងវិលត្រលប់មកកម្ពុជាវិញនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២៕
 

Tag:
 កីឡាហែលទឹក
© រក្សាសិទ្ធិដោយ thmeythmey.com