កីឡាអន្តរជាតិ
អន្តរជាតិ
លោក Kalyan Chaubey៖ យើងនឹងនាំកីឡាបាល់ទាត់ឥណ្ឌាឆ្ពោះទៅមុខរួមគ្នា
05, Sep 2022 , 10:49 am        
រូបភាព
លោក Kalyan Chaubey ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ថ្លែងក្នុងកិច្ចប្រជុំ AIFF រូបពីសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា
លោក Kalyan Chaubey ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ថ្លែងក្នុងកិច្ចប្រជុំ AIFF រូបពីសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា
លោក Kalyan Chaubey ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ដែលទើបជាប់ឆ្នោតអាណត្តិថ្មីនេះ បានប្ដេជ្ញាថា នឹងដឹកនាំវិស័យបាល់ទាត់ឥណ្ឌា ឲ្យមានការរីកចម្រើនទៅមុខជាងនេះទៀត។


 
បើតាមគេហទំព័ររបស់សហព័ន្ធបាល់ទាត់ឥណ្ឌា ប្រធាន AIFF រូបនេះ ថានឹងបង្កើតភាពជិតស្និតជាមួយភាគីពាក់ព័ន្ធ និងក្រុមហ៊ុន ដែលវិនិយោគជាមួយ AIFF ទាំងអស់។ លោក Kalyan Chaubey បាននិយាយទៅការិយាល័យកណ្ដាលនៃប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌាដូច្នេះ បន្ទាប់ពីរូបលោក បានចូលកាន់តំណែងភ្លាម។ ប្រធានរូបនេះ ក៏បានបន្ដថែមទៀត ការពង្រឹង នូវអ្វីដែល AIFF បានបាត់បង់ឬខ្វះខាត អាចជួបការពិបាកខ្លះ។
 
«ខ្ញុំ ចង់មានការចូលរួមពីកីឡាករបាល់ទាត់ល្បីៗទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលបាល់ទាត់ឥណ្ឌាកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ និងដើម្បីសម្រេចក្តីសុបិនរបស់នីមួយៗ។ បន្ទាប់ពី ១០០ នៃថ្ងៃកាន់តំណែង ពួកយើង គ្រោងនឹងបង្ហាញផ្លូវសម្រាប់បាល់ទាត់ឥណ្ឌា ហើយបោះជំហានទៅមុខជាបន្ដបន្ទាប់។»។
 
បន្ទាប់ពីជាប់ឆ្នោតជាប្រធាន AIFF  លោក Kalyan Chaubey ក៏បានសន្ទនាជាមួយ លោក Gianni Infantino ប្រធាន FIFA តាមរយៈទូរស័ព្ទ អំពីការរៀបចំ AIFF ឲ្យបានត្រឹមត្រូវ ជាពិសេសការពិភាក្សា អំពីការរៀបចំធ្វើជាម្ចាស់ផ្ទះ FIFA U17 Women’s World Cup India 2022 នៅអំឡុងខែតុលា។ ប្រធាន AIFF បានបញ្ជាក់ថា ត្រូវការពេលពិគ្រោះជាមួយសមាជិក និងគណៈកម្មការ AIFF ទាំងអស់ សម្រាប់គម្រោងលម្អិត បន្ទាប់មកនឹងធ្វើបទបង្ហាញទៅកាន់ FIFA៕
 

Tag:
 លោក Kalyan Chaubey៖ យើងនឹងនាំកីឡាបាល់ទាត់ឥណ្ឌាឆ្ពោះទៅមុខរួមគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com