កីឡាអន្តរជាតិ
អន្តរជាតិ
លោក Arteta៖ ខ្ជះខ្ជាយឱកាសជាហេតុធ្វើឱ្យ Arsenal ចាញ់ Man Utd
05, Sep 2022 , 3:29 pm        
រូបភាព
លោក ​Mikel Arteta អ្នកចាត់ការទូទៅ Arsenal នៅថ្ងៃទី៤ ខែកញ្ញា បង្ហាញអារម្មណ៍សោកស្តាយចំពោះការខ្ជះខ្ជាយឱកាសរបស់កូនក្រុ ដែលធ្វើឱ្យ​ចាញ់ក្រុមម្ចាស់ផ្ទះ Manchester United ក្នុងលទ្ធផល ៣-១ និងជាបរាជ័យដំបូងនៅ ​Premier League។



Bukayo Saka អាចស្វែកគ្រាប់តាមស្មើ ១-១ នៅវគ្គទីពីរនៃការប្រកួត ក្រោយត្រូវបាននាំមុខមុនពីបិសាចក្រហមតាំងវគ្គទីមួយដែលស៊ុតដោយ ​Antony។ ប៉ុន្តែយ៉ាងណាជាការធ្វេរប្រហែសរបស់កីឡាករតំបន់ការពាររបស់ Arsenal ធ្វើឱ្យរបូតគ្រាប់បាល់ ២គ្រាប់បន្ថែមទៅឱ្យ Man United នៅវគ្គទីពីរបន្ទាប់ពីរកគ្រាប់តាមស្មើរួចមក។ 
 
បិសាចក្រហមបញ្ចប់ដំណើរជ័យជម្នះ ៦លើកជាប់គ្នារបស់ Arsenal នៅOld Trafford បន្ទាប់ពីក្រុមដែលដឹកនាំដោយលោក Mikel Arteta ចាប់ផ្តើមរដូវកាលថ្មីដ៏ល្អជាមួយជ័យជម្នះ៥លើកជាប់គ្នា។
 
​កាំភ្លើងធំ មានស្ថិតិគ្រប់គ្រងបាល់ដល់ទៅ ៦០.៥ភាគរយ និងមានឱកាសស៊ុត ១៦ជើង លើបិសាចក្រហមដែលមានឱកាសស៊ុត ១០លើក។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Arteta បានបង្ហាញការជឿជាក់ថាក្រុមលោកធ្វើបានល្អជាង ​Man United សមតែទទួលបាន ៣ពិន្ទុទៅកាន់ទីក្រុងឡុងដ៏វិញ។
 
«ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ចំពោះការចាញ់ជំនួបមួយនេះ ជាពិសេសជាមួយការលេងដ៏ល្អមួយត្រូវបានរសាត់ឆ្ងាយត្រឹម ៩៥នាទី។ […] យើងធ្វើបានល្អសឹងទាំងស្រុងនៅការគ្រប់គ្របប្រកួត តែពេលដែលពួកគេរកបានកន្លែងទូលាយ ពួកគេនិងធ្វើឱ្យយើងឈឺចាប់ ដូចនេះអ៊ីចឹង៣គ្រាប់បានរបូត យើងគួរតែឈ្នះនៅទីនេះជាមួយការលេងដ៏ល្អរបស់យើង តែត្រឹមការសោកស្តាយព្រោះការធ្វេរប្រហែសនៃកូនក្រុម​យើង។»។ Arteta និយាយប្រាប់ទូរទស្សន៍ Sky Sports បែបនេះ។
 
ឆ្លងកាត់ ៦ប្រកួត នេះជាបរាជ័យលើកដំបូងសម្រាប់ Arsenal តែពួកគេនៅតែបន្តឈរនៅកំពូលតារាងជាមួយ ១៥ពិន្ទុក្នុងដៃដដែល ហើយការប្រកួតបន្ទាប់សម្រាប់ Arsenal គឺត្រូវធ្វើដំណើរទៅប្រកួតទល់ ក្រុម FC Zurich នៃពានរង្វាន់ ​Europa League ថ្ងៃទី៨ ខែកញ្ញា៕
 

Tag:
 Mikel Arteta
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com