កីឡាជាតិ
ជាតិ
វិសាខា គ្រងដំណែងជើងឯក U-18 ក្រោយឈ្នះភ្នំពេញក្រោន ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ
05, Sep 2022 , 4:29 pm        
រូបភាព
ការប្រជែងដណ្តើមបាល់រវាងក្រុមយុវជនអាយុក្រោម ១៨ឆ្នាំវិសាខា(ស) និងភ្នំពេញក្រោន(ក្រហម)។ រូបពី ក្លិបបាល់ទាត់យុវជន វិសខា
ការប្រជែងដណ្តើមបាល់រវាងក្រុមយុវជនអាយុក្រោម ១៨ឆ្នាំវិសាខា(ស) និងភ្នំពេញក្រោន(ក្រហម)។ រូបពី ក្លិបបាល់ទាត់យុវជន វិសខា
ដោយ:
ក្រុមបាល់ទាត់យុវជនវិសាខាអាយុក្រោម១៨ឆ្នាំ គ្រង​តំណែងជើងឯកពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ (CYF U-18) ក្រោយយកឈ្នះ ភ្នំពេញក្រោន ក្នុងលទ្ធផល ៣-១ នាជំនួបវគ្គផ្តាច់ព្រ័ត្រ នាមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ថ្ងៃទី៤ ខែកញ្ញា។

 
នៅវគ្គទី១ ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំរបស់វិសាខា បើកការនាំមុខភ្នំពេញក្រោន ១-០ នៅនាទី១៧ ដោយខ្សែប្រយុទ្ធ មាន ចានើរឹទ្ធ។ ចប់វគ្គទី១ ក្រុមទាំងពីររក្សាលទ្ធផលបណ្តោះអាសន្ន ១-០ បើទោះភ្នំពេញក្រោន វាយសម្រុកច្រើនលើកតែគ្មានសំណាងក្នុងការទាត់ទម្លាយសំណាញ់ទីវិសាខា ។
 
ចូលដល់វគ្គទី២ វិសាខា បន្ថែមបានគ្រាប់ទី២ នៅនាទី៥៣ ធ្វើបានដោយខ្សែបម្រើកណ្តាល ភឿក ថាត់ថៃ តាមរយៈការទាត់បាល់ចេញពីជ្រុងពីសំណាក់មិត្តរួមក្រុមកីឡាករ នេត ណែត និងគ្រាប់ទី៣ ដោយ ថាត់ថៃ ដដែលនៅនាទី៥៧។ ២នាទីបន្ទាប់ ភ្នំពេញក្រោន តាមបាន១គ្រាប់វិញ ដោយខ្សែប្រយុទ្ធ ហេង គឹមសុង។ បញ្ចប់ការប្រកួត វិសាខាឈ្នះភ្នំពេញក្រោន ៣-១។
 
តាមរយៈជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រនេះ បានជួយក្រុមយុវជនវិសាខាអាយុក្រោម១៨ឆ្នាំ គ្រងដំណែងជើងឯក(CYF U-18) នៅឆ្នាំ២០២២ និងជាការឈ្នះលើកដំបូងនៃការបង្កើតពានយុវជននេះលើកដំបូង៕
 

Tag:
 បាល់ទាត់
 យុវជនអាយុក្រោម១៨ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com