កីឡាជាតិ
ជាតិ
ប្រណាំងទូកត្រៀមស៊ីហ្គេម៖ ខេត្តកំពង់ធំ កណ្តាល ក្រសួងមហាផ្ទៃ និងទ័ពជើងទឹកឈ្នះពានរង្វាន់សម្តេច ស ខេង
05, Sep 2022 , 5:49 pm        
រូបភាព
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទូកនាគ ខ្នាតអន្តរជាតិ ចម្ងាយ ៥០០ម៉ែត្រផ្នែកបុរស។ រូបពី សហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទូកនាគ ខ្នាតអន្តរជាតិ ចម្ងាយ ៥០០ម៉ែត្រផ្នែកបុរស។ រូបពី សហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា
ដោយ:
សមាគមទូកខេត្តកំពង់ធំ ខេត្តកណ្តាល ក្រសួងមហាផ្ទៃ និងកងទ័ពជើងទឹក ទទួលបានចំណាត់ថ្នាក់លេខ១ ពីព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២ ដែលធ្វើឡើងនៅខេត្តកំពត។

 
ការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្ងាយ ៥០០ម៉ែត្រ ផ្នែកបុរស បានទៅលើសមាគមទូកខេត្តកំពង់ធំ មកពីអង្គភាពកំពង់ធំ ក្រោយទទួលបានចំណាត់ថ្នាក់លេខ១ ដោយប្រើថេរវេលាប្រណាំង ២នាទី និង៤៥វិនាទី នាំមុខសមាគមទូកកោះកុង ដែល ប្រើពេល ២នាទី និង៤៧វិនាទី។
 

សមាគមទូកកងទ័ពជើងទឹក ប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ។ រូបពី សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា



ចំណែកទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្ងាយ៥០០ម៉ែត្រ ផ្នែកនារី សមាគមទូកខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ១ ដោយប្រើរពេលត្រឹម ២នាទី និង៥៦វិនាទី នាំមុខសមាគមទូកខេត្តកំពតដែលចាយពេល ៣នាទី និង២៦វិនាទី។ ទូកនាគ ប្រកួតចម្ងាយ៥០០ម៉ែត្រ ផ្នែកបុរស សមាគមទូកកងទ័ពជើងទឹក ទទួលបានចំណាត់ថ្នាក់លេខ១ ប្រើពេលត្រឹម ២នាទី និង៣២វិនាទី នាំមុខសមាគមទូកខេត្តកំពង់ឆ្នាំង ដែលប្រើពេល ២នាទី និង៤៣វិនាទី។
 
ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្ងាយ៨០០ម៉ែត្រ ផ្នែកបុរស សមាគមទូកក្រសួងមហាផ្ទៃទទួលបានចំណាត់ថ្នាក់លេខ១ ប្រើថេរវេលាត្រឹមតែ ៤នាទី និង៣៨វិនាទី នាំមុខសមាគមខេត្តបន្ទាយមានជ័យ ប្រើពេល ៤នាទី និង៤៨វិនាទី។
 
គួបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើងគឺមានលក្ខណៈស្តង់ដារស្របទៅតាមការប្រកួតកីឡាស៊ីហ្គេម ដោយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បំពេញទៅតាមបច្ចេកទេសអន្តរជាតិ៕
 

Tag:
 កីឡាប្រណាំងទូក
© រក្សាសិទ្ធិដោយ thmeythmey.com