កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួបបើកឆាកវគ្គចែកពូល UCL៖ Chelsea ប៉ះ Dinamo Zagreb ខណៈ Dortmund ស្វាគមន៍ Copenhagen
06, Sep 2022 , 9:59 am        
រូបភាព
ការប្រកួតពានរង្វាន់ UEFA Champions League រដូវកាល ២០២២-២៣ បានវិលត្រលប់មកវិញហើយនាយប់ថ្ងៃទី៦ ខែកញ្ញានេះ។ ក្រុមដែលត្រូវប្រកួតជំនួបបើកឆាក មាន Chelsea ប៉ះ Dinamo Zagreb ខណៈ Borussia Dortmund ទទួល FC Copenhagen វេលាម៉ោង ១១:៤៥ យប់(ម៉ោងនៅកម្ពុជា)។



Dimano Zagreb បើកទ្វាផ្ទះទទួល Chelsea ក្នុងជំនួបបើកឆាកពូល E នៅក្នុងកីឡដ្ឋាន Stadion Maksimir។ ក្រុម Dimano មិនមែនជាក្រុមដែលមកកាន់វគ្គចែកពូលនេះ ស្វ័យប្រវត្តិឡើយ ពួកគេឆ្លងកាត់វគ្គជម្រុះជាមួយក្រុមស្ថិតនៅតំបន់អឺរ៉ុបផ្សេងទៀត។ នៅវគ្គ Play-offs Dinamo បានប្រកួតឈ្នះក្រុម ​Bodo/Glimt លទ្ធផល ៤-២ ឈ្នះកៅអីវគ្គចែកពូល។
 
សម្រាប់ Chelsea បានការពារកៅអីវគ្គចែកពូលស្វ័យប្រវត្តិក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ៣ នៅ Premier League រដូវកាលមុន។ តោខៀវគឺជាក្រុមដែលឈ្នះការប្រកួតពានរង្វាន់ ​UCL ក្នុងឆ្នាំ ២០២១ ប៉ុន្តែពួកគេមិនអាចការពារជើងឯកបានរដូវកាលមុន ក្រោយធ្លាក់ត្រឹមវគ្គ៨ក្រុម ក្រោមថ្វីជើង Real Madrid។ 


 
នេះជាជំនួបដំបូងបំផុតសម្រាប់ក្រុមតោខៀវ Chelsea ទល់ Dinamo Zagreb ហើយក៏ជាការប្រកួតប៉ះក្រុមមកពីក្រូអាស៊ីលើកដំបូងនៅគ្រប់ការប្រកួតផងដែរ។ Dinamo ធ្លាប់មានប្រវត្តិលេងប៉ះក្រុមស្ថិតក្នុងទីឡុងដ៏ផ្សេងៗទៀតរហូតដល់ទៅ ១១លើក ហើយធ្លាប់ឈ្នះតែ ៣លើកប៉ុណ្ណោះពេលនោះ។ ស្ថិតិសម្រាប់ម្ចាស់ផ្ទះ Dinamo ចាប់ផ្តើមរដូវកាលថ្មីនេះក្នុងលីគកំពូលក្រូអាស៊ី ៥ប្រកួតចុងក្រោយ ឈ្នះ៤ ស្មើ១ ចំណែក Chelsea ឆ្លងកាត់៥ប្រកួតមកនេះ ឈ្នះ២ ចាញ់២ ស្មើ ១-១។ 
 
បើតាមរបាយការណ៍ក្រុម Dinamo Zagreb សម្រាប់ជំនួបយប់នេះ មិនមានបញ្ហាអវត្តមានកីឡាករ ឬកីឡាកររងពិន័យ និងរបួសកីឡាករអ្វីឡើយ។ រីឯ Chelsea វិញបញ្ហាកីឡាករនូវតែជារឿងចម្បង កីឡាករ Pierre Emerick Aubameyang បានចូលហ្វឹកហាត់ជាមួយក្រុមក្រោយផ្ទេរមកពី Barcelona តែស្ថិតក្នុងបញ្ចីរបួស ក្នុងនោះកីឡាករចំណូលថ្មី Denis Zakaria ក៏ទំនងមិនទាន់អាចបង្ហាញខ្លួនឱ្យក្រុមមកពីទីក្រុងឡុងដ័ឡើយ ហើយ N’Golo Kante របួស។
 
ជំនួបបើកឆាកពូល G ក្នុងកីឡដ្ឋាន Signal Iduna Park ក្រុមម្ចាស់ផ្ទះ Borussia Dortmund ជាក្រុមខ្លាំងមួយប្រចាំអាល្លឺម៉ង់នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវ FC Copenhagen មកពីប្រទេសដាណឺម៉ាកដែលទើបឈ្នះការប្រកួតពីវគ្គជម្រុះ Play-offs មកកាន់វគ្គចែកពូលនេះ។
 
Dortmund ចាប់ផ្តើមរដូវកាលថ្មីជាមួយភាពខ្លាំងក្លានៃទម្រង់លេងរបស់ពួកគេ ហើយក្រុមខ្លាំងអាល្លឺម៉ង់មួយនេះក៏ជាក្រុមដែលទើបនាំចូលកីឡាករថ្មីច្រើនរូប និងការទទួលបានផលប្រយោជន៍ច្រើនដែលពីទីផ្សារដោះដូរ។ ជំនួបសប្តាហ៍ទី៦ Bundesliga ក្រុម ​Dortmund បានយកឈ្នះលើ Hoffenheim លទ្ធផល ១-០ ចំណែក Copenhagen រដូវកាលថ្មីនេះចាប់ផ្តើមមិនល្អប៉ុន្មានឡើយ ទោះជាការវិលត្រលប់មកកាន់ UCL វិញក្រោយខកខានតាំងពីឆ្នាំ ២០១៦ ក្តី។ ជំនួបថ្ងៃទី៦ នឹងក្លាយជាការជួបគ្នាលើកទី៣ ក្នុងប្រវត្តិសាស្រ្ត ដោយកាលឆ្នាំ ២០០១-០២ ក្រុមទាំងពីរធ្លាប់ប៉ះគ្នានៅវគ្គជម្រុះការប្រកួតពានរង្វាន់ Europa League ២លើក។


 
ក្រឡែកមើលស្ថិត ៥ប្រកួតចុងក្រោយរបស់ Dortmund ឈ្នះ៤ប្រកួត ចាញ់១ប្រកួត ចំណែក Copenhagen ឈ្នះ៣ ស្មើ១ ចាញ់១។ ក្រុមទាំងសងខាងមានបញ្ហាកីឡាកររបួស និងជាប់បម្រាមច្រើនដូចគ្នា ដោយ Dortmund មានកីឡាករ ៣នាក់របួស និងកីឡាករ ៣នាក់ផ្សេងទៀតអវត្តមាន ខណៈគូរប្រកួតមានកីឡាករ​ ២នាក់រងរបួស និងម្នាក់ អវត្តមាន។
ការប្រកួតក្រុមដទៃទៀតនៃពានរង្វាន់ UEFA Champions League វគ្គចែកពូល ថ្ងៃទី៦ កញ្ញា៖
ការប្រកួតវេលាម៉ោង ២ យប់ 
​FC Salzburg ទទួល AC Milan ពូល E 
Celtic ទទួល Real Madrid និង RB Leipzig ទទួល Shakhtar Donetsk ពូល F
Sevilla ទទួល Manchester City ពូល G
SC Benfica ទទួល Maccabi Haifa និង Paris Saint Germain ទទួល Juventus ពូល H៕
 
 
 
 
 
 
 
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com