កីឡាអន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធាន PSG ៖ ការប្រឆាំងគម្រោងបង្កើត European Super League ជាការការពារប្រព័ន្ធអេកូឡូស៊ីនៃបាល់ទាត់
06, Sep 2022 , 7:29 pm        
រូបភាព
ប្រធានក្លិប Paris Saint Germain លោក Nasser Al-Khelaifi ថ្ងៃទី៥ ខែកញ្ញា បានអះអាងដោយភាពជឿជាក់ថា ក្រុមចំនួន ១២ ដែលគ្រោងបង្កើតការប្រកួតពានរង្វាន់ European Super League បានព្យាយាមបំបែកប្រព័ន្ធអេកូឡូស៊ីនៃបាល់ទាត់។


 
កាលខែមេសា ឆ្នាំ ២០២១ Real Madrid, Barcelona, Atletico Madrid, Juventus, AC Milan, Inter Milan, Chelsea, Manchester United, Manchester City, Arsenal, Tottenham Hotspur និង Liverpool បានគ្រោងបង្កើតការប្រកួតពានរង្វាន់ថ្មីមួយ ដោយបំបែកខ្លួនចេញពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA។ ពានរង្វាន់ថ្មី ដែលគ្រោងបង្កើតនេះ មានលោក Florentino Perez ជាប្រធាន ។
 
Bayern Munich និង PSG ជាក្រុមធំៗប្រចាំតំបន់អឺរ៉ុបដែរ ប៉ុន្តែពួកគេ មិនចូលរួមជាមួយក្រុមទាំង ១២នោះឡើយ។ PSG ជាក្រុមមួយបានប្រឆាំងទៅនឹងគម្រោងបំបែកចេញពីបាល់ទាត់អឺរ៉ុបនេះ។
 
ចាប់តាំងពីមានការប្រឆាំងជាបន្តបន្ទាប់ និងរងការរិះគន់ពីមជ្ឈដ្នានបាល់ទាត់នេះ ក្រុមទាំង៦ របស់អង់គ្លេស រួមទាំងAC Milan និងInter Milan និង ​AT Madrid បានទម្លាក់ចោលគម្រោង ESL។ តែក្រុម Juventus, Real Madrid និង Barcelona មិនបានបោះបង់បំណងបង្កើតពានរង្វាន់ ESL នេះឡើយ។
 
ស្ថិតនៅកម្មវិធីជជែកពីបាល់ទាត់ ​FPF Football ក្នុងប្រទេសព័រទុយហ្គាល់ លោក Al-Khelaifi បានអះអាងថា ការប្រឆាំងការបង្កើតពានរង្វាន់ ESL បង្ហាញពីភាពខ្លាំងនៃប្រព័ន្ធអេកូឡូស៊ីរបស់បាល់ទាត់ ហើយអ្នកគាំទ្រមិនអាចរងផលប៉ះពាល់ថែមទៀត។
 
«ប្រព័ន្ធអេកូឡូស៊ីនៃបាល់ទាត់គឺធំជាងក្រុមត្រឹមតែ ២ ឬ ៣ ព្រោះតែនេះគឺជារឿងដ៏សំខាន់បំផុត ហើយខ្ញុំគិតថាការផ្ញើសារនេះនឹងត្រូវផ្ញើទៅកាន់អ្នកគ្រប់គ្នា ដែលថាគ្មាននរណាម្នាក់អាចបំបែកខ្លួនចេញពីប្រព័ន្ធអេកូឡូស៊ីរបស់បាល់ទាត់ឡើយ និងអ្នកគាំទ្រ។ ការស្រលាញ់ចំពោះបាល់ទាត់គឺមានភាពខ្លាំងក្លាជាងនរណាទាំងអស់ និងការធ្វើជំនួញទាំងអស់។»។ លោក Al-Khelaifi បាននិយាយបែបនេះ។
 
ចាប់ពីឆ្នាំ ២០២៤ ទៅ ការប្រកួតពានរង្វាន់ UEFA Champions League នឹងកែប្រែទម្រង់ប្រកួតថ្មី ដោយនឹងមានក្រុមប្រកួតកើនឡើងរហូតដល់ទៅ ៣៦ក្រុម។ ការប្រកួតវគ្គចែកពូលដែលមាន ៤ក្រុមស្ថិតពូលតែមួយត្រូវបាន កែប្រែទៅជាការប្រកួតក្នុងពូលតែមួយ ដើម្បីក្រុមទាំងអស់អាចប្រកួតប្រជែងគ្នា៕ 
 
  
 
 

Tag:
 Nasser Al-Khelaifi
  European Super League
© រក្សាសិទ្ធិដោយ thmeythmey.com