កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន UEFA ជឿថា World Cup 2030 នឹងធ្វើនៅព័រទុយហ្កាល់ និងអេស្ប៉ាញ
07, Sep 2022 , 9:29 am        
រូបភាព
លោក Aleksander Ceferin ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ថ្ងៃទី៥ ខែកញ្ញា អះអាងដោយភាពជឿជាក់ថាប្រទេសព័រទុយហ្កាល់ និងអេស្ប៉ាញនឹងក្លាយជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ​​FIFA World Cup ឆ្នាំ២០៣០។



ព័រទុយហ្កាល់ និងអេស្ប៉ាញធ្លាប់បានចុះកិច្ចសន្យារួមគ្នាតាំងពីឆ្នាំ ២០២០ ដើម្បីដេញថ្លៃធ្វើម្ចាស់ផ្ទះ FIFA World Cup ហើយបានដាក់ការដេញថ្លៃតាំងពីខែមិថុនា ឆ្នាំនោះ។ នាកម្មវិធីជជែកពីបាល់ទាត់ ​The Football Talk នាប្រទេសព័រទុយហ្កាល់លោក ​Ceferin បានបង្ហាញជំនឿដ៏មុតមាំថា​អេស្ប៉ាញ និងព័រទុយហ្កាល់នឹងធ្វើម្ចាស់ផ្ទះ World Cup 2030។
 
«ខ្ញុំប្រាកដច្បាស់ណាស់ថាព្រឹត្តិការណ៍ World Cup 2030 នឹងធ្វើឡើងក្នុងប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់។ នេះគឺជាការដេញថ្លៃតែមួយគត់ និងជាជ័យជម្នះតែ១គត់ ហើយយើងធ្វើគ្រប់យ៉ាងដើម្បីជួយប្រទេសទាំងពីរនេះឱ្យបានជោគជ័យ។ រឿងទំាងអស់នេះគឹសម្រាប់ចំណងចំណូលចិត្តចំពោះប្រទេសជនដែលរស់នៅទីនេះនិងស្រលាញ់បាល់ទាត់»។ នេះបើតាមសម្តីលោក Ceferin។ 
 
ប្រទេសទាំងពីរនេះបានត្រៀមកីឡដ្ឋានចំនួន ១៤ទីតាំងពីចំណោម ១២ទីក្រុងត្រូវបានដាក់បង្ហាញក្នុងការដេញថ្លៃនេះ និងជាកីឡដ្ឋានសម្រាប់រៀបចំប្រកួត ប្រសិនបើការដេញថ្លៃទទួលបានជោគជ័យនៅការប្រកាសក្នុងខែមិថុនាឆ្នាំ ២០២៤។ ប្រទេសអេស្ប៉ាញនឹងមានកីឡដ្ឋាន ១១ទីតាំង និងព័រទុយហ្គាល់មាន ៣ទីតាំង។
 
អេស្ប៉ាញធ្លាប់ធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ ១៩៨២ ហើយធ្លាប់បានបរាជ័យម្តងរួចមកហើយក្នុងការដេញថ្លៃ ​World Cup ឆ្នាំ ២០១៨ ជាមួយព័រទុយហ្កាល់ ដែលរុស្ស៊ីឈ្នះការដេញថ្លៃ។ ព័រទុយហ្គាលមិនដែលរៀបចំព្រឹត្តិការណ៍ World Cup ម្តងឡើយ ប៉ុន្តែពួកគេធ្លាប់ធ្វើជាម្ចាស់ផ្ទះ Euro ឆ្នាំ ២០០៤។
 
នេះជាការប្រជែងគ្នាមួយរវាងប្រទេសតំបន់ទ្វីបអឺរ៉ុបជាមួយ ប្រទេសទ្វីបអាម៉េរិកខាងត្បូងលើការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030។ កាលពីមិថុនា អាហ្សង់ទីន អ៊ុយរូហ្គាយ ប៉ារ៉ាហ្គាយ និង ស៊ីលី បានប្រកាសដេញថ្លៃជាសហប្រទេសដើម្បីធ្វើជាម្ចាស់ផ្ទះ World Cup 2030។ ប្រសិនបើប្រទេសទាំង៤ ឈ្នះការដេញថ្លៃនោះនិងក្លាយជាការវិលត្រលប់រយៈពេល ១០០ឆ្នាំ នៃ World Cup ទៅប្រទេសអ៊ុយរូហ្គាយដែលធ្លាប់ធ្វើម្ចាស់ផ្ទះដំបូងគេក្នុងឆ្នាំ ១៩៣០។
 
សូមជម្រាប់ថា World Cup 2022 ធ្វើឡើងនៅប្រទេសកាតា នារដូវរងារតំបន់អាស៊ីដែលជាការប្រកួតលើកដំបូងប្រចាំប្រវត្តិសាសស្រ្តនៅតំបន់មជ្ឈឹមបូពា៍ និងតំបន់អារ៉ាប់។ ចំណែក World Cup 2026 អាម៉េរិក កាណាដា និង ម៉ិកស៊ិកជាសហម្ចាស់ផ្ទះរួមគ្នា៕
 

Tag:
 UEFA
  Aleksander Ceferin
© រក្សាសិទ្ធិដោយ thmeythmey.com