កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Liverpool, Spurs និង Bayern Munich ប៉ះក្រុមខ្លាំងរៀងខ្លួននៅជំនួបបើកឆាក
07, Sep 2022 , 6:19 pm        
រូបភាព
Liverpool, Tottenham HotSpur និង Bayern Munich សុទ្ធតែប៉ះក្រុមខ្លាំងដូចគ្នាក្នុងការប្រកួតបើកឆាកវគ្គសន្សំពិន្ទុតាមពូលពានរង្វាន់ UEFA Champions League នៅរាត្រីថ្ងៃទី៧ ខែកញ្ញានេះ។

 
Liverpool ក្រុមម្ចាស់ជើងឯក ​UCL ឆ្នាំ ២០១៨-១៩ ត្រូវធ្វើដំណើរទៅទឹកដីអ៊ីតាលីនាកីឡដ្ឋាន Diego Armando Maradona ដើម្បីប្រកួតជាមួយក្រុមម្ចាស់ផ្ទះ SSC Napoli ដែលជាក្រុមខ្លាំងមួយក្នុងជំនួបពូល A។ នេះជាលើកទី៣ ហើយសម្រាប់៥រដូវកាលចុងក្រោយ ដែលក្រុមទាំងពីរបានឈានជើងមកលេងនៅ UCL និងស្ថិតក្នុងពូលជាមួយគ្នា គិតចាប់តាំងពីរដូវកាល ២០១៨-១៩ មក។ សា្វគមន៍ Liverpool ៣លើកនៅក្នុងទឹកដីខ្លួន Napoli ឈ្នះទាំងបីប្រកួត។
 
ក្រុម Ajax Amsterdam ស្វាគមន៍ Rangers FC វេលាម៉ោង ១១:៤៥ យប់ ជំនួបពូល A។ Ajax កាលរដូវកាលមុនជាក្រុមខ្លាំងមួយ ដោយអាចស៊ុត ២០គ្រាប់នៅ ៦ប្រកួតចុងក្រោយនៃប្រកួត UCL វគ្គចែកពូល ប៉ុន្តែ Ajax ត្រូវបានក្រុម SL Benfica ទម្លាក់ចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។ លេងក្នុង UCL លើកដំបូងរបស់ Rangers នេះជាលើកដំបូងតាំងឆ្នាំ ២០១០-១១ ក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែធ្លាប់ជួប Ajax ៤លើកពួកគេមិនដែលឈ្នះលើកក្រុមខ្លាំងហូឡង់ឡើយ។


 
Bayern Munich ម្ចាស់ UCL រដូវកាល ២០១៩-២០​ ក៏ត្រូវធ្វើដំណើរទៅទឹកដី San Siro ប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Inter Milan ដែលជាក្រុមខ្លាំងមួយប្រចាំលីគកំពូលអ៊ីតាលី ជំនួបពូល ​C។ បន្ទាប់ពីដំណើរប្រកួត UCL រដូវកាលមុនរបស់ ​Bayern បានបញ្ចប់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ត្រូវ Villarreal ទម្លាក់ចេញ។ ក្រុមទាំងពីរនេះធ្លាប់បានជួបគ្នា ៧លើក សម្រាប់ជំនួបពានរង្វាន់ UCL នេះ ដោយក្រុមទាំងសងខាងមានលទ្ធផលឈ្នះ​៣ ចាញ់៣ និងស្មើ១ ដូចគ្នា ហើយនេះជាការជួបគ្នាលើកទី៨ និងជាលើកដំបូងចាប់តាំងឆ្នាំ ២០១១ មក។
  


Barcelona ស្វាគមន៍ក្រុម​ Viktoria Plzen ជំនួបពូល C។ Barcelona កំពុងតែពង្រឹងសមត្ថភាពខ្លាំងរបស់ខ្លួនឡើងវិញ ដោយរដូវកាលនេះតំបន់ប្រយុទ្ធដ៏មុតស្រួច Robert Lewandowski កំពុងក្លាយជារឿងដ៏គួរព្រួយបារម្ភមួយសម្រាប់ក្រុមដទៃ។ ធ្លាប់ជួបគ្នា ២លើក ក្រុម Viktoria Plzen រងបរាជ័យក្រោមថ្វីជើង Barca ទាំងពីរលើក។
 
​Eintracht Frankfurt ម្ចាស់ជើងឯក Europa League រដូវកាល ២០២១-២២ ក្រុមទើបឡើងជើង នឹងត្រូវបន្តរក្សាកំណត់ត្រាខ្លាំងរបស់ខ្លួនដោយស្វាគមន៍ក្រុមព័រទុយហ្គាល់ Sporting CP ជំនួបពូល D។ ក្រឡែកទៅ Spurs ជំនួបពូល D នេះក៏ត្រូវបើទ្វាផ្ទះស្វាគមន៍ក្រុមខ្លាំងរបស់បារាំង ​Olympique Marsielle វេលាម៉ោង ២ យប់រំលងអាធ្រាត្រ។ 
  


ក្រុមជើងឯក Europa League មកពីអាល្លឺម៉ង់ Frankfurt បានត្រួសត្រាយផ្លូវជាប្រវត្តិសាស្ត្រលើកដំបូងរបស់ពួកគេលេងក្នុងព្រឹត្តិការណ៍ ​UCL លើកដំបូង។ Frankfurt ក្លាយជាក្រុមអាល្លឺម៉ង់ទី១៤ ដែលឈានជើងលេងក្នុងការប្រកួតពានរង្វាន់ Champions League បំបែកកំណត់ត្រារបស់ក្រុមកពីអេស្ប៉ាញដែលមានត្រឹម ១៣ក្រុមប៉ុណ្ណោះ។ 
 
សម្រាប់ជំនួបពូល B ក្រុម ​Atletico Madrid បើកទ្វារកីឡដ្ឋាន Wanda Metropolitano ទទួលក្រុម ​FC Porto ខណៈពេល Club Brugge ទទួលក្រុម Bayer Leverkusen៕
 
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com