កីឡាអន្តរជាតិ
អន្តរជាតិ
តើអ្នកចាត់ការថ្មីរូបណា សក្តិសមកាន់តំណែងអ្នកចាត់ការបន្តពី Tuchel?
08, Sep 2022 , 5:29 pm        
រូបភាព
 Chelsea នាថ្ងៃទី៧ ខែកញ្ញា ចែកផ្លូវជាមួយជាអ្នកចាត់កាលោក Thomas Tuchel ក្រោយ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមមានមូលដ្ឋានក្នុងក្រុងឡុងដ៍មួយនេះប្រកួតចាញ់ក្រុម Dinamo Zagreb ១-០ នៅជំនួបបើកឆាក Champions League វគ្កសន្សំពិន្ទុ។ តើអ្នកចាត់ការថ្មីរូបណា សមកាន់តំណែងនេះជំនួសលោក Tuchel?



លោក Thomas Tuchel ក្លាយជាអ្នកការទីពីរហើយនៅ Premier league ដែលត្រូវបានក្លិបបញ្ចប់តំណែង បន្ទាប់ពីលោក Scott Parker ដែលត្រូវ AFC Bournemouth បញ្ចប់តំណែងកាលប៉ុន្មានសប្តាហ៍មុន។ ការចាកចេញរបស់ Tuchel ក្លាយជារឿងដ៏ភ្ញាក់ផ្អើលនឹកស្មានមិនដល់ ជុំវិញមជ្ឈដ្ឋានបាល់ទាត់ ខណៈគ្រូសញ្ជាតិអាល្លឺម៉ងរូបនេះ បានជួយតោខៀវឈ្នះ Champions League រដូវកាល ២០១៩-២០ ឈ្នះ UEFA Super Cup និង Club World Cup នៅរដូវកាលដំបូង។ Tuchel មានកំណត់ត្រាឈ្នះដល់ទៅ ៦០ភាគរយរាល់ការប្រកួតទាំងអស់របស់ Chelsea ដែលលោកដឹកនាំ។ 
  
សម្រាប់រដូវកាលមុនតោខៀវបញ្ចប់ចំណាត់លេខ៣ ក្នុងតារាងលីគកំពូលអង់គ្លេស ប៉ុន្តែចាប់ផ្តើមរដូវកាលថ្មីនេះមិនសូវបានល្អ ដោយស្ថិតនៅចំណាត់ថ្នាកទី៦ក្នុងតារាងលីគកំពូលអង់គ្លេស បន្ទាប់ពីឆ្លងកាត់ ៦ប្រកួត ឈ្នះ៣ ចាញ់២ និងស្មើ១។
 
ភាពរអាក់រអួល បង្ហាញឱ្យឃើញចាប់តាំងពីចុងរដូវកាល ២០២១​-២២ ក្រោយពេលអតីតម្ចាស់ក្លិប Roman Abramovich រងទណ្ឌកម្មដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ រហូតមកដល់រដូវកាលថ្មីនេះ Chelsea បាត់បង់កីឡាករសំខាន់ៗ និងពិបាកបំពេញទម្រង់លេងល្អឡើងវិញឱ្យទាន់ពេលវេលា។
 
តើអ្នកចាត់ការថ្មីរូបណាអាចនឹងមកកាន់តំណែងមួយនេះនៅ Chelsea បន្ត?
 
១ លោក Mauricio Pochettino 
វត្តមានលោក Pochettino កំពុងក្លាយជាទីចាប់អារម្មណ៍ថ្មីមួយសម្រាប់ជំនួសតំណែងលោក Tuchel។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដែលបានចែកផ្លូវជាមួយក្លិបយក្សបារាំង Paris Saint Germain ត្រូវបានក្លិបជាច្រើនតំបន់អឺរ៉ុបចង់បានទៅដឹកនាំក្រុម។ ចាប់តាំងចេញពី Tottenham HotSpur នាចុងឆ្នាំ ២០១៩ លោក Pochettino ក៏ត្រូវធ្លាប់បានក្លិប Manchester United បង្ហាញចំណាប់អារម្មណ៍ហៅទៅដឹកនាំផងដែរ។ 
  


ជាមួយបទពិសោធន៍ដឹកនាំ Spurs នៅលីគកំពូលអង់គ្លេសលោក Pochettino អាចនិយាយបានថាជាគ្រូបង្វឹកដ៏ខ្លាំងមួយ ដោយធ្លាប់បានដឹកនាំ ​Spurs ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League និងយល់ច្បាស់ពី ​Premier League។ ​Pochettino បច្ចុប្បន្នក៏មិនទាន់មានក្លិបដឹកនាំដែល តែយ៉ាងណាប្រជាប្រិយភាពលោក Pochettino ត្រូវបានធ្លាក់ចុះបន្តិចម្តងៗក៏ព្រោះជាគ្រូបង្វឹកម្នាក់ដែលមិនជោគជ័យលើការឈ្នះពានរង្វាន់នានាឱ្យក្រុមឡើយ។
 
២ លោក ​Graham Potter 
អ្នកចាត់ការក្រុម Brighton & hove Albion រូបនេះកំពុងធ្វើឱ្យអ្នកតាមដានក្របខណ្ឌ Premier League ស្រឡាំងកាំងជាមួយស្តាយនៃការលេងរបស់កូនក្រុមលោកចាប់តាំងពីលោកចូលដឹកនាំឆ្នាំ ២០១៩ មក។ លទ្ធផលដ៏ល្អសម្រាប់ Brighton នាដើមរដូវកាលថ្មី Premier League។
  

រូបភាព ៖AP

មានចាំណាត់ថ្នាក់លេខ ៩ រដូវកាលមុន រដូវកាលថ្មីនេះក្រុមរបស់លោក Potter ស្ថិតនៅចំណាត់ថ្នាក់លេខ៤ មាន ១៣ពិន្ទុ ដោយ៦ប្រកួតមកនេះ ឈ្នះ៤ ស្មើ១ ចាញ់១ជាមួយក្រុមបង្ហាញទម្រង់ល្អបំផុត។ ក្រោយព័ត៌មានចែកផ្លូវរវាង Tuchel និងក្លិបប្រកាស អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះត្រូវបានក្លាយជាទីចាប់អារម្មណ៍ពីក្រស៊ែរភ្នែកអ្នកតាមដាន់បាល់ទាត់ និងថាជាជម្រើសដ៏សក្តិសមមួយរូបកាន់តំណែងក៏ក្តៅមួយនេះ។ បច្ចុប្បន្នលោក ​Potter មានកិច្ចសន្យាជាមួយ Brighton រហូតដល់ឆ្នាំ ២០២៥។
 
៣ លោក Zinedine Zidane 
ខ្សែការពារដ៏ល្អបំផុតមួយរបស់ពិភពលោក លោក Zidane បានចាប់យកអាជីពដឹកនាំជាមួយក្រុម Real Madrid តាំងដើមឆ្នាំ ២០១៦ ដោយដឹកនាំក្រុម B របស់ ​Real និងជាជំនួយការរបស់លោក Carlo Ancelloti កាលឆ្នាំនោះសម្រាប់ក្រុមឈុតធំ។ ក្រោយចូលដឹកនាំ Real Madrid នៅឆ្នាំ ២០១៦ ក្រោយលោក Ancelotti បានចេញពីក្លិប Zidane ជួយ Real ឈ្នះ Champions League ៣រដូវកាលជាប់គ្នា ២០១៦,២០១៧,២០១៨ និងជួយ Real ឈ្នះ La Liga ២០១៧។


រូបភាព៖ AFP
 
​កាលឆ្នាំ ២០២០ Zidane ហៀបនឹងអាចស្វែករកពានរង្វាន់ Champions League លើកទី៤របស់លោក ប៉ុន្តែបែរជាសម្រេចចែកផ្លូវជាមួយ Real Madrid។ ជារឿងដ៏ហួសចិត្តមួយ ដែល Zidane ធ្លាប់ត្រូវបានក្រុម Chelsea ទម្លាក់ក្រុម Real ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាល ២០២០-២១ ហើយឆ្នាំនោះ Chelsea គ្រងជើងឯក UCL។
 
យ៉ាងណាមិញសម្រាប់ការមកដឹកនាំ Chelsea ពីសំណាក់លោក Zinedine Zidane មិនអាចជារឿងដែលអាចទៅរួចងាយស្រួលឡើយ បើទោះពេលឥលូវលោកមិនបានដឹកនាំក្លិបណាមួយក្នុងតំបន់អឺរ៉ុបក៏ដោយក្តី។ Zidane ធ្លាប់បានឆ្លើយប្រាប់អ្នកកាសែតថាលោកចង់ក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងថ្ងៃណាមួយ៕
 
 
 
 
 
 
 

Tag:
 Chelsea
  Thomas Tuchel
© រក្សាសិទ្ធិដោយ thmeythmey.com