កីឡាអន្តរជាតិ
អន្តរជាតិ
Richarlison ហូរទឹកភ្នែកក្រោយរកបានគ្រាប់ដំបូងឱ្យ Spurs នៅ Champions League
08, Sep 2022 , 6:39 pm        
រូបភាព
Richarlison បង្ហូរទឹកភ្នែកក្រោយរកបាន ២គ្រាប់ឱ្យក្រុម Tottenham Hotspur ឈ្នះ Olympique Marseille នាជំនួបវគ្គសន្សំពិន្ទុ Champions League ថ្ងៃទី៧ ខែកញ្ញា។ ២គ្រាប់របស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល ដែលផ្ទេរពី Everton ក្នុងតម្លៃ៦០លានផោន (៦៨លានដុល្លារ) ជាគ្រាប់បាល់ដំបូងក្នុងអាជីពដែលរកបាននៅពានរង្វាន់អឺរ៉ុប។



២គ្រាប់ក្នុងរយៈពេល ៥នាទីពីសំណាក់ Richarlison នៅនាទី៧៦ និង នាទី៨១ ជាការបញ្ជូនដ៏ល្អពីខ្សែបម្រើ Ivan Perisic និង Pierre Hojbjerg សមល្មមជួយឱ្យ ​Spurs ដណ្តើមបាន៣ពិន្ទុនាការប្រកួតបើកឆាកពូល D ។ 
 
ចាប់តាំងពីចូលរួមជាមួយ Spurs ដោយឆ្លងកាត់៦ប្រកួតនៅ Premier League អតីតខ្សែប្រយុទ្ធ Everton រូបនេះមិនទាន់រកបាន១គ្រាប់នៅឡើយ ប៉ុន្តែ ២គ្រាប់ដ៏មានន័យនៅការបង្ហាញខ្លួនលើកដំបូងក្នុង UCL បានបង្ហាញពីក្តីរីករាយយ៉ាងខ្លាំងរបស់រូបគេក្រោយពេលការប្រកួតបញ្ចប់។ 


 
Richarlison បានអបអរជ័យជម្នះរបស់ក្រុមមាន់ខ្នាយមាស ជាមួយឪពុករបស់គេនិងមិត្តភក្កិ ដោយបានបង្ហូរទឹកភ្នែក បង្ហាញពីក្តីរំភើបមិននឹកស្មានដល់។ ២គ្រាប់ដែល Richarlison រកបាននេះគឺជាគ្រាប់បាល់ដំបូងឱ្យក្រុម Spur និងជាគ្រាប់ដំបូងរបស់គេក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ Champions League។
 
ភាពប៉ិនប្រសប់របស់ Richarlison បាននាំជ័យជម្នះក្នុងទឹកដីប្រទេសអង់គ្លេស នឹងទទួលបានការសរសើរពីសំណាក់លោក Antonio Conte ដែលជាគ្រូបង្វឹកផ្ទាល់។
 
«ជាដំបូង ខ្ញុំសប្បាយចិត្តចំពោះ ​Richy រូបគេគួរតែទទួលបានរាត្រីដ៏អស្ចារ្យដូចបែបនេះ។ ខ្ញុំចាំច្បាស់ណាស់ពេលដែលយើងបានចុះកិច្ចសន្យាជាមួយរូបគេ គេបានប្រាប់ខ្ញុំថា កែមិនអាចរងចាំស្តាប់ភ្លេងរបស់ព្រឹត្តិការណ៍ Champions League នេះយូបានឡើយ និងលេងរាល់ការប្រកួត។ យើងនាំចូលរួមគេក៏ព្រោះតែយើងបានសម្លឹងឃើញពីគុណភាពក្នុងក្រុម និងការបំពេញត្រង់តំបន់ប្រយុទ្ធរបស់យើងឱ្យកាន់តែខ្លាំង។»។ នេះជាកើតឡើងរបស់លោក ​Conte ក្នុងសន្និសីទកាសែត។
 
​ក្រោយបញ្ចប់ការប្រកួតនេះ Spurs នឹងត្រូវធ្ចើដំណើរប្រកួតប៉ះក្រុមខ្លាំង Manchester City ជាជំនួបដ៏ធំប្រចាំសប្តាហ៍ទី៧ នៃ Premier League ថ្ងៃទី១០ មុនទៅប៉ះ Sporting CP ជាក្រុមឈរកំពូលតារាងពូល D ថ្ងៃទី១៣៕
 

Tag:
 Richarlison
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com