កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo នឹងបង្ហាញខ្លួនលើកដំបូងឱ្យ Man Utd ក្នុងពានរង្វាន់ Europa League
08, Sep 2022 , 10:29 pm        
រូបភាព
រូបភាព Facebook ៖ Manchester United
រូបភាព Facebook ៖ Manchester United
ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុម Real Sociedad នាជំនួបបើកឆាកព្រឹត្តិការណ៍ UEFA Europa League នៅរាត្រីថ្ងៃទី៨ ខែកញ្ញា។ ការប្រកួតនេះនឹងក្លាយជាការបង្ហាញខ្លួនលើកដំបូងរបស់ ​Cristiano Ronaldo ជាមួយ Man Utd ក្នុងពានរង្វាន់លំដាប់ទី២ អឺរ៉ុប ប៉ុន្តែជាលើកទី២ក្នុងអាជីព។



ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ ត្រូវបានគេរំពឹងថានឹងអាចចាប់ផ្តើមជម្រើស ១១នាក់ដំបូងឱ្យ Man United សម្រាប់ជំនួបពូល E ទល់នឹង Real Sociedad ចាប់តាំងរូបបង្ហាញខ្លួនជម្រើសដំបូងក្នុងជំនួបលីគអង់គ្លេសចាញ់ក្រុម Brentford ៤-០ មក។ Ronaldo មិនដែលលេងក្នុងពានរង្វាន់ Europa League ឡើយ ចាប់តាំងពីចាកចេញពី Sporting Lisbon មក។
 
នេះជាលើកទី២ហើយ  ដែលអ្នករកគ្រាប់ច្រើនជាងគេនៅ Champions League បង្ហាញខ្លួននៅក្របខណ្ឌទីពីរអឺរ៉ុប និងជាលើកទី១សម្រាប់ក្រុមបិសាចក្រហម។ កីឡាករវ័យ ៣៧ឆ្នាំ ធ្លាប់បានបង្ហាញខ្លួនក្នុងការប្រកួត Europa League នេះ ២លើកជាមួយ Sporting ក្នុងឆ្នាំ ២០០២ មុនផ្លាស់ទៅ Man Utd ឆ្នាំ២០០៣។
 
នាការប្រកួត Europa League ប៉ុន្មានលើកចុងក្រោយ Man United ក៏ជាក្រុមមួយបង្ហាញខ្លួនយ៉ាងល្អសម្រាប់ក្របខណ្ឌ Europa League ដោយកាលឆ្នាំ ២០២១ ពេលស្ថិតក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។ Man United ឈានជើងដល់វគ្គផ្តាច់ព្រ័ត្រកាលឆ្នាំនោះ តែពួកគេបានប្រកួតចាញ់ក្រោមថ្វីជើងក្រុម Villarreal។ 
 
សម្រាប់បញ្ជីឈ្មោះកីឡាករបិសាចក្រហម គ្មានវត្តមាន Anthony Martial ឡើយ ខណៈដែល Antony ចំណូលថ្មីមកពី Ajax Amsterdam អាចត្រូវបង្ហាញខ្លួនលើកទីពីរឱ្យក្រុម។ ខ្សែការពារ Harry Maguire ជាប្រធានក្រុម Victor Lindelof និង Luke Shaw អាចត្រូវចាប់ផ្តើមជម្រើស​ ១១នាក់ដំបូង។ សម្រាប់បញ្ហាកីឡាករ Man United កីឡាករដែលរងរបួសមានដូចជា Phil Jones, Facundo Pellestri, Axel Tuanzebe និង Brandon Williams ចំណែកកីឡាករអាចអវត្តមាន Aaron Wan-Bissaka, Anthony Martial និ Donny Van de Beek។
 
Real Sociedad នេះជាលើកទី៤ ជាប់គ្នាដែលពួកគេមានវត្តមាន វគ្គចែកពូលសម្រាប់ Europa League នេះ ហើយក្រុមមកពីអេស្ប៉ាញមួយនេះក៏បានឆ្លងកាត់ទៅដល់ចគ្គជម្រុះផងដែររដូវកាលមុន។ Real Sociedad រងបរាជ័យលទ្ធផល ៥-៣ ក្រោមថ្វីជើងក្រុម RB Leipzig។ 
 
ឆ្លងកាត់ការប្រកួត ៤លើកចុងក្រោយរបស់ក្រុមក្នុងលីគអេស្ប៉ាញមួយនេះពួកគេស្វែករកជ័យជម្នះបាន ២ប្រកួត ចាញ់១ និងស្មើ១ប្រកួត ហើយកីឡាករ Real Sociedad របួសមានដូចជា Mikel Oyarzabal, Carlo Fernandez, Diago Rico, Martin Merquelanz និង ​Roben Le Normand។
 
ក្រុមទាំងពីរធ្លាប់ជួបគ្នា ៤លើករួចមកហើត ដោយរដូវកាល ២០១៣-១៤ ជួបគ្នា ២លើកក្នុងពាន UCL វគ្គចែកពូល និងឆ្នាំ ២០២០​-២១ ជួបគ្នា ២ទៀតនៅវគ្គ៣២ក្រុមចុងក្រោយនៃ ​Europa League។ នេះជាការប៉ះគ្នាលើកទី៥ ក្នុងប្រវត្តិសាស្រ្តរបស់ក្រុមទាំងសងខាង។
 
ខាងក្រោមនេះជាការប្រកួតក្រុមដទៃទៀតនៃក្របខណ្ឌ Europa League ថ្ងៃទី៧ ខែកញ្ញា៖
 
វេលាម៉ោង ១១:៤៥ យប់
ពូល A FC Zürich ទទួល Arsenal FC និង PSV Eindhoven ទទួល FK Bodø/Glimt
ពូល B AEK Larnaca FC ទទួល Stade Rennais FC និង Fenerbahçe SK ទទួល FC Dynamo Kyiv 
ពូល ​C PFC Ludogorets 1945 ទទួល AS Roma និង​ HJK Helsinki ទទួល Real Betis Balompié 
ពូល D Malmö FF ទទួល SC Braga និង FC Union Berlin ទទួល R. Union Saint-Gilloise
 
វេលាម៉ោង ២យប់រំលងអាធ្រាត្រ
ពូល E Omonoia FC ទទួល FC Sheriff Tiraspol 
ពូល F S.S. Lazio ទទួល Feyenoord SK និង Sturm Graz ទទួល FC Midtjylland 
ពូល G SC Freiburg ទទួល Qarabağ FK និង FC Nantes ទទួល Olympiacos FC 
ពូល H FK Crvena zvezda ទទួល– AS Monaco FC និង Ferencvárosi TC ទទួល Trabzonspor៕
 
 
 

Tag:
 Cristiano Ronaldo
  Europa League
© រក្សាសិទ្ធិដោយ thmeythmey.com