កីឡាអន្តរជាតិ
អន្តរជាតិ
UEL ៖ Arsenal រកបានជ័យជម្នះថ្ងៃបើកឆាក ចំណែក Man Utd និង Roma ចាញ់
09, Sep 2022 , 6:29 am        
រូបភាព
រូបភាពពី Sporting News
រូបភាពពី Sporting News
កាំភ្លើងធំ Arsenal រកបានជ័យជម្នះដ៏លំបាកលើក្រុមម្ចាស់ផ្ទះ FC Zurich លទ្ធផល ២-១នាជំនួបថ្ងៃបើកឆាកការប្រកួតពានរង្វាន់វគ្គសន្សំពិន្ទុពូល A នៃ UEFA Europa League រដូវកាលថ្មីថ្ងៃទី៨ ខែកញ្ញា។ ក្រុមខ្លាំងៗ AC Roma និង Manchester United ភ្លាត់ស្នៀតចាញ់រៀងខ្លួន។


Arsenal នៅតែបន្តទម្រង់លេងបានយ៉ាងល្អក្នុងការគ្រប់គ្រងបាល់ និងការបង្កើតឱកាសរកគ្រាប់បាល់ នៃការប្រកួតក្នុងកីឡដ្ឋាន Letzigrund Stadium។ ២គ្រាប់ដែលកាំភ្លើងធំរកបានជាការធ្វើបានយ៉ាងល្អពីការសហការគ្នារវាងកីឡាករ Marquinhos និង Edward Nketiah នៅនាទី១៦ និងនាទី ៦២ សមល្មមជួយឱ្យពួកគេដណ្តើម ៣ពិន្ទុវិលទៅទឹកដីអង់គ្លេសវិញ។ ១គ្រាប់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Mirland Kryeziu នាទី៤៤ ដោយបាល់ពិន័យ ១១ម៉ែត្រ។
 
ការប្រកួតក្នុងទឹកដី Old Trafford វិញម្ចាស់ផ្ទះ Man United របូត ៣ពិន្ទុទៅឱ្យក្រុមមកពីអេស្ប៉ាញ Real Sociedad ដោយក្រុមមកពីអេស្ប៉ាញសម្រាប់ជំនួបពូល E។ ក្រុមបិសាចក្រហមនៅវគ្គទី១ រកឱកាសស៊ុតគ្រាប់នាំមុខជាច្រើនលើកប៉ុន្តែគ្មានសំណាង ឈានចូលវគ្គទី២ Real Sociedad ត្រូវបានផ្តល់បាល់ពិន័យ ១១ម៉ែត្រនៅនាទី៥៩ ពេលដែលអាជ្ញាកណ្តាលចាប់កំហុសលើបាល់ប៉ះដៃ Lisandro Martinez ក្នុងតំបន់ប្រអប់គ្រោះថ្នាក់។ បញ្ចប់លទ្ធផល ១-០ នេះជាការចាញ់លើកដំបូងសម្រាប់លោក Erik ten Hag ក្នុងការដឹកនាំក្រុម Man United ប្រកួតក្នុងពានរង្វាន់ Europa League ហើយជាការឈ្នះក្នុងទឹកដី Old Trafford សម្រាប់ក្រុមភ្ញៀវមក La Liga។
 
ក្រឡែកទៅកាន់ក្រុមដឹកនាំដោយលោក Jose Mourinho វិញ AC Roma ក៏រងបរាជ័យមិននឹកស្មានដល់ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Ludogorets Razgrad ដោយលទ្ធផល ២-១។ Roma អាចចាត់ទុកជាក្រុមដ៏ខ្លាំងមួយនៃ UEL នេះដោយពួកគេប្រកួតក្នុងនាមជាក្រុមជើងឯក Europa Conference League រដូវកាលមុន។
 
ក្រុមម្ចាស់ផ្ទះអាចស្វែករកការនាំមុខលើ Roma នៅនាទី៧២ ដោយកីឡាករ Cauly Oliveira Souza តែត្រូវបាន Roma តាមស្មើ ១-១ មកវិញនៅនាទី៨៦ ដោយកីឡាករ Eldor Shomurodov។ ទោះជាយ៉ាងនៅនាទី៨៨ ក្រោយមិនដល់ ២នាទីស្រួសបួលផងនោះក្រុមម្ចាស់ផ្ទះអាចសម្រុករកគ្រាប់នាំមុខជាថ្មីម្តងទៀត Roma គ្រប់គ្រាន់ យកបាន ៣ពិន្ទុពីក្រុមជើងឯក ECL ក្នុងពូល C។
 

© រក្សាសិទ្ធិដោយ thmeythmey.com