កីឡាជាតិ
ជាតិ
ប្រដាល់គុនខ្មែរ៖ កីឡាករ៨​រូប ដណ្តើមខ្សែក្រវ៉ាត់សម្តេចពិជ័យសេនា ដែលមានរង្វាន់ផ្ទះមួយខ្នង
10, Sep 2022 , 3:19 pm        
រូបភាព
ដោយ:
កីឡាករប្រដាល់គុនខ្មែរ៨រូប នឹងត្រូវប្រកួតប្រជែងដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្តេចពិជ័យសេនា ទៀ បាញ់ ដែលមានរង្វាន់ជាផ្ទះវីឡាមួយខ្នង និងទឹកប្រាក់រាប់ម៉ឺនដុល្លារផ្សេងទៀត។ ការប្រកួតមានរយៈពេល២ខែ ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែកញ្ញា តទៅ។

 
ការប្រកួតវិលជុំជម្រុះដណ្តើមខ្សែក្រវ៉ាត់កម្មវិធីប្រកួតប្រដាល់គុនខ្មែរពានរង្វាន់សម្តេចពិជ័យសេនា ទៀ បាញ់ នឹងមានវត្តមានកីឡាករប្រដាល់ល្បីៗនៅកម្ពុជាដើម្បីចូលរួមប្តូរកណ្តាប់ដៃ កែងជង្គង់ និងក្បាច់ស្នៀតជាច្រើនទៀតដែលជាសិល្បៈគុនខ្មែរ។
 
ពូល A ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមលើកទី៣១ នៅវៀតណាម ឃុន បូរ៉ា និងម្ចាស់មេដាយសំរឹទ្ធប្រដាល់សកល ទូច ដេវីត ខ្លារខិនខ្មៅ ឡុង ជិន  និងកីឡាករ សូត វាសនា។ ចំណែកពូល B រួមមានម្ចាស់ខ្សែក្រវ៉ាត់មាស ISI PALM រាហ៊ូមាស ឈុត សេរីវ៉ាន់ថង ម្ចាស់ខ្សែក្រវ៉ាត់មេដាយមាស និងខ្សែក្រវ៉ាត់ IFMA រិន ដេវីត រន្ទះជើងដំរីជាន់ខ្លា គង់ ហូវ និងកីឡាករ សៀវ ង៉ុយ។
 
សូមបញ្ជាក់ថា ការប្រកួតរវាងកីឡាករទាំង៨រូប គឺវាយលើប្រភេទទម្ងន់៦០គីឡូក្រាម ដោយប្រកួតវិលជុំជម្រុះសន្សំពិន្ទុ និងយក៤រូបទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងប្រកួតបន្តនៅវគ្គផ្តាច់ព្រ័ត្រដើម្បីស្វែងរកម្ចាស់ខ្សែក្រវ៉ាត់ពានរង្វាន់សម្តេចពិជ័យសេនា និងផ្ទះវីឡាមួយខ្នង ជាមួយប្រាក់រង្វាន់ខ្ទង់ម៉ឺនដុល្លារទៀត៕
 

Tag:
 គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com