កីឡាជាតិ
ជាតិ
លោក ខាន់ កាត់ គ្រូជំនួយក្រុម U-20 កម្ពុជា រំពឹងធ្វើបានល្អនៅ AFC U20 Asian Cup
12, Sep 2022 , 5:31 pm        
រូបភាព
ការបណ្តើរបាល់ដោយខ្សែការពារ ឡេង ណូរ៉ា ក្នុងជំនួបទល់នឹងក្រុមណាហ្គាវើលដ៍(អាវលឿង)។ រូបពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ការបណ្តើរបាល់ដោយខ្សែការពារ ឡេង ណូរ៉ា ក្នុងជំនួបទល់នឹងក្រុមណាហ្គាវើលដ៍(អាវលឿង)។ រូបពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
លោក ខាន់ កាត់ គ្រូជំនួយក្រុមកីឡាបាល់ទាត់អាយុក្រោម ២០ឆ្នាំកម្ពុជា ជឿជាក់លើសមត្ថភាពកូនក្រុម ទោះមានពេលខ្លីសម្រាប់ការហ្វឹកហាត់មុនពេលចេញទៅប្រកួតវគ្គជម្រុះ AFC U20 Asian Cup នៅទឹកដី តាហ្ស៊ីគីស្ថាន។ U20 កម្ពុជា ត្រូវជួប លីបង់សម្រាប់ជំនួបបើកឆាកពូល I នាថ្ងៃទី១៤ ខែកញ្ញា។

 
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចប្រកាសបញ្ជីរឈ្មោះកីឡាករ ២៣រូបចុងក្រោយដែលបានជាប់ក្នុងការធ្វើតេស្តរយៈពេល ៤សប្តាហ៍កន្លងទៅ។ ជាមួយគ្នានោះដែរសហព័ន្ធក៏បានរៀបចំការប្រកួតមិត្តភាពវាស់ស្ទង់បច្ចេកទេស ក៏ដូចជាសាកល្បងប្រព័ន្ធលេងរបស់កីឡាករ នាពហុកីឡដ្ឋានជាតិអូឡាំពិជផងដែរ។
 

ការប្រកួតរវាងក្រុមបាល់ទាត់អាយុក្រោម ២០ឆ្នាំ និងណាហ្គាវើលដ៍ នាពេលកន្លងទៅ។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ក្រោយបញ្ចប់ការធ្វើតេស្ត និងការប្រកួតសាកល្បងរួចមកលោក ខាន់ កាត់ គ្រូជំនួយក្រុមកីឡាបាល់ទាត់អាយុក្រោម២០ឆ្នាំកម្ពុជាប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា សម្រាប់កូនក្រុមគឺមិនមានបញ្ហាអ្វីនោះទេ គឺមានភាពល្អប្រសើរច្រើន៖«បាទ!តាមអ្វីដែលយើងឃើញគឺថាU20 ដែលយើងធ្វើតេស្តថ្មីៗហ្នឹង គឺសមត្ថភាពរបស់គាត់ហ្នឹងគឺមានភាពល្អប្រសើរភាគច្រើន អ៊ីចឹង! ទាំងល្បឿន ទាំងបច្ចេកទេសអី​ គឺពួកគាត់មានភាពល្អភាគច្រើន»។ លោក ខាន់ កាត់ និយាយដូច្នេះ។
 
ជាមួយនឹងការធ្វើដំណើរផ្លូវឆ្ងាយនេះដែរគ្រូជំនួយរូបនេះជឿជាក់យ៉ាងមុតមាំចំពោះកូនក្រុមដោយលោកបានបញ្ជាក់ថា៖«បាទ! និយាយទៅលទ្ធផលគឺយើងសង្ឃឹមមែនទែន ក៏ប៉ុន្តែចាំមើលស្ថានភាពផ្ទាល់បានន័យថាមិនដឹងពួកគាត់បង្ហាញសមត្ថភាពបានប៉ុណ្ណាទេ ដោយសារតែយើងធ្វើដំណើរផ្លូវឆ្ងាយម៉្យាងទៀតយើងទាំងអស់គ្នាមានពេលសម្រាកខ្លី។ យ៉ាងណាយើងនៅតែខំប្រឹងប្រែងបង្ហាញជម្រុញឱ្យពួកគាត់ព្យាយាមលេងឱ្យបានល្អ»។ គ្រូជំនួយក្រុមកីឡាបាល់ទាត់អាយុក្រោម២០ឆ្នាំនិយាយដូច្នេះ។
 
សូមបញ្ជាក់ថា ក្រុមកីឡាបាល់ទាត់អាយុក្រោម២០ឆ្នាំកម្ពុជានឹងធ្វើដំណើរទៅកាន់ប្រទេស តាហ្ស៊ីគីស្ថាន នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។
 
ខាងក្រោមជាបញ្ជីឈ្មោះក្រុមកីឡាបាល់ទាត់កម្ពុជា៖
 
១.អ្នកចាត់ការទូទៅក្រុម យិន ម៉ារ៉ាឌី
២.គ្រូបង្គោល KOJI GYOTOKU
៣.គ្រូជំនួយ ខាន់ កាត់
៤.កីឡាករ ជូ ស៊ិនទិ
៥.កីឡាករ ឡេង ណូរ៉ា
៦.កីឡាករ វីរៈ ដារ៉ា
៧.កីឡាករ ផាត សុខា
៨.កីឡាករ អៀម រតនា
៩.កីឡាករ ណង វីលិក
១០.កីឡាករ អ៊ីម រ៉ាឃីម
១១.កីឡាករ វ៉ន ផល្លា
១២.កីឡាករ កើត ពេជ្រ
១៣.កីឡាករ សំអុល ទីណា
១៤.កីឡាករ សុវណ្ណ ដូណា
១៥.កីឡាករ ស៊ិន សុវណ្ណមករា
១៦.កីឡាករ វឿន វ៉ា
១៧.កីឡាករ គង់ លីហួរ
១៨.កីឡាករ សឿន រិទ្ធវីរៈវឌ្ឍនា
១៩.កីឡាករ ហាវ សុខនេត្រ
២០.កីឡាករ រ៉េត លីហេង
២១.កីឡាករ ម៉េង សុភា
២២.កីឡាករ ហួត វ៉ាន់ណេត
២៣.កីឡាករ ចាន់វិបុល ដាវីដ
២៤.កីឡាករ អ៊ាវ សុវណ្ណរ៉ា
២៥.កីឡាករ សោម បូរឹទ្ធ
២៦.កីឡាករ យ៉ង់ ភូមិន្ទ...៕
 
 

Tag:
 បាល់ទាត់
 ខាន់ កាត់
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com