កីឡាជាតិ
ជាតិ
កីឡាករខ្មែរ-អាម៉េរិក Nick Taylor ជាប់ជម្រើសជាតិ ដោយមិនបាច់ធ្វើតេស្ដ 30-15 IFT
13, Sep 2022 , 9:29 am        
រូបភាព
Nick Taylor ប្រកួតឲ្យក្រុម Olando City រូបពី Nick Taylor
Nick Taylor ប្រកួតឲ្យក្រុម Olando City រូបពី Nick Taylor
លោក ភា សុភក្ដ្រា គ្រូជំនួយជម្រើសជាតិកម្ពុជា អះអាងថា តេស្ដ 30-15 IFT គឺសុក្រិត និងយុត្តិធម៌បំផុតសម្រាប់កីឡាករ។ ដើម្បីជាប់ជម្រើសកីឡាករត្រូវឆ្លងកាត់តេស្ត 30-15 IFT ជាមុន បើទោះជាកីឡាករនោះ មានទេព្យកោសល្យក៏ដោយ។ ដោយឡែក កីឡាករខ្មែរ-អាមេរិក Nick Taylor អនុញ្ញាតឱ្យជាប់ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់តេសត្ត 30-15 IFT ដោយសារហេតុផលមួយចំនួន។



លោក ភា សុភក្ត្រា បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធ ទូរសព័្ទថា កីឡាករកម្ពុជា ត្រូវធ្វើតេស្ដដើម្បីត្រៀមប្រកួត មិត្តភាពជាមួយបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា។ Nick Taylor គឺជាកីឡាករមួយក្នុងចំណោមនោះ ដែលត្រូវកោះហៅចូលជម្រើសជាតិ។ កីឡាករទាំងអស់ត្រូវឆ្លងកាត់តេស្ដ 30-15 IFT  ដើម្បីជាប់ជាជម្រើសជាតិ ដោយឡែក Nick Taylor បានជាប់ដោយស្វ័យប្រវត្តិ។ 
 
គ្រូជំនួយជម្រើសជាតិកម្ពុជា បានបកស្រាយថា ការធ្វើតេស្ដនេះ គឺយុត្តិធម៌បំផុតសម្រាប់កីឡាករ ប៉ុន្ដែកីឡាករខ្មែរ-អាមេរិកនេះ គឺជាករណីពិសេស ត្រូវលើកលែង។ «យើង មិនបានកំណត់ពេលវេលាធ្វើដំណើររបស់កីឡាកររូបនេះ មកប្រទេសកម្ពុជា ហើយយើងបានធ្វើលិខិតស្នើរសុំទៅក្លិប។ ក្លិប មិនអាចបញ្ចូនកីឡាករឲ្យមកកម្ពុជា មុន FIFA Day បានទេ ព្រោះក្លិបក៏មានការប្រកួតផងដែរ។ នេះ គឺជាហេតុមួយ ដែលធ្វើឲ្យកីឡាករ ខ្មែរ-អាមេរិករូបនេះ ធ្វើដំណើរមកយឺត ក្រោយពេលធ្វើតេស្ដ»។
 
ការធ្វើតេស្ដនៅថ្ងៃទី១៣ ខែកញ្ញា ប៉ុន្ដែ Nick Taylor ត្រូវមកដល់កម្ពុជា ថ្ងៃទី១៥ ខែកញ្ញា ដោយក្រោមមូលហេតុ ការធ្វើដំណើរផ្លូវឆ្ងាយ អស់កម្លាំង ធ្វើឲ្យធ្លាក់នូវកម្លាំងរបស់កីឡាករ។  លោក ភា សុភក្ត្រា បានបញ្ជាក់បែបនេះ។
 
«ប្រសិនជា យើង ធ្វើតេស្ដ គឺយើងមិនបានទិន្នន័យពិតប្រកដ អំពីកម្លាំងរាងការយរបស់គាត់ដែរ ដូចនេះ យើងចាត់ទុកថាជាករណីពិសេសសម្រាប់ Nick Taylor ម្យ៉ាងវិញទៀត ដោយប្រកួតលើកនេះ គឺជាប្រកួតមិត្តភាពដកស្រង់បទពិសោធន៍ ការវាស់ស្ទង់សមត្ថភាពកីឡាករ ផង។ មួយវិញទៀត យើងបានចំណាយលុយច្រើន ដូចជាថ្លៃធ្វើដំណើរជាដើម ដូចនេះ យើងមិនអាច ឲ្យគាត់ធ្លាក់បានទេ ហើយយើងក៏ចង់ឃើញសមត្ថភាពរបស់គាត់ផងដែរ»។ គ្រូជំនួយជម្រើសជាតិកម្ពុជាបន្ថែមដូច្នេះ។
 
ជាមួយគ្នានេះដែរ កីឡាកររូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកពីអារម្មណ៍សប្បាយចិត្ត នៅពេលដឹងថាខ្លួន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅចូលជាជម្រើសជាតិ។ Taylor  និយាយាថា៖ «ខ្ញុំ ពិតជាសប្បាយចិត្ត និងមានមោទកភាពជាខ្លាំងក្នុងការលេងឲ្យក្រុមជម្រើសជាតិ»។
 
គួរបញ្ជាក់ផងដែរថា Nick Taylor បច្ចុប្បន្នបប្រកបអាជីពជាមួយក្រុម Olando City នៅសហរដ្ឋអាមេរិក ហើយក៏ត្រូវមកប្រកួតតំណាងឲ្យកម្ពុជា ក្នុងជំនួបជាមួយ បឹងក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២៕
 

Tag:
 បាល់ទាត់
  Nick Taylor
© រក្សាសិទ្ធិដោយ thmeythmey.com