កីឡាជាតិ
ជាតិ
កីឡាករសីដក់ ហេង រ៉ាវុធ៖ ដើម្បីប្រជែងមេដាយ គ្មានមធ្យោបាយផ្លូវកាត់ណាធ្វើឱ្យយើងជោគជ័យដោយមិនប្រឹងនោះទេ
13, Sep 2022 , 2:28 pm        
រូបភាព
ក្រុមជម្រើសជាតិ នៃកីឡាសីដក់ និងឈិនឡូនកម្ពុជា
ក្រុមជម្រើសជាតិ នៃកីឡាសីដក់ និងឈិនឡូនកម្ពុជា
ដោយ:
 ហេង រ៉ាវុធ ប្រធានក្រុមជម្រើសជាតិកីឡាសីដក់ និងឈិនឡូនកម្ពុជាអះអាងថា ដើម្បីសម្រេចគោលដៅធំក្ក្នុងការប្រជែងមេដាយនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាប្រវត្តិសាស្រ្តដំបូងនៅកម្ពុជា មានតែខិតខំប្រឹងប្រែងហ្វឹកហាត់ប៉ុណ្ណោះ។  រ៉ាវុធ បញ្ជាក់ថាក្រៅពីនេះ គ្មានមធ្យោបាយផ្លូវកាត់ណាមួយធ្វើឱ្យយើងជោគជ័យនោះទេ។

 
ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ប្រធានក្រុមកីឡាសីដក់ និងឈិនឡូនកម្ពុជាកីឡាករ ហេង រ៉ាវុធ សង្ឃឹម និងជឿជាក់យ៉ាងម៉ឺងម៉ាត់ចំពោះគោលដៅធំក្នុងការប្រជែងយកមេដាយសម្រាប់កម្ពុជា។


ប្រធានក្រុមកីឡាសីដក់ និងឈិនឡូនកម្ពុជាកីឡាករ ហេង រ៉ាវុធ
 
ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ ប្រធានក្រុមរូបនេះបានបញ្ជាក់ថា សម្រាប់ការហ្វឹកហាត់ក្រុមកីឡាសីដក់មានការប្តេជ្ញាខ្ពស់ក្នុងការដណ្តើមយកមេដាយ៖«ឆ្នាំនេះគឺប្រឹងប្រែងខ្លាំងមែនទែន ដោយសារស៊ីហ្គេមនៅស្រុកខ្មែរយើងមានគោលដៅធំគឺដើម្បីយកមេដាយជូនជាតិ អ៊ីចឹងដើម្បីបានសមិទ្ធផលហ្នឹងគឺមានតែការហ្វឹកហាត់ប្រឹងប្រែងខ្លាំង និងទទួលបទពិសោធពីគ្រូបង្វឹកដែលគាត់មានបច្ចេកទេសថ្មីៗ។ វាមានតែគោលដៅមួយទេមិនអាចមានមធ្យោបាយណាមួយកាត់ដើម្បីទទួលបានមេដាយនោះទេ មានតែការហ្វឹកហាត់ដោយបច្ចេកទេស និងត្រឹមត្រូវ»។ កីឡាករ ហេង រ៉ាវុធ និយាយដូច្នេះ។
 
ទោះបីការហ្វឹកហាត់នេះមានផលវិបាកច្រើនតែប្រធាមក្រុមកីឡាសីដក់ និងឈិនឡូនប្រកាន់ជំហរយ៉ាងមុតមាំ និងមានឆន្ទៈមិនរាថយចំពោះឧបសគ្គនេះឡើយ ដោយរូបគេប្តេជ្ញាថានឹងនាំមេដាយជូនជាតិឱ្យបាននាស៊ីហ្គេមលើកទី៣២៖«ខ្ញុំរំពឹងថានឹងទទួលបានមេដាយជូនជាតិមាតុភូមិដែរ»។
 
ជាមួយនឹងការរំពឹងនេះដែរប្រធានក្រុមដដែលមើលឃើញថាកីឡាករជំនាន់ក្រោយមានការប្តេជ្ញាខ្ពស់ក្នុងការហ្វឹកហាត់ និងមានកាយសប្បទាល្អៗច្រើន ហើយក៏ទទួលបានបទពិសោធពីចាស់ៗដែលមានបច្ចេកទេសកម្រិតខ្ពស់ ម្យ៉ាវិញទៀតសម័យអ៊ីនធឺណែត មានយូធូប(Youttube)សម្រាប់មើលតាក់ទិចក្នុងការលេងផងដែរ៕
 

Tag:
 កីឡាសីដក់
 ហេង រ៉ាវុធ
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com