អត្ថបទពាណិជ្ជកម្ម
ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាធនាគារលំដាប់ជួរមុខនៅកម្ពុជា បានប្រកាសសម្ពោធជាផ្លូវការ
16, Sep 2022 , 10:44 am        
រូបភាព
ភ្នំពេញ៖ ធនាគារ អេស ប៊ី អាយ លី ហួរ ដែលជាធនាគារបង្កើតឡើង ក្រោមការចូលរួមវិនិយោគរបស់ លោក លី ហួរ ជាមួយ ដៃគូជាយុទ្ធសាស្រ្តអាជីវកម្ម គឺក្រុមហ៊ុន SBI Holdings បានប្រកាសបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

ពិធីសម្ពោធនេះ មានការចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក មីកាមិ ម៉ាសាហិរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​​ភ្ញៀវកិត្តិយស​ជាតិ-អន្តរជាតិ ។


 
ដូចដែលបានដឹងរួចមកហើយ ធនាគារ អេស ប៊ី អាយ លី ហួរ ពីមុនត្រូវបានសាធារណជនស្គាល់យ៉ាងច្បាស់ថា ជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ដែលបានក្លាយខ្លួន ទៅជាធនាគារពាណិជ្ជ ក្រោយទទួលបានអាជ្ញាបណ្ណ ធ្វើប្រតិបត្តិការធនាគារពី ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តអាជីវកម្មគឺក្រុមហ៊ុន SBI Holdings។ ការវិនិយោគរបស់ក្រុមហ៊ុនដ៏ធំ មកពីប្រទេសជប៉ុនក្នុងវិស័យធនាគារនេះ គឺបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាយើង គឺជាប្រទេសដែលមាន សុខសន្តិភាព ស្ថិរភាព និងសក្តានុពលសេដ្ឋកិច្ចរីកចម្រើនខ្លាំង នៅក្នុងតំបន់ និងមានការអភិវឌ្ឍឥតឈប់ឈរ ព្រមទាំងមានសក្តានុពលធនធានមនុស្សខ្លាំង ក្នុងវិស័យធនាគារ ក៏ដូចជាវិស័យផ្សេងៗទៀត ដែលជួយជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិកម្ពុជាទាំងមូល។
 
ជាទិសដៅយុទ្ធសាស្រ្តនាពេលខាងមុខ និងស្របទៅតាមផែនការស្ដារសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាជីវកម្មរបស់ធនាគារ នឹងផ្ដោតសំខាន់ទៅលើការពង្រឹងប្រព័ន្ធឌីជីថល ដែលរួមមានប្រព័ន្ធធនាគារស្នូល ប្រព័ន្ធធនាគារចល័ត ឬម៉ូប៊ែលប៊ែងឃីង (Mobile Banking) និងមធ្យោបាយឌីជីថលផ្សេងៗទៀត ដើម្បីផ្ដល់ជូនអតិថិជន ក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស នូវបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត។ ធនាគារ នឹងបន្ថែមចំនួនម៉ាស៊ីន អេ ធី អ៊ឹម និងបន្តអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ធនាគារ ឱ្យកាន់តែប្រសើរថែមទៀត ដោយមានការចូលរួមជាមួយដៃគូអាជីវកម្ម ដែលមានសក្ដានុពល និងបណ្ដាភាគីពាក់ព័ន្ធ ដើម្បីបំពេញតម្រូវការទីផ្សារ និងស្របតាមយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ដែលយុទ្ធសាស្រ្តនេះ គឺមានការគំាទ្រយ៉ាងពិសេសពីធនាគារជាតិ នៃកម្ពុជា​។ ទន្ទឹមនឹងនេះផងដែរ ធនាគារ ក៏មានគម្រោងក្នុងការពង្រីកចំនួនសាខាបន្ថែមទៀត ដើម្បី​ពង្រីកនូវវិសាលភាព បម្រើអតិថិជនគ្រប់ទីកន្លែងទៅដល់​ ភូមិ ឃុំ និងកេរ្តិ៍ឈ្មោះ របស់ធនាគារឱ្យបានកាន់តែល្អបំផុត។


 
លោក លី ហួរ ប្រធានក្រុមព្រឹក្សាភិបាលនៃធនាគារ អេស ប៊ី អាយ លី​ ហួរ បានមានប្រសាសន៍ថា៖ « ដោយសារមានការប្តេជ្ញាចិត្តដ៏មុតមាំ ទើបយើងអាចប្រែក្លាយខ្លួន ពីមីក្រូហិរញ្ញវត្ថុ លី ហួរ ទៅជាធនគារពាណិជ្ជ អេស ប៊ី អាយ លី ហួរ ប្រកបដោយជោគជ័យ។»។
 
លោក បានលើកឡើងទៀតថា គោលបំណងនៃការបង្កើតធនាគារ អេស ប៊ី អាយ លី​ ហួរ គឺដោយសារចង់លើកមុខមាត់ថ្មីលើវិស័យ ធនាគារ ជាមួយដៃគូដែលមានបទពិសោធន៍ និងការជួយជ្រោមជ្រែង ដល់ការរស់នៅរបស់ប្រជាជនកម្ពុជា អាជីវករ និងអ្នកជំនួញកម្ពុជាឱ្យទទួលបាននូវបទពិសោធន៍ សេវាកម្មធនាគារបែបឌីជីថលដ៏លឿនរហ័ស និងប្រកបដោយទំនុកចិត្ត ដែលក្នុងនោះផ្តោតលើផ្នែកសេវាហិរញ្ញវត្ថុរាប់ទាំងខ្នាតតូច រហូតដល់ខ្នាតធំ និងសេវាកម្មសំខាន់ៗជាច្រើនទៀត។ 
 
«ខ្ញុំចង់ឃើញប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទទួលបានផលប្រយោជន៍ មានភាពងាយស្រួល និងមានការរីកចម្រើន តាមរយៈសេវាកម្មហិរញ្ញវត្ថុដែលមានជំនាញវិជ្ជាជីវៈ ដូច្នេះហើយធនាគារ អេស ប៊ី អាយ លី ហួរ ក៏មានគោលដៅចម្បង ក្នុងការពង្រីកខ្លួនឱ្យច្រើនបំផុត និងឆាប់រហ័សបំផុត ទៅក្នុងតំបន់នានានៅក្នុងប្រទេសកម្ពុជា»។ នេះបើតាមការបញ្ជាក់របស់លោក លី ហួរ។​


 
ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះ  ធនាគារ អេស ប៊ី អាយ លី ហួរ​​ មានការផ្តល់ជូនសេវាកម្មប្រាក់បញ្ញើសន្សំដ៏មានសុវត្ថិភាព សន្សំដោយទំនុកចិត្ត និងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៧.៧៥% ខណៈកម្ចីទិញផ្ទះអាចទទួលបាន ទំហំរហូតដល់៩៥% ជាមួយអត្រាការប្រាក់ទាប ចាប់ពី ០.៦៤% ប៉ុណ្ណោះ ក្នុង១ខែ និងមានរយៈពេលកម្ចីវែងបំផុត រហូតដល់ ២៥ឆ្នាំ។ ក្រៅពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ​ក៏កំពុងដាក់ឱ្យប្រើប្រាស់ នូវកម្មវិធីធនាគារចល័តនៅលើទូរសព្ទដៃ ដែលអាចទាញយក និងបង្កើតគណនីបានដោយខ្លួនឯងយ៉ាងងាយស្រួល។ ដើម្បីទាញយកសូមចុច onelink.to/sbilhmobileapp
 
គូររំលឹកផងដែរថា ទន្ទឹមនឹងការក្លាយខ្លួនជាធនាគារពាណិជ្ជ នៅដើមឆ្នាំ២០២០ ក៏ជាពេលវេលា ដែលស្ថានភាពជំងឺឆ្លងកូវីដ-១៩ ក៏កំពុងរីករាលដាល និងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសយើង ហើយក៏បានកំពុងបន្តជះឥទ្ធិពលមិនល្អ លើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិទាំងមូល ដែលជាឧបសគ្គមួយ ធ្វើឱ្យធនាគារពុំអាចរៀបចំពិធីសម្ពោធជាផ្លូវការបាន។ ទោះបីជាមានវិបត្តិយ៉ាងណាក៏ដោយ ក្រោមការដឹកនាំ របស់ សម្តេច​ហ៊ុន សែន និងការគាំទ្រជាយុទ្ធសាស្ត្រ ពីធនាគារជាតិនៃកម្ពុជា ធនាគារ អេស ប៊ី អាយ លី ហួរ សម្រេចបានលទ្ធផលអាជីវកម្មយ៉ាងល្អប្រសើរ ហើយបានក្លាយជាធនាគារធំមួយ ក្នុងចំណោមធនាគារធំៗ ក្នុងប្រទេស ដែលមានសកម្មភាពអាជីវកម្មលេចធ្លោ និងទទួលស្គាល់ពីសាធារណជន ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីកម្លាយខ្លួនមកជាធនាគារពាណិជ្ជ។ បច្ចុប្បន្ន ធនាគារ បានពង្រីកការិយាល័យរហូតដល់ ៤៦ សាខា គ្របដណ្តប់ គ្រប់២៥ ខេត្ត-ក្រុង ទូទាំងប្រទេស។ ចំណែកឯលទ្ធផលអាជីវកម្មសំខាន់ៗ របស់ធនាគារ រួមមាន៖ ផលប័ត្រឥណទានបានកើនឡើងដល់ចំនួន ជាង៦៣០លានដុល្លារ ប្រាក់បញ្ញើសន្សំ ៦០០លានដុល្លារ និងមានទ្រព្យសកម្មសរុបឈានដល់ ចំនួនជាង៧៦០លានដុល្លារ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២នេះ។ ខណៈពេលនៃការក្លាយខ្លួនមកជាធនាគារពាណិជ្ជ ក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ ធនាគារមានកំណើនបុគ្គលិក ពីចំនួន ៥៩៧នាក់ ទៅ​ចំនួន ១,៥៣០នាក់ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២នេះ ដែលមានការកើនឡើងរហូតដល់ជិត​ ១,០០០នាក់ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។


 
ជាចុងបញ្ចប់ លោក លី ហួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ​គណៈអធិបតី ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក​លោក​ លោកស្រី​ ដៃគូរអាជីវកម្មនានា និង​​ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែល​មាន​វត្តមាន ​នៅក្នុងពីធីបើកសម្ពោធជាផ្លូវការរបស់ធនាគារ អេស ប៊ី អាយ លី ហួរឱ្យជួបនូវពុទ្ធពរគ្រប់ប្រការទទួលបានជ័យជំនះគ្រប់ភារកិច្ច និងប្រកបរបរពាណិជ្ជកម្ម កាន់តែជោគជ័យ និងរីកចម្រើនជានិរន្តរ៍។ 
 
សម្រាប់ព័ត៌មានបន្ថែម អំពីពិធីសម្ពោធនេះ ឬចង់ស្វែងយល់បន្ថែមអំពីធនាគា អេស ប៊ី អាយ លី ហួរ សូមចូលទៅកាន់ https://www.sbilhbank.com.kh/ ហើយតាមដានទំព័រហ្វេសប៊ុកផ្លូវការ តាមរយៈ៖ Facebook: www.facebook.com/sbilhbank.com.kh/
Tel: (+855) 23 980 888
 








(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com