អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី បើកដំណើរការសាខាថ្មីមួយបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីបម្រើសេវាកាន់តែរហ័ស និងងាយស្រួលជូនអតិថិជន
16, Sep 2022 , 11:29 am        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកដំណើរការសាខាថ្មីមួយបន្ថែមទៀត នៅក្នុងរាជធានីភ្នំពេញ គឺសាខាខណ្ឌមានជ័យ - សង្កាត់ស្ទឹងមានជ័យទី២។ សាខាថ្មីនេះ មានអាសយដ្ឋាននៅផ្ទះលេខ ៣៤១ មហាវិថី សម្តេច មុនីរ៉េត ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាប់ស្ពានអាកាសស្ទឹងមានជ័យ)។
 
ការបើកបន្ថែមសាខាថ្មីនេះ ធ្វើឱ្យបណ្តាញសាខាសរុប របស់អិលអូអិលស៊ី កើនឡើងដល់ ៨៣សាខា នៅទូទាំង ២៥រាជធានី/ខេត្ត ក្នុងប្រទេសកម្ពុជា។ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានថ្លែងឱ្យដឹងថា ការបើកដំណើរការសាខាថ្មីនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន  និងគាំទ្រអតិថិជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ឱ្យកាន់តែឆាប់រហ័ស និងងាយស្រួល ប្រកបដោយទំនុកចិត្តខ្ពស់ តាមរយៈបណ្តាញការិយាល័យសាខា របស់អិលអូអិលស៊ី ដែលនៅជិតអតិថិជនបំផុត។ 


 
លោក សុខ វឿន បានបន្ថែមថា តាមរយៈបទពិសោធន៍ដ៏ចាស់ទុំ ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុនៅកម្ពុជា អស់រយៈកាល៣ទស្សវត្សកន្លងមកនេះ    អិលអូអិលស៊ី មានកិត្តិនាមក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវសង្គម និងការការពារអតិថិជន ដែលឆ្លើយតបទៅនឹងតម្រូវការ របស់ក្រុមគ្រួសារ សហគ្រិន និងអតិថិជនកម្ពុជា ដែលចង់ស្វែងរកឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្ដូរគុណភាពជីវិត ស្របទៅតាមទស្សនវិស័យរបស់យើងជាស្ថាប័ន ដែលផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដ៏មានទំនុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ 
 
គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ អិលអូអិលស៊ី មានទ្រព្យសកម្មសរុប ជាង ១.៤២៨ លានដុល្លារអាមេរិក សមតុល្យឥណទានសរុប ប្រមាណ ១.២១០ លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបប្រមាណ ៧៣៦ លានដុល្លារអាមេរិក និងអតិថិជនទាំងអស់ចំនួនជាង ៥០០.០០០នាក់៕
  

 




សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ 
  • សាខាខណ្ឌមានជ័យ - សង្កាត់ស្ទឹងមានជ័យ២៖ (ចន្ទ ដល់ សុក្រ / ម៉ោង ៨:០០ ព្រឹក - ៤:០០ ល្ងាច)
  • ទូរស័ព្ទ                 ៖ 081 800 144
  • អ៊ីម៉ែល                ៖ [email protected]  
  • ទីតាំងលើផែនទី  ៖ https://goo.gl/maps/iw9BzscytJTbHb2L7 
  • ផ្នែកទំនាក់ទំនងអតិថិជន (រៀងរាល់ថ្ងៃ/ម៉ោង៦:០០ ព្រឹក- ១០:០០ យប់)
  • ទូរស័ព្ទ                ៖ 023 991 991 
  • អ៊ីមែល               ៖ [email protected]   
  • ទីតាំងការិយាល័យផ្សេងទៀតរបស់ អិលអូអិលស៊ី៖ https://www.lolc.com.kh/kh/branches-location
(អត្ថបទពាណិជ្ជកម្ម)
 


 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com