ជាតិ
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអគារការិយាល័យអង្គការយូណេស្កូ នឹងបើកទ្វារឱ្យសាធារណជនចូលទស្សនា
16, Sep 2022 , 11:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖  ក្នុងឱកាស «ទិវាបេតិកភណ្ឌអឺរ៉ុប» សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអគារការិយាល័យអង្គការយូណេស្កូនៅភ្នំពេញ នឹងបើកទ្វារទទួលសាធារណជនឱ្យចូលទស្សនាដោយសេរី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ។


ក្នុងទិវាបេតិកភណ្ឌអឺរុប សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងអនុញ្ញាតឱ្យសាធារណជន សិស្សានុសិស្ស មានឱកាសស្វែងយល់ពីប្រវតិ្តសាកលវិទ្យាល័យ សំណង់ស្ថាត្យកម្ម ស្នាដៃសិល្បៈមួយចំនួន ដែលជាសម្បត្តិបេតិកភណ្ឌជាតិ និងដើម្បីចូលរួមអភិរក្សសម្បត្តិសិល្បៈវប្បធម៌ជាតិ។ ជាមួយគ្នានេះ អគារការិយាល័យ​អង្គការ​យូណេស្កូ ដែលមានទីតាំងនៅទល់មុខវាលព្រះមេរុ ក៏​បើក​ទ្វារឱ្យសាធារណជនចូលទស្សនានៅ​ថ្ងៃទី​១៧ កញ្ញានេះ​ផងដែរ។
 
ចំពោះការចូលទស្សនានៅទីតាំងទាំងពីរខាងលើ គឺចាប់ផ្ដើមពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង​៥ល្ងាច ដោយមិនចាំបាច់ ចុះឈ្មោះមុននោះទេ។ ក្រៅ​ពី​ទីតាំង២ខាងលើ ស្ថានទូត​បារាំង​ប្រចាំកម្ពុជា​ បានត្រៀម​​បើក​ទ្វារទទួលសាធារណជនចូលទស្សនានៅ​ថ្ងៃទី១៧ កញ្ញា​។ ទិវាបេតិកភណ្ឌនេះ ធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដែលផ្តួចផ្តើមគំនិតដោយប្រទេសបារាំង បច្ចុប្បន្នត្រូវបានប្រារព្ធឡើងក្នុងប្រទេសជាង៥០៕​
 
 

Tag:
 ThmeyThmey25
  ទិវាបេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com