កីឡាជាតិ
ជាតិ
ប្រដាល់សកល៖កម្ពុជា ត្រៀមបញ្ជូនកីឡាករ៦រូបទៅប្រកួតជើងឯកអាស៊ីលើកទី៣ នៅហ្ស៊កដានី
20, Sep 2022 , 6:59 pm        
រូបភាព
កីឡាករកម្ពុជា ហ៊ុន គឹមហ៊ាង(ក្រហម) ប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ា Ye Win Naing(ខៀវ)នាពេលកន្លងមក។ រូបពី CAMSOC
កីឡាករកម្ពុជា ហ៊ុន គឹមហ៊ាង(ក្រហម) ប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ា Ye Win Naing(ខៀវ)នាពេលកន្លងមក។ រូបពី CAMSOC
ដោយ:
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាត្រៀមបញ្ជូនកីឡាករ៦រូប ថ្នាក់ដឹកនាំ១រូប និងគ្រូបង្វឹក២រូប ទៅចូលរួមការប្រកួតកីឡាប្រដាល់សកលអាស៊ី (ASBC) លើកទី៣ នៅប្រទេសហ្ស៊កដានី ដែលគ្រោងនឹងរៀបចំ នៅខែតុលា ឆ្នាំ២០២២។ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។



លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានចូលរួមជាមួយ គណៈកម្មាធិការសហព័ន្ធកីឡាប្រដាល់សកលអាស៊ី១១ផ្សេងទៀតក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់សកលអាស៊ី លើកទី៣ កាលពីថ្ងៃទី១៧ ខែកញ្ញា តាមរយៈប្រព័ន្ធហ្ស៊ូម(Zoom)។


លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់សកលអាស៊ីលើកទី៣។ រូបពី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា

ក្រោយកិច្ចប្រជុំ លោក សោភ័ណ្ឌ បានត្រៀមលក្ខណៈរួចរាល់ក្នុងការបញ្ជូនអត្តពលិកគ្រូបង្វឹកចំនួន ៩រូបទៅចូលរួមប្រជែងក្នុងព្រឹត្តិការណ៍តំបន់អាស៊ីនេះផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ប៊ុយ សោភ័ណ្ឌ ។
«បាទ!សម្រាប់ការប្រកួតជើងឯកអាស៊ី នៅហ្ស៊កដានី យើងគ្រោងបញ្ជូនកីឡាករចំនួន ៦រូប ជាមួយនឹងថ្នាក់ដឹកនាំ១រូប ហើយនឹងគ្រូបង្វឹក២រូប ទៅចូលរួមការប្រកួត»។ លោក ប៊ុយ សោភ័ណ្ឌអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សលកកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ នៅថ្ងៃទី១៩ ខែកញ្ញា។
គួរបញ្ជាក់ថា សមាសភាពមន្រ្តីគណៈកម្មាធិការសហព័ន្ធកីឡាប្រដាល់សកលអាស៊ី Asian Schoolboys & Girls Boxing Championships (ASBC)លើកទី៣ មានលោក Pichai Chunhavajira (ថៃ)ជាប្រធាន និងគណៈកម្មាធិការប្រតិបត្តិ១១រូបរួមាន៖លោក Ali Takleef Shaheed (អ៊ីរ៉ាក់) លោក Khitam Ay (ហ្ស៊កដានី) លោក Dr Adnan Bin Ali (គុយវ៉ែត) លោក Muhammad K. Mahmood(ប៉ាគីស្ថាន) លោក Dian Gomes (ស្រីលង្ការ) លោក Rasha Alkhamis (អារ៉ាប៊ីសាអូឌីត)លោក Omar Aljaberi (អេមីរ៉ាតអារ៉ាប់រួម)លោក Aziz Kozhambetov (កាហ្សាក់ស្ថាន) VICE-PRESIDENT លោក Souri Hossein (អ៊ីរ៉ង់) លោក Mohammad Salhoud (ប៉ាឡេស្ទីន) លោក Buy Sophoan (Cambodia)៕
 

Tag:
 កីឡាប្រដាល់សកល
  ASBC
© រក្សាសិទ្ធិដោយ thmeythmey.com