កីឡាជាតិ
ជាតិ
លោក Keisuke Honda ៖យើងត្រូវធ្វើអ្វីដើម្បីឱ្យប្រសើរឡើង ហើយវាត្រូវការពេលវេលា
21, Sep 2022 , 9:00 am        
រូបភាព
លោក Keisuke Honda (អាវសផ្កា) ឈរដឹកនាំកូនក្រុមកម្ពុជាអាយុក្រោម ២៣ឆ្នាំ ប្រកួតទល់នឹង ជប៉ុន នាពហុកីឡដ្ឋានមរតកតេជោ។
លោក Keisuke Honda (អាវសផ្កា) ឈរដឹកនាំកូនក្រុមកម្ពុជាអាយុក្រោម ២៣ឆ្នាំ ប្រកួតទល់នឹង ជប៉ុន នាពហុកីឡដ្ឋានមរតកតេជោ។
ដោយ:
ក្រុមបាល់ទាត់ម្ចាស់ផ្ទះកម្ពុជាឈុតអាយុក្រោម ២៣ឆ្នាំ រងបរាជ័យក្រោមថ្វីជើងស៊ាំម៉ូរ៉ៃជប៉ុនអាយុក្រោម ២៣ឆ្នាំកម្រិតសាកលវិទ្យាល័យ ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីថ្ងៃទី ២០ ខែកញ្ញា នាពហុកីឡដ្ឋានមរតកតេជោ។ ក្រោយបញ្ចប់ការប្រកួតអ្នកចាត់ការទូទៅក្រុមកម្ពុជា លោក Keisuke Honda បង្ហោះសារនៅលើហ្វ៊េសប៊ុកផ្លូវការខ្លួន អរគុណដល់អ្នកគាំទ្រ។

 
ក្រុមភ្ញៀវជប៉ុន បានយកឈ្នះម្ចាស់ផ្ទះកម្ពុជា ៣-១។ ភ្ញៀវស៊ុតគ្រាប់បាល់ទី១ ដោយខ្សែបម្រើប្រយុទ្ធ Hiiro Komori ដែលបញ្ជូនបាល់ពីខ្សែបម្រើ Toya Izumi នៅនាទី១៣ ។ ការប្រកួតបាន១៤នាទីបន្ទាប់មក កម្ពុជារកគ្រាប់បាល់បានដោយខ្សែការពារ ជួន ចាន់ចាវ នៅនាទី២៧ ដោយការទាត់បាល់ពិន័យ១១ ម៉ែត្រ ក្រោយបាល់ប៉ះដៃខ្សែការពារ Sekine Hiroki ក្នុងតំបន់គ្រោះថ្នាក់។
  

ការប្រកួតបាល់ទាត់មិត្តភាពអាយុក្រោម ២៣ឆ្នាំ រវាងកម្ពុជា(ស) និងជប៉ុន(ខៀវ) នាពហុកីឡដ្ឋានមរតកតេជោ កាលពីថ្ងៃទី២០​ ខែកញ្ញា

១០នាទីក្រោយមក ជប៉ុនរកគ្រាប់ទី២បាន ដោយខ្សែការពារ Fujii Kaito នៅនាទី ៣៧ និងគ្រាប់ទី៣ តែតបញ្ចូលទីដោយខ្សែបម្រើ Hayato Minzuno នៅនាទី៧០។ 
ក្រោយបញ្ចប់ការប្រកួតនេះ អ្នកចាត់ការទូទៅក្រុមកម្ពុជា ឈុតអាយុក្រោម២៣ឆ្នាំ ជនជាតិជប៉ុន លោក Keisuke Honda បានសរសេរសារបង្ហោះនៅលើហ្វេសប៊ុកផ្លូវការខ្លួន អរគុណចំពោះអ្នកគាំទ្រ ហើយលោកនឹងកែតម្រូវនូវចំណុចខ្វះខាតបន្ថែមទៀត។
 
លោក Honda សរសេរថា៖«អរគុណ! ចំពោះការគាំទ្ររបស់អ្នក។ ខ្ញុំច្បាស់ណាស់ ថាយើងត្រូវធ្វើអ្វីដើម្បីឱ្យប្រសើរឡើង។ ហើយពិតណាស់ វានឹងត្រូវការពេលវេលា តែយើងអាចធ្វើវាបាន»។ 
 
សូមបញ្ជាក់ថា ស្ថិតិអ្នកចូលរួមទស្សនាការប្រកួតបាល់ទាត់មិត្តភាពអាយុក្រោម២៣ឆ្នាំ រវាងកម្ពុជា និងជប៉ុន មានចំនួន ៩៦០០នាក់៕
 
 

Tag:
 បាល់ទាត់មិត្តភាព
 Honda
© រក្សាសិទ្ធិដោយ thmeythmey.com