អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន FWD ប្រកាសសម្ពោធនូវយុទ្ធនាការផ្សព្វផ្សាយ «press play»
× កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន FWD បានប្រកាសសម្ពោធជាផ្លូវការ នូវយុទ្ធនាការផ្សព្វផ្សាយថ្មី មានឈ្មោះថា «press play» ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការជួយលើកទឹកចិត្ត និងជំរុញឱ្យប្រជាជននៅតំបន់អាស៊ី រស់នៅដោយភាពរីករាយ។
យុទ្ធនាការ «press play» ត្រូវបានបង្កើតឡើងដោយផ្អែកលើដំណើររឿងរបស់បុគ្គល ៦រូប និងបានឆ្លុះបញ្ចាំងពីរឿងរ៉ាវ និងជីវិត ពិតដែលកើតមានឡើងនៅក្នុងបទពិសោធន៍ជីវិតប្រចាំថ្ងៃរបស់ប្រជាជនអាស៊ី។ បុគ្គលទាំង ៦នាក់ សុទ្ធតែបានត្រឡប់ទៅគិតពីជីវិត និងស្វែងយល់ពីគោលដៅ និងក្តីស្រមៃរបស់ពួកគាត់ ដើម្បីចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ ធ្វើអ្វីដែលពួកគាត់ពេញចិត្ត សាកល្បងរឿងថ្មីៗ និងផ្លាស់ប្ដូរទម្លាប់នៃការរស់នៅជាដើម។
យុទ្ធនាការនេះ បានចាប់យកសញ្ញា “play” ដែលជាសញ្ញាមានប្រជាប្រិយភាពខ្លាំងបំផុតមួយ ដែលនេះដើរស្របគ្នាល្អបំផុត ទៅនឹងទស្សនៈរបស់ក្រុមហ៊ុន FWD ក្នុងការជំរុញឱ្យមានការរស់នៅ ប្រកបដោយភាពរីករាយ និងទំនុកចិត្ត តាមរយៈសេវាធានារ៉ាប់រង។
លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានមានប្រសាសន៍ថា៖ «តាមរយៈយុទ្ធនាការ «press play» យើងចង់លើកទឹកចិត្ត ឱ្យមនុស្សគ្រប់គ្នាចាប់ផ្ដើមសកម្មភាពពីពេលឥឡូវនេះ ដើម្បីសម្រេចគោលដៅ និងក្ដីសុបិនដែលខ្លួនមាន។ អត្ថន័យនៃយុទ្ធនាការនេះ គឺចង់ផ្ដល់នូវការរស់នៅ ប្រកបដោយភាពរីករាយ ទាំងក្នុងជីវិតបុគ្គល និងជីវិតការងារផងដែរ។ ខ្ញុំពិតជាមានមោទកភាពក្រៃលែង ដែលយើងអាចនាំយកយុទ្ធនាការនេះ មកកាន់ប្រទេសកម្ពុជា។»។
ក្រុមហ៊ុន FWD បានសហការជាមួយក្រុមហ៊ុន TBWA នៅសិង្ហបុរី, Sixtoes TV និង AIRBAG ក្នុងការថត និងផលិតវីដេអូ នៅទីតាំងចំនួន ៥ផ្សេងគ្នា ដើម្បីបង្កើតយុទ្ធនាការថ្មីនេះឡើង។
យុទ្ធនាការនេះ ត្រូវបានចាក់បញ្ចាំងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ទាំងនៅលើទូរទស្សន៍ និងតាមបណ្តាញសង្គម នៅតាមទីផ្សារទាំងអស់ របស់ក្រុមហ៊ុន FWD ទូទាំងតំបន់អាស៊ី រួមទាំងក្នុងប្រទេសកម្ពុជាផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com