កីឡាជាតិ
លោក Keisuke Honda៖ ថ្ងៃស្អែកជាការប្រកួតដ៏សំខាន់ កម្ពុជានឹងរក្សាភាពវិជ្ជមាន
21, Sep 2022 , 7:50 pm        
រូបភាព
ដោយ:
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda នាល្ងាចថ្ងៃទី២១ ខែកញ្ញា នេះបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា «ថ្ងៃស្អែកជាការប្រកួតមួយដ៏សំខាន់ បាល់ទាត់កម្ពុជានឹងរក្សាភាពវិជ្ជមាន»។


«វានឹងក្លាយជាការប្រកួតដ៏សំខាន់មួយថ្ងៃស្អែកឆាប់ៗនេះបាល់ទាត់កម្ពុជានឹងរក្សាភាពវិជ្ជមាន»។ លោក ហុងដា បានសរសេរបែបនេះនៅលើសាររបស់ខ្លួន ដែលអមដោយផ្ទាំង ស្ទីកឃ័រ ឬ Emoji រូបបាល់ទាត់ និងរូបភ្លើង។
 
ការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក Keisuke Honda គឺធ្វើឡើងបន្ទាប់ពី បញ្ចប់ការហ្វឹកហាត់ក្រុមកីឡាករជម្រើសជាតិកម្ពុជា ដែលត្រៀមខ្លួនសម្រាប់ការប្រកួតទល់មិត្តភាពអន្តរជាតិ MinebeaMitsumi កម្ពុជា និងបង់ក្លាដែស នាថ្ងៃទី២២ ខែកញ្ញា ខាងមុខ។
 
គួរបញ្ជាក់ថា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរវាងគោព្រៃកម្ពុជា និងបង់ក្លាដែសនឹងធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោថ្ងៃទី២២ ខែកញ្ញា វេលាម៉ោង ៧ និង០០នាទីល្ងាច៕


© រក្សាសិទ្ធិដោយ thmeythmey.com