កីឡាជាតិ
ជាតិ
រាំតាមចង្វាក់ភ្លេង ស្ថិតក្នុងវិញ្ញាសា៣ប្រភេទ ក្នុងទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាពលើកទី១
22, Sep 2022 , 11:39 am        
រូបភាព
«ទិវាហាត់ប្រាណដើម្បីសុខភាព» នាពេលកន្លងទៅនៅខេត្តកំពត។ រូបពី Sorn Phalla
«ទិវាហាត់ប្រាណដើម្បីសុខភាព» នាពេលកន្លងទៅនៅខេត្តកំពត។ រូបពី Sorn Phalla
ដោយ:
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធី «ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព(Fit ASEAN)» ជាលើកទី១ ដើម្បីផ្សព្វផ្សាយពីសារៈប្រយោជន៍នៃការហាត់ប្រាណដើម្បីសុខភាព ស្របតាមផែនការ៥ឆ្នាំរបស់អាស៊ាន ដើម្បីលើកកម្ពស់សុខភាព ផ្លូវកាយ ផ្លូវចិត្ត មិត្តភាព និងសាមគ្គីភាព។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួង នៅថ្ងៃទី២២ ខែកញ្ញា កម្មវិធី Fit ASEAN ក៏មានបញ្ចូលវិញ្ញាសា រាំតាមចង្វាក់ភ្លេងផងដែរ ក្នុងចំណោមវិញ្ញាសាទាំង៣ប្រភេទ។

 
«ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព(Fit ASEAN)» នឹងធ្វើឡើងនៅកីឡដ្ឋានខេត្តកំពត នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។ កម្មវិធីនេះ បានដាក់បញ្ចូលវិញ្ញាសា ៣ប្រភេទរួមមាន៖ ជិះកង់ចម្ងាយ ១៥គីឡូម៉ែត្រ, រត់ចម្ងាយ ៥គីឡូម៉ែត្រ និងហាត់ប្រាណរាំតាមចង្វាក់ភ្លេង។ ហាត់ប្រាណរាំតាមចង្វាក់ភ្លេង ត្រូវបានប្រជាពលដ្ឋកម្ពុជាភាគច្រើនអនុវត្តន៍ជាច្រើនឆ្នាំមកហើយ ដែលគេមានឃើញនៅទីសារធារណផ្សេងៗ។
 
សម្រាប់ការចេញសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺមានគោលបំណងឱ្យមានភាពសប្បាយរីករាយរបស់ប្រជាជន និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សហគមន៍ សង្គមគ្រួសារ និងសហគមន៍អាស៊ានប្រកបដោយសុខដុមរមនា។
 
ចំពោះចំនួនមនុស្សដែលចូលរួមក្នុងកម្មវិធី«ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព(Fit ASEAN)» លោក ណុប ណាប់ ប្រធានការិយាល័យអប់រំកាយ និងកីឡាខេត្តកំពត ប្រាប់សារព័ត៌មានថ្មីៗនាថ្ងៃទី២២ កញ្ញា នេះថាចំនួនមនុស្សចូលរួមមានជាង១ពាន់នាក់។ លោក ណុប ណាប់ បន្ថែមថាសម្រាប់ភ្ញៀវបរទេសពុំមានវត្តមានឡើយ តែប្រសិនបើមានការចូលរួមក៏មិនមានបញ្ហាអ្វីនោះទេ គឺអាចចូលរួមបានជាមួយគ្នា៖
 
គួរបញ្ជាក់ថា កម្មវិធី«ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព(Fit ASEAN)» នេះជាលើកដំបូងដែលបានប្រារព្ធឡើងនៅកម្ពុជា និងធ្វើឡើងនៅកីឡដ្ឋានខេត្តកំពត មានរយៈមួយព្រឹកគឺចាប់ពីម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២៕
 
 

Tag:
 ទិវាអាស៊ាន
 Fit ASEAN
© រក្សាសិទ្ធិដោយ thmeythmey.com