កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ តើគោព្រៃកម្ពុជាអាចបញ្ចប់ភាពមិនឈ្នះរបស់ខ្លួន ទល់បង់ក្លាដែស បានទេ?
22, Sep 2022 , 4:10 pm        
រូបភាព
ដោយ:
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកពហុកីឡដ្ឋានជាតិមរតកតេជោទទួលស្វាគមន៍បង់ក្លាដែស ក្នុងការប្រកួតមិត្តភាពអន្តរជាតិ MinebeaMitsumi នៅថ្ងៃទី២២ ខែកញ្ញា វេលាម៉ោង ៧:០០នាទីយប់។ ឆ្លងកាត់ការប្រកួត៤លើក ទាំងមិត្តភាព និងពានរង្វាន់ កម្ពុជាមិនធ្លាប់ឈ្នះបង់ក្លាដែសឡើយ ក្នុងចាញ់៣ និងស្មើ១។ តើក្រុមគោព្រៃ អាចបញ្ចប់បង់ក្លាដែសសម្រាប់ជំនួបលើកទី៥បានដែលឬទេ?

 
សម្រាប់ក្រុមទាំងពីរធ្លាប់ជួបគ្នា៤ លើករួចមកហើយ ដោយក្នុងនោះជួបគ្នាដំបូងក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ AFC Challenge Cup ឆ្នាំ ២០០៦ ដែលកម្ពុជា ចាញ់បង់ក្លាដែស ២-១ និង ក្នុងការប្រកួតពានរង្វាន់ Nehru Cup ឆ្នាំ ២០០៧ ក្រុមទាំងពីរ ស្មើ១-១ 
២ប្រកួតចុងក្រោយកសម្រាប់ជំនួបមិត្តភាពអន្តរជាតិ កម្ពុជា ចាញ់បង់ក្លាដែសទាំងពីរលើក។ ឆ្នាំ ២០០៩ កម្ពុជា ចាញ់ ១-០ និងចុងក្រោយនៅឆ្នាំ ២០១៩ កម្ពុជា ចាញ់ ១-០ នាទឹកដីរបស់ខ្លួន។ ជំនួបនៅយប់នេះ ដែលជាជំនួបលើកទី៥ តើគោព្រៃកម្ពុជា អាចរកជ័យជម្នះពីក្រុមបង់ក្លាដែសបានដែរឬយ៉ាងណា?
 
ដោយឡែក ក្រៅពីនេះបីប្រកួតចុងក្រោយរបស់គោព្រៃកម្ពុជាក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ AFC Asian Cup វគ្គជម្រុះ កម្ពុជា ចាញ់ឥណ្ឌា ២-០ ចាញ់ហុងកុង ៣-០ និងចុងក្រោយស្មើ អាហ្គាហ្វនីស្ថាន ២-២។ ចំណែក ក្រុមភ្ញៀវបង់ក្លាដែស ៣ប្រកួតចុងក្រោយ ចាញ់បារ៉ែន ២-០ ចាញ់តួកមីនីស្ថាន ២-១ និងចាញ់ម៉ាឡេស៊ី ៤-១៕
 

Tag:
 បាល់ទាត់
 កម្ពុជា
 បង់ក្លាដែស
© រក្សាសិទ្ធិដោយ thmeythmey.com