កីឡាជាតិ
ក្រោយចាញ់បង់ក្លាដែស លោក Honda ថាខ្លួនខុស
22, Sep 2022 , 10:56 pm        
រូបភាព
ដោយ:
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី២២ ខែកញ្ញា នេះ បានសម្តែងអារម្មណ៍ថាខ្លួនខុសក្រោយដឹកនាំជម្រើសជាតិប្រកួតចាញ់ ក្រុមបង់ក្លាដែស ១-០ នាជំនួបមិត្តភាពអន្តរជាតិនាពហុកីឡដ្ឋានជាតិមរតកតេជោ។

 
«អរគុណ ការគាំទ្ររបស់អ្នក។ ហើយវាជាកំហុសរបស់ខ្ញុំ»។ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក ហុងដា សរសេរបែបនេះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនដោយមានអមដោយរូប Emoji ទង់ជាតិកម្ពុជា និងបាល់ទាត់។
 
ការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក Keisuke Honda ធ្វើឡើងក្រោយការប្រកួតរវាងក្រុមគោព្រៃកម្ពុជា ប្រកួតចាញ់ភ្ញៀវបង់ក្លាដែស ១-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ MinebeaMitsumi។ ការសម្តែងអារម្មណ៍ថាខុសនេះដែរបន្ទាប់ពីលោក ហុងដា ដឹកនាំការប្រកួតរបស់ខ្លួននាចន្លោះពរល២ថ្ងៃនេះរងបរាជ័យផ្ទួនៗ។ ដឹកនាំឈុតអាយុក្រោម ២៣ឆ្នាំចាញ់ ជប៉ុន ៣-១ និងជម្រើសជាតិចាញ់បង់ក្លាដែស ១-០៕
 

© រក្សាសិទ្ធិដោយ thmeythmey.com