កីឡាអន្តរជាតិ
អន្តរជាតិ
លោក ពូទីន ជូនពរកាតា រៀបចំ World Cup ឱ្យបានជោគជ័យ
14, Oct 2022 , 9:29 pm        
រូបភាព
រូបភាព៖ A News
រូបភាព៖ A News
ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ថ្ងៃទី១៣ ខែតុលា ជូនពរប្រទេសកាតាឱ្យទទួលបានជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ ២០២២។ លោក ពូទីន ក៏បានអះអាងថា បានចែករំលែកបទពិសោធន៍រៀបបាល់ទាត់ពិភពលោកនេះទៅកាតារួចហើយដែរ ក្រោយរុស្ស៊ីធ្វើម្ចាស់ផ្ទះឆ្នាំ ២០១៨។



ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីបានឈានជើងទៅកាន់វគ្គ៨ក្រុមចុងក្រោយអំឡុងព្រឹត្តិការណ៍ World Cup 2018 ដែលពួកគេធ្វើម្ចាស់ផ្ទះ។ ប៉ុន្តែ នៅឆ្នាំ២០២២នេះ ក្រុមរុស្ស៊ីត្រូវបានហាមឃាត់មិនឱ្យមានវត្តមានឡើយ ដោយសារតែមូលហេតុរុស្ស៊ីលុកលុយអ៊ុយក្រែនតាំងពីខែកុម្ភៈមក។
 
នាថ្ងៃទី១៣ ខែតុលា លោក ពូទីន បានជួបជាមួយព្រះមហាក្សត្រនៃប្រទេសកាតា Sheikh Tamim Bin Hamad al-Thani នាជំនួបមួយនៅក្រៅពីកិច្ចប្រជុំកំពូលដែលបានធ្វើឡើងក្នុងប្រទេសកាហ្សាក់ស្ថាន។ មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយថាលោកបាន បាននិយាយបែបនេះនាជំនួបទ្វេភាគីជាមួយព្រះមហាក្សត្រនៃប្រទេសកាតា។
 
លើសពីនេះក្រោយទទួលបាននៅការជូនពរពីសំណាក់ប្រធានាធិបតីរុស្ស៊ី ស្តេចនៃប្រទេសកានចែករំលែកអំពីការធ្វើជាម្ចាស់ផ្ទះរៀបចំ World Cup កាលពីឆ្នាំ ២០១៨ ទៅកាន់កាតា ហើយលោកក៏បានជូនពរពួកគេឱ្យទទួលបានជោគជ័យក្នុងការរៀបចំនេះ។
 
«យើងបានធ្វើគ្រប់យ៉ាងតាមដែលយើងអាចធ្វើទៅបានក្នុងការចែករំលែកអំពីបទពិសោធន៍ដែលយើងបានត្រៀមខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup។ ខ្ញុំពិតជារីករាយហើយនឹងជូនពរកាតា) ទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។»។ លោក ពូទីតា Sheikh Tamim បានឆ្លើយតបជាការអរគុណទៅកាន់លោកពូទីន ដែលបានជួយចែករំលែកអំពីការធ្វើជាម្ចាស់ផ្ទះរបស់រុស្ស៊ីកាលឆ្នាំ ២០១៨ ទៅកាន់កាតាដើម្បីត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ខណៈដែលការប្រកួតខិតជិតមកដល់។
 
គួររំលឹកដែរថា ព្រឹត្តិការណ៍ World Cup ដែលធ្វើឡើងនៅប្រទេសកាតានាចុងឆ្នាំ ២០២២ នេះគឺជាព្រឹត្តិការណ៍កីឡាករបាល់ទាត់ពិភពលោកដំបូងបង្ហោះក្នុងប្រវត្តិសាស្រ្ត FIFA ដែលធ្វើឡើងក្នុងតំបន់មជ្ឈឹមបូពា៍៕
 

Tag:
 FIFA World Cup Qatar 2022
  Vladimir Putin
© រក្សាសិទ្ធិដោយ thmeythmey.com