កីឡាអន្តរជាតិ
អន្តរជាតិ
«Light the Sky» ចម្រៀងផ្លូវការ World Cup នៅកាតា រៀបរាប់ពីវត្តមានអាជ្ញាកណ្តាលស្ត្រីលើកដំបូង
16, Oct 2022 , 9:29 am        
រូបភាព
បទចម្រៀងដែលមានចំណងជើងថា «Light the Sky» ច្រៀងដោយតារាស្រី៤រូប នឹងត្រូវប្រើជាផ្លូវការក្នុងពិធីបើកការប្រកួត FIFA World Cup ឆ្នាំ២០២២ នៅកាតា។ Light the Sky ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ​(FIFA)ជ្រើសរើសចុងក្រោយក្នុងចំណោម៤បទ រៀបរាប់ច្រើនអំពីស្រ្តី និងអាជ្ញាកណ្តាលស្ត្រីនាព្រឹត្តិការណ៍ពិភពលោកលើកទី២២នេះ។

 
បទចម្រៀង Light the Sky ជាបទចម្រៀងផ្លូវការទី៤ ហើយសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 បន្ទាប់ពីបទចម្រៀងដែលមានចំណងជើង Hayya Hayya (Better Together) បទទីពីរ Arhbo ច្រៀងដោយតារាចម្រៀង Ozuna និង GIMS និងបទ ​The world is yours to take ដែលជាបទទីបី។ Light the Sky នឹងត្រូវយកទៅដាក់សម្តែងនៅក្នុងកម្មវិធីបើកការប្រកួតព្រឹត្តិការណ៍ World Cup នៅកាតា ថ្ងៃទី២០ ខែវិច្ឆិកា មុនការប្រកួតរបើកឆាករវាងម្ចាស់ផ្ទះកាតាទល់ អេក្វាទ័រ។
 
Light the Sky ច្រៀងដោយតារាចម្រៀងស្រីល្បីៗ៤រូបប្រចាំពិភពអារ៉ាប់ និងឥណ្ឌា ដោយក្នុងនោះរួមមាន Nora Fatehi សញ្ជាតិកាណាដា កាត់ម៉ារ៉ុក វ័យ៣០ឆ្នាំ ដែលជាតារាចម្រៀង និងជាតារាសម្តែងប្រចាំឧស្សាហកម្មភាពយន្តឥណ្ឌា Bollywood។ តារាចម្រៀង៣រូបផ្សេងទៀត រួមមាន Balqees របស់អេម៊ីរ៉ាត់អារ៉ាប់រួម វ័យ៣៣ឆ្នាំ , តារាចម្រៀងល្បីវ័យ​៣៥ឆ្នាំ សញ្ជាតិអ៊ីរ៉ាក់ Rahma Raid និងតារាស្រីវ័យ ២៩ឆ្នាំ Manal ឈ្នះពានរង្វាន់សរសេរបទចម្រៀងនៅម៉ារ៉ុក។ 
 
Light the Sky បទផ្លូវការសការប្រកួត FIFA World Cup 2022 នៅប្រទេសកាតា ត្រូវបាន FIFA បង្អោះចូលក្នុង Youtube ផ្លូវការរបស់ខ្លួនរួចហើយដែរនៅថ្ងៃទី៧ ខែតុលា។
 
ក្រៅពីការអបអរការប្រកួតបាល់ទាត់ពិភពលោកនៅតំបន់មជ្ឈឹមបូពា៍លើកដំបូង ក្នុងវីដេអូចម្រៀងដែលមានឈ្មោះ ​Light the Sky ក៏បានបង្ហាញពីការអបអរដែលការប្រកួត World Cup នៅប្រទេសកាតានឹងមានក្រុមអាជ្ញាកណ្តាលស្រ្តី៦រូប កាត់សេចក្តីការប្រកួតលើកដំបូងក្នុងប្រវត្តិសាស្រការប្រកួត FIFA World Cup។ ក្រុមអាជ្ញាកណ្តាលស្រ្តីទាំង ៦រូប នោះរួមមានអ្នកស្រី Stephanie Frappard ពីបារាំង, អ្នកស្រី Salima Mukansanga ពីរវ៉ានដា និង អ្នកស្រី ​Yoshimi Yamashita ពីជប៉ុន នឹងត្រូវធ្វើជាអាជ្ញាកណ្តាលកាត់សេចក្តីក្នុងទីលាន ខណៈអ្នកស្រី Neuza Back ពីប្រេស៊ីល, Karem Diaz Medina ពីម៉ិកស៊ិក និង អ្នកស្រ Kathryn Nesbitt មកពីអាម៉េរកជាជំនួយការការប្រកួត។
 
«បទចម្រៀង ​Light the Sky គឺជាបទចម្រៀងបំផុសគំនិតដែលមានឬសគល់យ៉ាងរឹងមាំនៅតំបន់មជ្ឈឹមបូពា៍ ហើយវាក៏សក្ក័សមដែលមានអាជ្ញាកណ្តាលស្ត្រីលើកដំបូងនៅ FIFA World Cup ដែលជាផ្នែកមួយក្នុងការចេញផ្សាយនៃវីដេអូចម្រៀងមួយនេះហើយបានផ្សារភ្ជាប់ជាមួយអ្នកស្រលាញ់បាល់ទាត់ និងអ្នកស្រលាញ់ចម្រៀងគ្រប់វ័យទាំងអស់។»។ នេះបើតាមការលើកឡើងរបស់ RedOne នាយកប្រតិបត្តិ FIFA entertainment និងជាអ្នកផលិតចម្រៀង៕
 
 
 
 
 
 
 
 

Tag:
 FIFA World Cup Qatar 2022
  Light the Sky
© រក្សាសិទ្ធិដោយ thmeythmey.com