កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមបាល់ទះនារីស៊ែប៊ី គ្រងដំណែងជើងឯកជាលើកទី៥ ក្រោយឈ្នះប្រេស៊ីល ទាំង៣សិត
16, Oct 2022 , 10:29 pm        
រូបភាព
ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិស៊ែប៊ី អបអរសាទរ ការទទួលពានរង្វាន់IFVB ជាលើកទី៥ របស់ខ្លួន។ រូបពី AVC
ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិស៊ែប៊ី អបអរសាទរ ការទទួលពានរង្វាន់IFVB ជាលើកទី៥ របស់ខ្លួន។ រូបពី AVC
ដោយ:
 ក្រុមបាល់ទះនារីក្នុងសាល ស៊ែប៊ី បន្តភាពខ្លាំងរបស់ខ្លួនបន្ទាប់ពីបំបាក់ក្រុមប្រេស៊ីល មិនឱ្យតដៃបាន ៣-០ សិត។ ចំណែក អ៊ីតាលី គ្រងលេខ៣ ក្រោយឈ្នះ អាម៉េរិក ៣-០ សិតនាវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទះក្នុងសាលនារី IFVB Volleyball Women’s World Championship 2022 ដែលធ្វើឡើងនៅប្រទេសហូឡង់។

 
ក្នុងសិតទី១ ក្រុមនារីស៊ែប៊ី នាំមុខមុនដោយពិន្ទុប្រកៀកប្រកិតគ្នាមិនជាដាច់ឆ្ងាយឡើយដោយពង្ស ២៦-២៤ ចូលដល់សិតទី២ ស៊ែប៊ី បន្តនាំមុខទាំងលំបាកយ៉ាងប្រដេញ ប្រេស៊ីលដោយពង្ស ២៥-២២ និងនៅក្នុងសិតទី៣ ក្រុមនារីប្រេស៊ីល ប្រឹងប្រែងស្រវាយកជ័យជម្នះដែរ តែមិនអាចទៅរួចជាមួយស៊ែប៊ី ដោយពិន្ទុ ស៊ែប៊ី២៥-១៧ ប្រេស៊ីល។
 
បញ្ចប់ការប្រកួតក្រុមបាល់ទះនារីប្រេស៊ី ចាញ់ស៊ែប៊ី ៣-០ សិត សរុប៣សិត ស៊ែប៊ីមាន៧៦ ខណៈប្រេស៊ីលមាន ៦៣ពិន្ទុ។ ចំណែក ក្រុមបាល់ទះនារីអ៊ីតាលី ដណ្តើមបានដំណែងលេខ៣ បន្ទាប់ពីយកឈ្នះអាម៉េរិក ៣-០ សិត(២៥-២០, ២៥-១៥ ,២៧-២៥) សរុបទាំង៣សិត អ៊ីតាលី មាន៧៧ រីឯអាម៉េរិក មាន៦០ពិន្ទុ។
 
គួរបញ្ជាក់ថា នេះជាលើកទី៥ របស់ក្រុមបាល់ទះជម្រើសជាតិស៊ែប៊ី ដោយគ្រងដំណែងបាល់ទះលំដាប់ពិភពលោក៥រដូវកាល(២០១១,២០១៧,២០១៨,២០១៩ និង២០២២)៕
 
 

Tag:
 កីឡាបាល់ទះ
 IFVB
© រក្សាសិទ្ធិដោយ thmeythmey.com