កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Leeds ទល់ Arsenal រងការរិះគន់ ក្រោយដាច់ភ្លើងជាងកន្លះម៉ោង
17, Oct 2022 , 4:09 pm        
រូបភាព
ការប្រកួតរវាងម្ចាស់ផ្ទះ Leeds United ទល់ Arsenal នៅក្របខណ្ឌ ​Premier League សប្តាហ៍ទី១០ រងការរិះគន់ពីសំណាក់អ្នកគាំទ្រ ក្រោយពន្យាពេលប្រកួតជាង ៣៨នាទី ដោយសារដាច់ចរន្តអគ្គីសនីក្នុងកីឡដ្ឋាន Elland Road។



មុនការប្រកួតដែល Arsenal យកឈ្នះ Leeds ១-០ ចរន្តអគ្គីសនីក្នុងកីឡដ្ឋានត្រូវបានកាត់ផ្តាច់។ បញ្ហាផ្នែកប្រព័ន្ធទំនាក់ទំនងត្រូវបានធ្លាក់លើក្រុមអាជ្ញាកណ្តាល មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអាជ្ញាកណ្តាលវីដេអូ VAR ក៏មិនអាចដំណើរការបាន។ 
 
ដោយគ្មានដំណោះស្រាយក្រោយរយៈពេលជាង ១០នាទី អាជ្ញាកណ្តាល់កាត់សេចក្តីការប្រកួតបានជជែកជាមួយអ្នកចាត់ការក្រុមទាំងពីរ ឱ្យវិលត្រលប់ទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់វិញ ខណៈមានការរិះគន់និងស្រែកចំអកពីសំណាក់អ្នកគាំទ្រក្នុងកីឡដ្ឋាន។
 
ក្រោយពន្យាពេលជាង ៣៨នាទី ការប្រកួតត្រូវក្រុមអាជ្ញាកណ្តាលបានតម្រូវឱ្យរៀបចំប្រកួតជាថ្មី បន្ទាប់ពីអគ្គីសនីបានវិលត្រលប់មកវិញ ហើយប្រព័ន្ធត្រួតពិនិត្យគ្រាប់បាល់ (Goal Line technology) និង VAR បានដំណើរឡើងវិញ។
 
គ្រាប់បាល់ជ័យជម្នះរបស់ Arsenal សម្រេចបានដោយ Bukayo Saka ដែលធ្វើបាននៅនាទី៣៥ តាមរយៈការបញ្ជូនដ៏ល្អពី Martin Odegaard។ ជ័យជមន្នះនេះ ក៏បានជួយឱ្យក្រុមដែលដឹកនាំដោយលោក ​Mikel Arteta រកបាន៣ពិន្ទុបន្ថែមបន្តឈរនៅកំពូលតារាងលីគកំពូលអង់គ្លេស មាន ២៧ពិន្ទុ និងជាជ័យជម្នះទី៩ នៅ Premier League រដូវកាល ២០២២-២៣ ផងដែរ៕
 
 

Tag:
 Premier League
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com