ជាតិ
អត្ថបទពាណិជ្ជកម្ម
ការទទួលសញ្ញាបត្របណ្ឌិតកិត្តិយស​របស់លោកបណ្ឌិត​ Jonathan Choi ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៃព្រះរាជាណាចក្រកម្ពុជា
19, Oct 2022 , 10:19 am        
រូបភាព
កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សាកលវិទ្យាល័យជាតិគ្រប់គ្រងនៃ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីប្រគល់សញ្ញាបត្រថ្នាក់ បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដល់ និស្សិត និងនិស្សិតឆ្នើមនៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ ការប្រារព្ធពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែក “គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ” ជូន លោកបណ្ឌិត ឆយ គុនស៊ុម អគ្គនាយក ក្រុមហ៊ុន សាន់វ៉ា គ្រុប​ និងប្រគល់សញ្ញាបត្រដល់និស្សិតចំនួន ៦,៤១១នាក់ មកពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង។
 
សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក “គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ”  ដែលបានប្រគល់ជូនលោកបណ្ឌិត ឆយ គុនស៊ុម អគ្គនាយកក្រុមហ៊ុន សាន់វ៉ា គ្រុប​ បានបង្ហាញឲ្យឃើញសមិទ្ធិផលជាច្រើន​​លើការវិនិ យោគអាជីវកម្មរបស់ក្រុមហ៊ុន សាន់វ៉ា​ គ្រុប ក្នុងវិស័យជាច្រើនរួមមាន ការច្នៃប្រឌិត បច្ចេកវិទ្យា ការផ្លាស់ ប្តូរ ការស្រាវជ្រាវ ការអប់រំ និងការវិនិយោគ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏មាននៅក្នុង បណ្តារប្រទេស និងតំបន់ជាច្រើនទៀតផងដែរ។ សញ្ញាបត្របណ្ឌិតកិត្តិយសដែល លោកបណ្ឌិត ឆយ គុនស៊ុម បានទទួលពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ទទួលបានក្រោយពីទីក្រុងហុងកុង ប្រទេស កាណាដា ចិន ចក្រភពអង់គ្លេស និង ប្រទេសវៀតណាម ។
 


នៅថ្ងៃដដែលនោះដែ រ​ក្រុមហ៊ុនសាន់វ៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីជប់លៀង ពិសារ អាហារពេលល្ងាច ដើម្បីអបអរសាទរ ដល់ លោកបណ្ឌិត ឆយ គុនស៊ុម អគ្គនាយកក្រុមហ៊ុន សាន់វ៉ា គ្រុប នៅទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនសាន់វ៉ានាពេលល្ងាច។ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស រួមមាន ឯកឧត្តម ឡុង​ បុណ្ណាសេរីវឌ្ឍន៏ រដ្ឋលេខាធីការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិកា នៃ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសមានជិក សភាពាណិជ្ជកម្ម និងសាជីវកម្មនានាក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ។
 
នៅក្នុងសុន្ទរកថារបស់ ឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានអបអរសាទរចំពោះ លោកបណ្ឌិត ឆយ គុនស៊ុម អគ្គនាយកក្រុមហ៊ុន សាន់វ៉ា គ្រុប ដែលទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)  ហើយឯកឧត្តមបណ្ឌិត ហោ ប៉េង​ បានមានប្រសាសន៍ថា “​ ការលះបង់ និងការរួមចំណែករបស់ លោកបណ្ឌិត ឆយ គុនស៊ុម ក្នុងវិស័យអប់រំ សេដ្ឋកិច្ច និងវប្បធម៌មកកាន់ប្រទេសកម្ពុជាពិតជាធំធេងណាស់។​​ ​ ជាពិសេសចំពោះសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ទាំងនេះនឹងលើកកំពស់ដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយជាពិសេសសម្រាប់ យុវជនជំនាន់ក្រោយ នឹងទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមដ៏សប្បុរស ដើម្បីជំរុញក្នុងការលើកកំណើនសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកកម្ពុជានាពេលអនាគតដ៏យូរអង្វែងផងដែរ។ ” ហើយឯកឧត្តមបណ្ឌិត ហោ ប៉េង មានប្រសាសន៍បន្ថែមទៀតថា “សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិត​ ឆយ គុនស៊ុម ក្នុងការផ្តល់អាហា        រូបករណ៍ថ្នាក់អនុបណ្ឌិត ចំនួន៤កន្លែង ដល់និស្សិតជារៀងរាល់ឆ្នាំ និងជាពិសេសជាអ្នកឧបត្ថម្ភ មជ្ឈមណ្ឌលវប្បធម៌ និង iLAB រួមជាមួយនឹងការអភិវឌ្ឍន៍គ្រឿងបរិក្ខារបន្ថែមទៀត ហើយលោក សង្ឃឹមថាកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ន ទាំងពីរនឹងដំណើរការទៅមុខយូរអង្វែង។



នៅក្នុងពិធីជប់លៀងពិសាអាហារពេលល្ងាច លោកបណ្ឌិត ឆយ គុនស៊ុម អគ្គនាយកក្រុមហ៊ុន សាន់វ៉ា គ្រុប បានមានប្រសាសន៍ថា “ក្រុមហ៊ុន​ សាន់វ៉ា គ្រុប បានធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ជិត៣០ឆ្នាំមកហើយ។ រយៈពេលប៉ុន្មានឆ្នាំមកនេះ យើងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការ អភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងវិនិយោគអាជីវកម្ម និងសេវាកម្មសាធារណៈ។ ចាប់ផ្តើមពីអាជីវកម្មកែច្នៃអាហារសមុទ្រក្នុងឆ្នាំ ១៩៩៥ ហើយយើងបានពង្រីកអាជីវកម្ម និងអភិវឌ្ឍន៍ទៅលើវិស័យ អចលនទ្រព្យនៅក្នុងឆ្នាំ​២០០២ លើគម្រោងបុរី ជ័យជំនះ ។ បច្ចុប្បន្នគម្រោង Sunwah Pearl Phnom Penh គឺជាគម្រោងលំនៅដ្ឋាន និងអាគារពាណិជ្ជកម្មលំដាប់ពិភពលោកចុងក្រោយបំផុតរបស់យើងទើបតែត្រូវបានបើកដំណើរការសាងសង់នឹងបានប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅខែកក្កដាកន្លងមកនេះ។”
 
លោកបណ្ឌិត ឆយ គុនស៊ុម បានមានប្រសាសន៍បន្ថែមថា “ក្នុងនាមខ្ញុំជាអ្នកជំនួញ ខ្ញុំបានចំណាយ ពេលជាច្រើនទស្សវត្សរ៍ក្នុងការកសាងក្រុមហ៊ុនសកលមួយនេះ។នៅពេលដែលក្រុមហ៊ុនរបស់ខ្ញុំបានដើរ តួនាទីជាផ្នែកមួយនៅក្នុងការអភិវឌ្ឍន៍ និងចែកចាយយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្ម និងការវិនិ យោគ សាកលភាវូបនីយកម្ម។ វាបានស្តែងឲ្យខ្ញុំឃើញកាន់តែច្បាស់ អំពីបទពិសោធន៍ ការយល់ដឹងអំពី   របៀបរស់នៅរបស់ជាតិសាសន៍ផ្សេងៗគ្នារួមមាន វប្បធម៌  ប្រពៃណី  ជំនឿ ផ្នត់គំនិត​ ការយោគយល់ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកផងដែរ។”
  


នៅចុងបញ្ចប់នៃសុន្ទរកថារបស់ លោកបណ្ឌិត ឆយ គុនស៊ុម អគ្គនាយកក្រុមហ៊ុន សាន់វ៉ា គ្រុប ក៏បានលើក ឡើងផងដែរថា “ភាសានៃអាជីវកម្មគឺមានលក្ខណៈជាសកល គោលគំនិតនៃប្រាក់ចំណេញ ការខាត់បង់ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងកម្លាំងពលកម្មដែលត្រូវបានលើកទឹកចិត្ត​ គឺត្រូវបានស្វែងយល់ដោយមនុស្សគ្រប់គ្នា។វាជាការពិតណាស់ដែលខ្ញុំបានសម្រេចសុបិនរបស់ខ្ញុំក្នុងការព្យាយាមលើកកម្ពស់ប្រទេសនានាតាមរយៈការជួយសម្រួលអន្តរកម្មឲ្យកាន់តែប្រសើរឡើង។ ការគិតពិចារណា បែបនេះបាននាំឱ្យយើងបង្កើតមូលនិធិ សាន់វ៉ា និង មូលនិធិ Jonathan K.S Choi ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរអន្តរជាតិក្នុងវិស័យអប់រំ បច្ចេកវិទ្យា និងវប្បធម៌។
 
ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនសាន់វ៉ាគ្រុប បានចូលរួមចំណែកជួយប្រទេសកម្ពុជាជាច្រើន រួមមាន គម្រោងសេវាសង្គម និងសាធារណៈ ការអប់រំ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងជាពិសេសវប្បធម៌ ហើយ ក្រុមហ៊ុនសាន់វ៉ា នៅក្នុងប្រទេសកម្ពុជា និងមានភាពរីកចម្រើន និងពង្រីកយ៉ាងខ្លាំងក្លានាពេលអនាគត៕







អត្ថបទពាណិជ្ជកម្ម
 

© រក្សាសិទ្ធិដោយ thmeythmey.com