អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន vivo បញ្ចុះតម្លៃច្រើនអស់ស្ទះ និងផ្តល់កាដូ​បន្ថែមសម្រាប់ឱកាសព្រះរាជ​ពិធីបុណ្យ​អុំទូក
20, Oct 2022 , 8:14 am        
រូបភាព
ដើម្បីជាការអបអរសាទរ និងឆ្លើយតបទៅកាន់ការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនរបស់ក្រុមហ៊ុន vivo ទូទាំងរាជធានីខេត្តក្រុងទាំងអស់ ក្នុងឱកាសព្រះរាជ​ពិធីបុណ្យ​អុំទូក ជាមួយក្រុមហ៊ុន​ vivo​ មានផ្តល់មកជូននូវកម្មវិធីប្រម៉ូសិនពិសេសជូនអតិថិជនជាទីស្រលាញ់ដោយការបញ្ចុះតម្លៃសម្រាប់ម៉ូឌែលជាច្រើន​ថែមទាំងទទួលបានកាដូបន្ថែមរាល់ការជាវស្មាតហ្វូន vivo។​​
 
ចាប់ពីថ្ងៃទី20 ខែតុលា ឆ្នាំ2022 នេះតទៅអតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ និងកាដូយ៉ាងពេញចិត្តភ្លាមៗមិនធ្លាប់មានពីមុន​ សម្រាប់រាល់ការជាវផលិតផលស្មាតហ្វូន​ vivo ដូចខាងក្រោម៖
 
  • រាល់ការជាវស្មាតហ្វូន​ម៉ូឌែល V25 pro 5G​ លោកអ្នកនឹងទទួលបាន​ Bluetooth speaker + កាបូបស្ពាយ​​ដ៏ស្រស់ស្អាតភ្លាមៗ ហើយកាន់តែពិសេសទៀតនោះជាវ V25e ឬ​ V25 5G នឹងទទួលបានការថែមជូនកាបូបដ៏ស្រស់ស្អាតចំនួន​២គឺ កាបូបធ្វើដំណើរ ​នឹងកាបូបស្ពាយ។
  •  បញ្ចុះតម្លៃលើស្មាតហ្វូនត្រកូល​ Y Series៖​​
           - Y55 បញ្ចុះតម្លៃយ៉ាងពិសេសពីតម្លៃដើម​ $269 នៅសល់ត្រឺមតែ $​249​​ ហើយទទួលបាន Gift Box ក្នុងនោះមានកាដូដ៏ភ្ញាក់ផ្អើលជាច្រើនសម្រាប់អតិថិជន។
           - Y21 បញ្ចុះតម្លៃយ៉ាងពិសេសពីតម្លៃដើម​ $159 នៅសល់ត្រឺមតែ ​$149 ថែមជូនកាសស្តាប់តន្រ្តី១ភ្លាមៗ។
ស្មាតហ្វូន​ត្រកូល V Series និងត្រកូល Y Series ដែលកំពុងទទួលបានប្រជាប្រិយភាពដែលមានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ទាំងការរចនាបទ រូបរាងស្តើងជាមួយគែមរាបស្មើរ ទម្ងន់ស្រាល​ ផ្ទៃកញ្ចក់ក្រោយស្មាតហ្វូន V25 Series មានបច្ចេកវិទ្យាប្រែពណ៌ទំនើបដំបូងគេ​ បង្ហាញពីប្រណិតភាព ជាមួយកាមេរ៉ាដែលមានជម្រើសមុខងារថតរូបដ៏ច្រើនសំបូរបែប ហើយក៏ជាស្មាតហ្វូនដែលបំពេញនូវតម្រូវការរបស់យុវវ័យក្នុងពេលបច្ចុប្បន្ន។ 
 
នេះពិតជាដំណឹងគួរឲ្យរីករាយ និងរំភើបសម្រាប់អតិថិជន និងអ្នកគាំទ្រផលិតផល vivo ទទួលយកបទពិសោធន៍ដែលមិនអាចបំភ្លេចបានក្នុងអំឡុងពេលលក់បញ្ចុះតម្លៃ ក្នុងឱកាសព្រះរាជ​ពិធីបុណ្យ​អុំទូកជាមួយក្រុមហ៊ុន​ vivo។​​ សម្រាប់អតិថិជនដែលចង់បានការបញ្ចុះតម្លៃ​​ ​នឹងទទួលបានកាដូពិសេសដល់ខ្លួនឯង ឬជាវស្មាតហ្វូនជូនមនុស្សសំខាន់ សមាជិកក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ សូមរួសរាន់ឡើងណា ប្រយ័ត្នខកខាននូវការផ្ដល់ជូនដ៏ពិសេសអស្ចារ្យនេះ។
 
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទាក់ទង ឬមកដោយផ្ទាល់នៅហាងទូរស័ព្ទដែលមានតាំងលក់ផលិតផល vivo ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ vivo Cambodia (facebook.com/vivoCambodia)។
បញ្ជាក់៖ កម្មវិធីប្រម៉ូសិនដ៏អស្ចារ្យនេះ គឺសម្រាប់តែការជាវក្នុងអំឡុងពេលដែលក្រុមហ៊ុនបានកំណត់តែប៉ុណ្ណោះ។
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com