ជាតិ
អត្ថបទពាណិជ្ជកម្ម
បុគ្គលិកធនាគារ អ៊ូរី ស្ម័គ្រចិត្តបរិច្ចាគឈាម ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមប្រធានបទ “ទិវាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត”!
24, Oct 2022 , 11:39 am        
រូបភាព
 ភ្នំពេញ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ធនាគារ អ៊ូរី បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីរៀបចំកម្មវិធីផ្ដល់ឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ទិវាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត”   នៅទីស្នាក់ការកណ្តាល ដែលមានទីតាំង នៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត  លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសហការី និង លោក ហ៊ុន សុភ័ក្រ្ដ អគ្គនាយកប្រតិបត្តិការ ក្រុមអាជីវកម្ម១ គណៈគ្រប់គ្រង និងបុគ្គលិករបស់ ធនាគារ អ៊ូរី ចំនួន៦០នាក់។


 
លោកវេជ្ជបណ្ឌិត  លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានសម្តែងនូវសេចក្តីសប្បាយរីករាយ ដោយឃើញបុគ្គលិក ធនាគារ អ៊ូរី ចូលរួមយ៉ាងសកម្មនៅក្នុងការស្ម័គ្រចិត្តផ្តល់ឈាម  ជាមួយមជ្ឈមណ្ឌលយើង។ លោកបន្តថា កម្មវិធីបរិច្ចាគឈាមដែលរៀបចំឡើងដោយ ធនាគារ អ៊ូរី ខេមបូឌា នាថ្ងៃនេះ គឺជាប្រធានបទ ដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងយ៉ាងសំខាន់២គឺ (១) ដើម្បីបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេស ធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនា និង(២) ដើម្បីផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។
 
តំណាងឱ្យ ធនាគារ អ៊ូរី លោក ហ៊ុន សុភ័ក្រ្ដ បានមានប្រសាសន៍ថា៖ “ធនាគា អ៊ូរី បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍប្រទេសតាមរយៈការផ្ដល់ការងារក្នុងវិស័យ ធនាគារ សម្រាប់ប្រជាជនកម្ពុជាដោយក្នុងនោះមានបុគ្គលិករាប់ពាន់នាក់  រួមទាំងបុគ្គលិកកម្មសិក្សា សិក្ខាកាម និងជាពិសេសអភិវឌ្ឍធនធានមនុស្សគ្រប់ជំនាញសម្រាប់អ្នកដែលទើបបញ្ចប់ការសិក្សាថ្មីតាមរយៈ កម្មវិធីបណ្តុះបណ្តាល ពន្លកថ្មី។ យើងក៏បានចូលរួមក្នុងសកម្មភាពសង្គមនានាជាច្រើនទៀត ដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលក្នុងនោះរួមទាំងការបរិច្ចាគឈាម ផងដែរ។ ហើយនេះជាការរួមចំណែកដ៏ធំមួយម្ដងទៀត ជាមួយនឹងការបរិច្ចាគឈាមតាមរយៈ មជ្ឈមណ្ឌលជាតិផ្ដល់ ឈាមកម្ពុជា”។


 
ការរៀបចំកម្មវិធីនេះឡើង បានសបញ្ជាក់ឱ្យឃើញពីទំនួលខុសត្រូវសង្គម និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គម ជាពិសេសការសង្គ្រោះជិវិត ចំពោះអ្នកដែលត្រូវការឈាម ក្នុងនាមជាស្ថាប័នឯកជនមួយដែលបាន បម្រើជូននូវសេវាហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជាអស់រយៈពេល ៣០ ឆ្នាំមកហើយ។
 
អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤០០០ នាក់  ហើយបាន និងកំពុងពង្រីកបណ្តាញសាខា និង បណ្តាញ អេ ធី អឹម បន្ថែមទៀតទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ១,៣ ពាន់លានដុល្លារអាម៉េរិក ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាម៉េរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៩៥ លានដុល្លារអាម៉េរិក និងចំនួនអតិថិជនជាង ៣៧៤,១៧៧ នាក់៕
 






(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com