ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច សាយ ឈុំ ចូលជួបមេដឹកនាំកំពូលៗរបស់វៀតណាម
26, Oct 2022 , 6:59 pm        
រូបភាព
ជំនួបជាមួយលោក  វឿង ឌិញ ហ្វេ ប្រធានរដ្ឋសភាវៀតណាម
ជំនួបជាមួយលោក វឿង ឌិញ ហ្វេ ប្រធានរដ្ឋសភាវៀតណាម
ដោយ៖ ទេពញាណ

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម រយៈពេល
២ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយបណ្តាមេដឹកនាំកំពូលៗរបស់វៀតណាម រួមមាន អគ្គលេខាធិការបក្ស លេខាបក្សប្រចាំទីក្រុងហាណូយ សមាជិកការិយាល័យនយោបាយបក្ស ប្រធានរដ្ឋ នាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា ។


ក្នុងជំនួបរវាងសម្តេច សាយ ឈុំ និងលោក  វឿង ឌិញ ហ្វេ ប្រធានរដ្ឋសភាវៀតណាម ភាគីទាំង២ បានអបអរសាទររួមគ្នា ចំពោះខួបលើកទី៥៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀណាម និងបានអបអរសាទរ ចំពោះសមិទ្ធផលលើគ្រប់វិស័យ ដែលប្រទេសទាំង២ សម្រេចបាននាពេលកន្លងមក។ នេះបើតាមការផ្សាយរបស់ព្រឹទ្ធសភាកម្ពុជា។ 
 
ព្រឹទ្ធសភាកម្ពុជា អះអាងថា សម្តេច សាយ ឈុំ និងលោក  វឿង ឌិញ ហ្វេ បានឯកភាពគ្នាចំពោះតួនាទីសំខាន់របស់សភា ក្នុងការចូលរួមចំណែកថែរក្សាចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសសភា និងប្រជាជននៃប្រទេសទាំង២។ នៅម៉ោង១២ថ្ងៃត្រង់ ទី២៦ ខែតុលា សម្តេច សាយ ឈុំ និងគណៈប្រតិភូ បានមកដល់កម្ពុជាវិញ៕ 
 

ជំនួបជាមួយលោក ង្វៀន ភូជុង អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម


ជំនួបជាមួយលោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម


ជំនួបជាមួយលោក ផាម មិញឈិញ នាយករដ្ឋមន្រ្តីវៀតណាម 


ជំនួបជាមួយលោក វ៉ូ វ៉ាន់ ធឿង (Vo Van Thuong) សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍នៃលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម 


ជំនួបជាមួយលោក ឌិញ ទៀនហ៊្សុង (Dinh Tien Dung) លេខាបក្សកុម្មុយនីស្តវៀតណាមប្រចាំក្រុងហាណូយ

រូបទាំងអស់ពីព្រឹទ្ធសភា

Tag:
 កម្ពុជា-វៀតណាម
  សាយ ឈុំ
© រក្សាសិទ្ធិដោយ thmeythmey.com